no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

មកដល់ហើយ កុំព្យូទ័រយួរដៃ ASUS X507 ទោះជានៅទីកន្លែងណា ក៏អាចសម្រេចការងារបានដែរ!

ASUS X407/X507 គឺជាកុំព្យូទ័រម៉ូដែលថ្មីមួយរបស់ក្រុមហ៊ុន Asus ដែលបានប្រកាសចេញនូវជាមួយនឹងកំលាំង និងលក្ខណៈពិសេសជាច្រើន។ ផលិតផលថ្មីនេះ គឺនឹងមិនធ្វើអោយអ្នកមានការព្រួយបារម្ភនិងធុញទ្រាន់តទៅទៀតទេ បើទោះជាអ្នកត្រូវធ្វើការ ក៏ដូចជាការសិក្សាពីផ្ទះក៏ដោយ។ X407/X507 គឺមានតម្លៃ 529 ដុល្លា! អញ្ចឹងចង់ដឹងថា ពិសេសេប៉ុណ្ណា? តោះមកស្វែងយល់ពី ASUS X407/X507 ទាំងអស់គ្នា៖

 

no-alternative title

 Everyday laptops with amazing performance: ការរួមបញ្ចូលដ៏ឥតខ្ចោះនៃភាពស្រស់ស្អាតនិងសមត្ថភាពដ៏អស្ចារ្យ ASUS X507UA ត្រូវបានបំពាក់ដោយ Intel Corei5 ជំនាន់ទី 8 ជាមួយរ៉េម 4GB DDR4 ជាមួយនឹង ក្រាហ្វិកដាច់ NVIDIA GeForce MX110 មិនតែបុណ្ណោះ វាអាចប្រើអង្គផ្ទុកទិន្ន័យដល់ទៅពីរជាមួយ SDD ដែលមានល្បឿនលឿននិង HDD ដែលមានទំហំធំដែលអាចផ្ទុកទិន្នន័យបានច្រើន។

លើសពីនេះទៅទៀតវាក៏បានបំពាក់នូវ Dual-band Wi-Fi 5 (802.11ac), ដូចច្នេះអ្នកអាចរីករាយជាមួយល្បឿននៃការទាញយកដល់ទៅ 867 MBps ដែលវាលឿនជាង Wi-Fi 4 ដល់ទៅ 6 ដង។ វាក៏ភ្ជាប់មកជាមួយនឹងរន្ធដោតដូចជា រន្ធ USB 3.1 Gen 1 Type-A port,រន្ធ USB 2.0 ports ចំនួនពីរ, រន្ធ HDMI port និង រន្ធ microSD card reader។ បូកជាមួយនឺងទំងន់ស្រាលត្រឹមតែ 1.68kg របស់ X507 ពិតជាជួយអោយអ្នកមានភាពងាយស្រួលក្នុងការដាក់កាន់តាមខ្លួន ជាមួយនឹងពណ៌ដ៏ស្រស់ស្អាតគឺពណ៌ទឺកមាស Icicle gold និងពណ៌ប្រផេះ Star Grey។

NanoEdge display for immersive Full HD visuals: ជាមួយនឹងគែមត្រឹមតែ 8.1mm នៅលើ ASUS X507UA មានផ្ទៃអេក្រង់ទាំងមូល និងអេក្រង់ទំហំ 15.6 អ៊ីង ប្រភេទ Full HD NanoEdge ជាមួយ គែមអេក្រង់កាន់តែស្តើងនៅជុំវិញអេក្រង់ ដូច្នេះអ្នកនឹងទទួលបានអេក្រង់កាន់តែធំសម្រាប់ការទស្សនា។ អេក្រង់កម្រិតFHD របស់ ASUS X507UA ក៏បានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាការបង្ហាញ 178 ដែលធ្វើអោយពណ៌នៅតែច្បាស់ទោះមើលពីចំហៀងក៏ដោយ។

Built-in fingerprint sensor: X507UA បំពាក់នូវការដោះសោរដោយប្រើម្រាមដៃរឺហៅថា FingerPrint ដែលមានទីតាំងនៅលើ TouchPad ជាមួយនឹងកម្មវិធីស្កែនក្រយ៉ៅដៃ Window Hello ដែលផ្តល់ភាពងាយស្រួលព្រមជាមួយមុខងាយទាំងអស់នេះលោកអ្នកអស់ក្តីបារម្ភដោយមិនចាំបាច់ចាំលេខសំងាត់ទៀតទេ។ 

Exclusive ASUS software and technologies:  បានបំពាក់ជាមួយនឹងកម្មវិធីផ្តាច់មុខគឺ ASUS Tru2Life Video, ASUS Splendid and ASUS SonicMaster-enhanced audio។ ដែលASUS Tru2Life Video គឺជាកម្មវិធីដែលជួយអោយវីដេអូរមានសភាច្បាស់ល្អ រីឯ ASUS Splendid ជួយអោយពណ៌មើលទៅច្បាស់និងត្រឹមត្រូវ ជាមួយនឹងកម្មវីធី ASUS Sonic Master-enhanced audio ដែលជួយអោយសំលេងច្បាស់ ធ្វើអោយអ្នករីករាយក្នុងការប្រើប្រាស់។ ទាំងអស់នេះ វាគ្រប់គ្រាន់សាកសមសម្រាប់ អោយអ្នកសម្រេចកិច្ចការងារប្រចាំថ្ងៃនៅគ្រប់ទីកន្លែង និងការកម្សាន្តរបស់អ្នក។

 

 

 

 

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម