no-alternative title

ស្វាគមន៍វត្តមានរបស់កំពូលស្មាតហ្វូន Redmi Note 9S កម្លាំងម៉ាស៊ីនខ្លាំងក្លា កាមេរ៉ា 4 គ្រាប់ដ៏ទាក់ទាញ និងបទពិសោធន៍នៃការប្រើប្រាស់ដែលគ្មានគូប្រៀប

នៅថ្ងៃទី 4 ខែមេសា ឆ្នាំ 2020  Xiaomi ដែលជាក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេរបស់ពិភពលោក បានបង្ហាញវត្តមានរបស់កំពូលស្មាតហ្វូន Redmi Note 9S ដែលជាស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មីប៉ុន្តែសមត្ថភាពវិញខ្លាំងក្លាមិនធម្មតានោះទេ។ ស្មាតហ្វូនត្រកូល Redmi Noteនេះផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដែលមិនគួរអោយជឿនោះទេសម្រាប់អ្នកប្រើប្រាស់ជាច្រើននៅជុំវិញពិភពលោក ហើយអ្វីដែលពិសេសនោះស្មាតហ្វូនស៊េរីថ្មីនេះក៏មានភ្ជាប់ជាមួយនឹងបន្ទះឈីបខ្លាំងក្លា ការឌីស្សាញរូបរាងយ៉ាងទាក់ទាញលេចធ្លោរ កាមេរ៉ា 4 គ្រាប់សមត្ថភាពខ្លាំងក្លា និងជាពិសេសនោះគឺថាមពលថ្មប្រើប្រាស់បានយូរតែម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Peaker Gao ប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុន Xiaomi ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា “Redmi Note គឺជាស្មាតហ្វូនមួយនៅក្នុងចំណោមថ្នាក់ស៊េរីដែលមានការគាំទ្រពេញនិយមប្រើប្រាស់បំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ហើយរហូតមកទល់ពេលនេះ នៅលើពិភពលោកមានអ្នកប្រើប្រាស់ស្មាតហ្វូន Redmi Note9S ចំនួន 110 លាននាក់ ដែល “S” គឺមានន័យថា Special (ពិសេស) ហើយនៅថ្ងៃទី 6 ខែមេសានេះគឺជាខួប 10 ឆ្នាំបស់ក្រុមហ៊ុន Xiaomi យើងក៏ធ្វើការអភិវឌ្ឍនូវម៉ូឌែលដ៏ពិសេសនេះ សម្រាប់អ្នកគាំទ្រ Mi របស់យើងគ្រប់គ្នា។ ស្មាតហ្វូន Redmi Note 9S មានសមត្ថភាពខ្លាំងក្លាអស្ចារ្យបំផុតក្នុងការប្រើប្រាស់ ហើយបើនិយាយអំពីតម្លៃវិញពិតជាសក្តិសមឥតខ្ចោះសម្រាប់មនុស្សគ្រប់គ្នាតែម្តង។”

លោក Peaker Gao បន្ថែមថា “នៅក្នុងពេលវេលាដ៏លំបាកនៃកូរ៉ូណាវីរុសនេះ យើងគឺជារលកនៃសមុទ្រតែមួយ យើងជាស្លឹកឈើនៃដើមឈើតែមួយ យើងជាផ្កានៅក្នុងសួនច្បារតែមួយ។ យើងនៅជាមួយគ្នាជានិច្ច។ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ប្រទេសកម្ពុជានឹងធ្វើការបរិច្ចាក និងព្យាយាមក្នុងការផ្តល់នូវសម្ភារៈដែលចាំបាច់សម្រាប់ការទ្រទ្រង់ទៅលើការរស់នៅប្រចាំថ្ងៃ។ ជីវិតរបស់យើងគ្រប់គ្នាប្រហែលជាមានការប៉ះពាល់ដោយសារតែកូរ៉ូណាវីរុសនេះ ប៉ុន្តែយើងមិនដែលចុះចាញ់នោះទេ។ នៅក្នុងវប្បធម៌របស់ក្រុមហ៊ុន Xiaomi នោះ យើងតែងតែជឿជាក់ថាអ្វីមួយដែលអស្ចារ្យនឹងកើតឡើងជាក់ជាមិនខាន។”

សមត្ថភាពខ្លាំងក្លាជាមួយនឹងបន្ទះឈីបដ៏មានអនុភាព និងថាមពលថ្មប្រើប្រាស់បានយូរ:

ស្មាតហ្វូនស៊េរីថ្មីនេះភ្ជាប់ជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 720G ដ៏មានអនុភាពខ្លាំងក្លាដែលមានអង្គគណនា octa-core CPU ជាមួយនឹងល្បឿននាឡិកាដល់ទៅ 2.3GHz ក្រាហ្វិកកាតខ្លាំង Adreno 618 GPU និងបច្ចេកវិទ្យា 8nm ថែមទៀតផង។ ស្មាតហ្វូន Redmi Note 9S ផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដែលមិនធ្លាប់មានពីមុនមកនោះទេជាមួយនឹងបច្ចេកវិទ្យា AI កម្រិតខ្ពស់របស់វា និងការពង្រឹងទៅលើប្រសិទ្ធិភាពនៃការប្រើប្រាស់ដ៏ខ្លាំងក្លាបំផុត។

នៅក្នុងនាមជាស្មាតហ្វូនមួយនៅក្នុងត្រកូល Redmi Note  ដែលមានភ្ជាប់ជាមួយនឹងម៉ូទ័ររំញ័រ Z-axis  នោះវាជួយក្នុងការបង្កើនទៅលើល្បឿននៃការឆ្លើយតបល្អប្រសើរជាងមុនបើធៀបជាមួយនឹងម៉ូទ័រធម្មតានោះ។ ថាមពលថ្មទំហំ 5020mAh របស់ស្មាតហ្វូននេះធ្វើអោយអ្នកប្រើប្រាស់ជាច្រើនរីករាយជាមួយនឹងការប្រើប្រាស់បានពេញមួយថ្ងៃទោះបីជាប្រើប្រាស់នូវកម្មវិធីធំៗក៏ដោយ។ នៅពេលដែលធ្វើការបញ្ចូលថ្មនោះ ស្មាតហ្វូននេះ ប្រើប្រាស់នូវបច្ចេកវិទ្យាបញ្ចូលថាមពល 18W fast charging និងដុំឆ្នាំងសាក 22.5W charger ។

ការឌីស្សាញរូបរាងល្អឥតខ្ចោះ និងការបង្ហាញដ៏អស្ចារ្យនៅលើអេក្រង់ធំទូលាយក្នុងការប្រើប្រាស់

ជាមួយនឹងការឌីស្សាញរូបរាងថ្មីទាក់ទាញ អេក្រង់ពេញគែមយ៉ាងស្រស់ស្អាតទាក់ទាញចិត្តបំផុតនោះ ស្មាតហ្វូន Redmi Note 9S នេះភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ 4 គ្រាប់ដែលមានរូបរាងជាការ៉េ និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងជាមួយនឹងប៊ូតុង Power ដែលពិតជាដំណើរការលឿនមែនទែនក្នុងការដោះសោរប្រើប្រាស់នោះ។  ជាមួយនឹងការបំពាក់នូវអេក្រង់ធំដែលមានទំហំ 6.67 អ៊ីង  FHD+ DotDisplay និងកាមេរ៉ាក្រោមអេក្រង់ដំបូងបំផុតរបស់ក្រុមហ៊ុន Xiaomi នោះ ស្មាតហ្វូននេះ ពិតជាមានរូបរាងប្រណិត និងការឌីស្សាញល្អឯកជាមួយនឹងអេក្រង់ដែលមានទំហំដល់ទៅ 91% បើធៀបជាមួយនឹងតួខ្លួនរបស់វានោះ។ អេក្រង់នេះ ក៏មានការបញ្ជាក់វិញ្ញាបនបត្រពី TÜV Rheinland ដែលធ្វើការធានាថាកាត់បន្ថយទៅលើពន្លឺពណ៌ខៀវដែលធ្វើអោយភ្នែករបស់អ្នកទស្សនានៅលើអេក្រង់នេះបានយូរ និងមិនមានការរោយភ្នែកអ្វីនោះទេ។ ទន្ទឹមនឹងនេះផងដែរ ស្មាតហ្វូនេះមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសថែមទៀតផងនោះគឺពណ៌ប្រផេះ (Interstellar Grey) ពណ៌ខៀវ (Aurora Blue) និងពណ៌ស (Glacier White)។

Redmi Note 9S គឺជាកំពូលស្មាតហ្វូនមួយរបស់ក្រុមហ៊ុន Xiaomi ដែលមានការអភិវឌ្ឍយ៉ាងល្អឥតខ្ចោះដើម្បីផ្តល់នូវភាពពិតចិត្តសម្រាប់អ្នកប្រើប្រាស់។ កាន់តែពិសេសជាងនេះទៀតនោះ វាក៏មានភ្ជាប់ជាមួយនឹងប្រព័ន្ធការពារការកំពប់ទឹកពីលើ និងកញ្ចក់ Corning Gorilla Glass 5 សម្រាប់ការពារទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះថែមទៀតផង។

ការថតរូបភាព និងវីដេអូជាមួយនឹងភាពច្នៃប្រឌិតខ្ពស់បំផុតនៃកាមេរ៉ា 4 គ្រាប់ដ៏អស្ចារ្យ

ស្មាតហ្វូន Redmi Note 9S នេះមានភ្ជាប់ជាមួយនឹងកាមេរ៉ា ៤ គ្រាប់ដ៏អស្ចារ្យនៅផ្នែកខាងក្រោយរបស់វាជាមួយនឹងកាមេរ៉ាគោលទំហំ 48MP 1/2” sensor ដែលអាចផ្តិតរូបភាពបានកម្រិតខ្ពស់បំផុត។ វាក៏មានភ្ជាប់ជាមួយនឹងកាមេរ៉ា 8MP ultra-wide-angle ដែលអនុញ្ញាតអោយលោកអ្នកអាចធ្វើការផ្តិតរូបភាពជាក្រុមបានកាន់តែធំទូលាយ ខណៈពេលដែលកាមេរ៉ា 5MP macro lens និង 2MP depth sensor អាចជំនួយក្នុងការថតរូបភាពបានកាន់តែស្រស់ស្អាតគ្រប់កាលៈទេសៈតែម្តង។ បើនិយាយអំពីកាមេរ៉ាខាងមុខវិញនោះ ស្មាតហ្វូន Redmi Note 9S នេះមានកាមេរ៉ាដែលមានទំហំ 16MP ដែលជាកាមេរ៉ា Selfie បង្កប់នៅក្រោមអេក្រង់ដែលពិតជាអស្ចារ្យមែនទែនក្នុងការប្រើប្រាស់។ ទោះបីជាគែម Bezels ខាងមុខរបស់វាតូចយ៉ាងណាក៏ដោយនោះ វាមិនធ្វើអោយប៉ះពាល់ដល់គុណភាពកាមេរ៉ានោះទេ។

តម្លៃ និងកាលបរិច្ឆេទនៃការដាក់លក់

ស្មាតហ្វូន Redmi Note 9S នឹងដាក់លក់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី ៨ ខែមេសានេះជាមួយនឹង ៣ ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺ ពណ៌ប្រផេះ (Interstellar Grey) ពណ៌ខៀវ (Aurora Blue) និងពណ៌ស (Glacier White) ដែលមានតម្លៃ 209 USD សម្រាប់ទំហំ 4GB+64GB និងតម្លៃ 249 USD សម្រាប់ទំហំ 6GB+128GB អតិថិជនអាចស្វែងរកស្មាតហ្វូននេះនៅ Mi Stores ទាំង4 សាខានៅភ្នំពេញ, ហាង  នីកា, Tech Zone…និងហាងលក់ទូរសព្ទទំនើបទូទាំងប្រទេស ឬក៏អាចចូលទៅកាន់គេហទំព័រដៃគូរសហការទិញតាមonline រួមមាន Smile Shop, Tinhtinh Online Shop, La Rue… ។ សំរាប់លោកលោកស្រីដែលមានបំណងយកទូរស័ព្ទ Xiaomi ទៅលក់រាយបន្តអាចទំនាក់ទំនង  លោក សុខ ចន្ធី 070704888 (ភ្នំពេញ) លោកTouch Bunry 093333879 (កំពង់ចាម ត្បូងឃ្មុំ  កំពង់ធំ  សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ,  ប៉ៃលិន ពោធិសាត់  កំពង់ឆ្នាំង  កំពង់ស្ពឺ, តាកែវ ព្រៃវែង ស្វាយរៀង ), KTH 085/016 884412 (រតនគិរី, មណ្ឌលគិរី ស្ទឹងត្រែង  ក្រចេះ កណ្តាល  កែប  កំពត កោះកុង) និង វិចិត្រសុខា 0877744444 (ឧត្តរមានជ័យ ព្រះវិហារ).

ក្រុមហ៊ុន Xiaomi បង្កើតឡើងនៅក្នុងខែមេសា ឆ្នាំ 2010 ហើយវាក៏ស្ថិតនៅក្នុងបញ្ជីនៃក្រុមប្រឹក្សាភិបាលភាគហ៊ុនរបស់ហុងកុងផងដែនៅថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2018 (1810.HK) ។ ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនអ៊ីនធឺណិតដែលមានស្មាតហ្វូន និង Hardware ឆ្លាតវៃដែលអាចធ្វើការតភ្ជាប់ជាមួយនឹងឧបករណ៍ IoT ជាស្នូលរបស់ខ្លួន។

ជាមួយនឹងចក្ខុវិស័យនៃការក្លាយជាមិត្តភក្តិជាមួយនឹងអ្នកប្រើប្រាស់របស់ខ្លួន និងការក្លាយខ្លួនជាក្រុមហ៊ុនមួយដែលស្ថិតនៅក្នុងបេះដូងរបស់អ្នកប្រើប្រាស់ជាច្រើនោះ ក្រុមហ៊ុន Xiaomi ប្តេជ្ញាចិត្តនៅក្នុងការផ្តល់នូវភាពច្នៃប្រឌិតកាន់តែអស្ចារ្យបន្ថែមទៀតជាមយនឹងការផ្តោតទៅលើគុណភាព និងប្រសិទ្ធិភាពនៃការប្រើប្រាស់។ ក្រុមហ៊ុននេះខិតខំប្រឹងប្រែងក្នុងការបង្កើតនូវផលិតផលជាច្រើនដ៏អស្ចារ្យជាមួយនឹងតម្លៃដ៏ល្អបំផុតដែលអនុញ្ញាតអោយអ្នកគ្រប់គ្នារីករាយជាមួយនឹងជីវិតកាន់តែប្រសើរជាងមុនតាមរយៈនូវបច្ចេកវិទ្យាច្នៃប្រឌិតដ៏អស្ចារ្យទាំងនេះ។

Xiaomi បច្ចុប្បន្ននេះគឺជាក្រុមហ៊ុនម៉ាកយីហោស្មាតហ្វូនធំបំផុតចំណាត់ថ្នាក់ទី 4 របស់ពិភពលោក និងជាក្រុមហ៊ុនដែលនាំមុខគេទៅលើឧបករណ៍ IoT របស់ពិភពលោកថែមទៀតជាមួយនឹងឧបករណ៍ឆ្លាតវៃច្រើនជាង 213 លាន (មិនរាប់បញ្ចូលនូវស្មាតហ្វូន និងកុំព្យូទ័រយួរដៃ) ដែលធ្វើការតភ្ជាប់គ្នានោះ។ ពេលនេះ ផលិតផលជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi គឺមានវត្តមាននៅក្នុងប្រទេសជាង 90 និងតំបន់ជាច្រើនទៀតនៅជុំវិញពិភពលោក និងកំពុងតែនាំមុខគេថែមទៀតនៅលើទីផ្សារ។ នៅក្នុងខែកក្កដា ឆ្នាំ 2019 នេះ ក្រុមហ៊ុននេះក៏ស្ថិតនៅក្នុងបញ្ជីរបស់ Fortune Global 500 ជាលើកដំបូងបំផុតនៅក្នុងចំណាត់ថ្នាក់ទី 468 និងជាប់ចំណាត់ថ្នាក់ទី 7 នៃក្រុមហ៊ុនអ៊ីនធឺណិតថែមទៀតផង។ ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនវ័យក្មេងជាងគេបំផុតនៅក្នុងចំណោមបញ្ជី Fortune Global 500 នៅក្នុងឆ្នាំ 2019 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន