no-alternative title

ពិតជាល្អលើសពីទូទឹកកក…! បច្ចេកវិទ្យា Samsung Twin Cooling Plus ជាជម្រើសដ៏វៃឆ្លាតបំផុតសម្រាប់ជីវិតដ៏ស៊ីវីល័យ និងគ្រួសារសម័យថ្មី!

ដោយសារតែមមាញឹកជាមួយនឹងការងារសំខាន់ប្រចាំថ្ងៃទើបទៅផ្សារម្តងៗទិញតែបន្លែផ្លែឈើ ត្រីសាច់ និងភេសជ្ជៈណាដែលល្អ និងមានរសជាតិឆ្ងាញ់ដើម្បីសុខភាព! ប៉ុន្តែទាំងអស់គ្នាត្រូវប្រាកដថាមានទូទឹកកកដែលល្អ និងវៃឆ្លាតបំផុតក្នុងការថែរក្សាភាពស្រស់ និងរសជាតិបានរហូតដល់ 72%  ព្រមទាំងជួយសន្សំសំចៃថាមពលខ្ពស់នៅក្នុងផ្ទះផងដែរ! ឯនាយនៅជិតបង្កើយ…! សូមណែនាំទូទឹកក សាមសុង ជាមួយនឹងបច្ចេកវិទ្យា Twin Cooling Plus ថ្មីដែលមានភាពកាន់តែទំនើប ជួយសន្សំសំចៃថាមពលបានកាន់តែខ្ពស់បំផុត ប្រើបានយូរ មានមុខងារវៃឆ្លាតច្រើនសម្រាប់ជ្រើសរើសដូចជាមិនធ្វើឱ្យមានការឆ្លងក្លិនដោយមានប្រព័ន្ធបញ្ចេញខ្យល់ត្រជាក់ពីរដាច់ដោយឡែកពីគ្នា (2 Evaporators) បានយ៉ាងល្អបំផុត! ហេតុផលខាងក្រោមនេះគឺជាចំណុចពិសេសដែលអាចផ្លាស់ប្តូរនូវបែបផែននៃការរស់នៅឱ្យមានភាពកាន់តែទំនើប និងប្រសើរឡើង!

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មិនត្រឹមតែប៉ុណ្ណោះ Samsung Twin Cooling Plus™ មានភាពឆ្លាតវៃបំផុតក្នុងការបំប្លែងភាពត្រជាក់ដែលអាចឱ្យលោកអ្នកអាចផ្លាស់ប្តូរទីតាំងសម្រាប់ក្លាសេដើម្បីទទួលបានការសន្សំសំចៃខ្ពស់ព្រមជាមួយនឹងទំហំកាន់តែទូលាយផងដែរជាមួយនឹងមុខងារ Smart Conversion! ដូច្នេះ លោកអ្នកអាចកំណត់ការប្រើប្រាស់ទូទឹកកករបស់អ្នកបាន 5 មុខងារផ្សេងៗគ្នាដូចជា៖

* Freezer and Fridge Mode : គឺជាមុខងារបំលែងដ៏វៃឆ្លាតដែលជាលក្ខណៈដ៏ពិសេសជាងគេរបស់ទូទឹកកកនេះក្នុងការបំលែងកន្លែងកកឱ្យទៅជាត្រជាក់ធម្មតាដោយគ្រាន់តែចុចទៅលើប៊ូតុងមួយប៉ុណ្ណោះ។ ចំណុចនេះមានភាពងាយស្រួលនៅពេលដែលអ្នកត្រូវការកន្លែងបន្ថែមដើម្បីដាក់អាហារឱ្យបានច្រើននៅក្នុងឱកាសពិសេសជួបជុំណាមួយ។ វាបំពាក់ដោយមុខងារច្រើនយ៉ាងដែលអ្នកអាចជ្រើសរើសបានតាមតម្រូវការរបស់លោកអ្នក។

* Energy Saving Mode : បិទផ្នែកកកនៅខាងលើទុកផ្នែកក្លាសេត្រជាក់ខាងក្រោម! ជាមួយនឹងបច្ចេកវិទ្យា Digital Inverter ជួយសម្រួលល្បឿនដោយស្វ័យប្រវត្តិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃភាពត្រជាក់។ វាចំណាយថាមពលតិចកាត់បន្ថយកម្រិតសំឡេងរំខាន និងធានាលើដំណើរការបានយូរអង្វែង។

* Vacation Mode : បិទផ្នែកត្រជាក់ខាងក្រោម និងទុកផ្នែកក្លាសេកកខាងលើដែលមុខងារនេះគឺជួយឱ្យការក្លាសេសាច់របស់អ្នកបានយូរខណៈដែលលោកអ្នកមិននៅផ្ទះមួយរយៈពេល! 

* Fridge Max Mode : ក្លាសេត្រជាក់ខាងលើ និងក្រោមក្នុងពេលតែមួយព្រមគ្នា! លោកអ្នកគ្រាន់តែចុចទៅលើប៊ូតុងមួយនោះទូទឹកកកនេះនឹងធ្វើការចែកចាយខ្យល់ត្រជាក់បានលឿន ឬត្រជាក់ល្មម។ ថាមពលត្រជាក់លឿនធ្វើឱ្យអាហារ និងភេសជ្ជៈត្រជាក់សម្រាប់ញ្ញាតិមិត្ត ឬភ្ញៀវដែលមកលេងផ្ទះរបស់លោកអ្នកដោយមិនបានប្រាប់មុនបានទាន់ចិត្តយ៉ាងអស្ចារ្យ។

* Mini Mode  : បិទខាងក្រោម ក្លាសេត្រជាក់ខាងលើ! ក្នុងករណីដែលលោកអ្នកគ្រាន់តែចង់ប្រើតែផ្នែកខាងលើដើម្បីធ្វើជាកន្លែងក្លាសេត្រជាក់ធម្មតា។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចរកជាវទូទឹកកក Samsung Twin Cooling Plus™ បាននៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ឬក៏បើចង់ជ្រាបច្បាស់សូមទស្សនាតាម link ខាងក្រោម https://images.samsung.com/is/content/samsung/p5/th/refrigerators/twincoolingplus/twincoolingplus_f06_001.mp4  

ប្រញាប់ឡើង…! លុយមិនអាចទិញសុខភាពរបស់លោកអ្នកបានទេ…ប៉ុន្តែការសម្រេចចិត្តក្នុងការជ្រើសរើសយកទូទឹកកក Samsung Twin Cooling Plus™  គឺពិតជាអាចធ្វើឱ្យសុខភាពរបស់អ្នក និងការរស់នៅរបស់មនុស្សជាទីស្រឡាញ់ និងក្រុមគ្រួសារទាំងមូលប្រកបដោយសុខុមាលភាព និងភាពងាយស្រួលបំផុត! 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន