no-alternative title

ការផ្សាយផ្ទាល់នៃកិច្ចសម្ភាសន៍រវាងប្រទេសចិន CCTV 4 និងភាគីកម្ពុជា បានដំណើរការទៅដោយរលូន តាមរយៈនៃការប្រើប្រាស់បច្ចេកវិទ្យា Huawei 5G

កាលពីថ្ងៃទី 5 ខែមេសា វេលាម៉ោង 21:30នាទី (ម៉ោងនៅទីក្រុងប៉េកាំង) កម្មវិធី “Today Focus” របស់ទូរទស្សន៍ CCTV 4 បានបើកកិច្ចសម្ភាសន៍ផ្សាយផ្ទាល់ជាមួយលោក Ai Xiang ប្រធានក្រុមគ្រូពេទ្យជំនួយចិនប្រចាំនៅកម្ពុជា នៅការិយាល័យក្រុមហ៊ុន Huawei កម្ពុជា។ តាមរយៈការប្រើប្រាស់បណ្តាញ 5G ល្បឿនលឿនដែលផ្តល់ដោយបរិក្ខារបស់ក្រុមហ៊ុន Huawei នេះ ជាហេតុធ្វើឲ្យការផ្សាយផ្ទាល់ដែលធ្វើឡើងរវាងទីក្រុងប៉េកាំងនាប្រទេសចិន និងទីក្រុងភ្នំពេញនាប្រទេសកម្ពុជា អាចដំណើរការទៅបានប្រកបដោយប្រសិទ្ធភាព និងគ្មានការរំខានឡើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Huawei បានបញ្ជាក់ថា បច្ចេកវិទ្យា 5G នឹងអាចជួយដល់ឧស្សាហកម្មក្នុងស្រុកជាច្រើនដូចជា៖ ការផ្សាយបន្តផ្ទាល់របស់ CCTV ការពិគ្រោះជំងឺពីចម្ងាយ Telemedicine ជាដើម។ ម្យ៉ាងវិញទៀត វាក៏បានជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនកម្ពុជាទាំងអស់ឲ្យកាន់តែមានភាពល្អប្រសើរឡើងផងដែរ។

បច្ចេកវិទ្យា 5G មានលក្ខណៈពិសេសជាច្រើន ដូចជា៖ ល្បឿនលឿន ប្រើប្រាស់រយៈកាលទាប និងមានភាពចល័តខ្ពស់។ វាគាំទ្រដល់ការបញ្ជូនវីឌីអូកម្រិត HD ក្នុងពេលវេលាពិតប្រាកដ Real-time និងប្រកបដោយគុណភាពច្បាស់ល្អ ហើយវាអាចត្រូវបានដាក់ឱ្យដំណើរការបានយ៉ាងលឿនតាមរយៈបច្ចេកវិទ្យា FWA (Fixed Wireless Access) ដែលមិនត្រូវការភាពស្មុគស្មាញ និងការតភ្ជាប់ទៅនឹងបណ្តាញខ្សែកាបមួយម៉ែត្រចុងក្រោយនោះទេ។

ក្រៅពីនេះ ក្រុមហ៊ុន Huawei កម្ពុជាបានបរិច្ចាគប្រព័ន្ធសន្និសីទវីដេអូ Cloudlink ដើម្បីជួយគាំទ្រដល់ក្រុមគ្រូពេទ្យជំនាញរបស់ចិនប្រចាំកម្ពុជា ហើយប្រព័ន្ធសន្និសីទវីដេអូនេះនឹងអាចភ្ជាប់ទំនាក់ទំនងរវាងក្រសួងសុខាភិបាលកម្ពុជា មន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែផងដែរ។ ទន្ទឹមនឹងនេះ ការធ្វើអន្តរទំនាក់ទំនងដោយរយៈពេលដំណើរការជាក់ស្តែង(Real-time) រវាងក្រសួងសុខាភិបាលកម្ពុជា មណ្ឌលសុខភាពខេត្ត និងមន្ទីរពេទ្យទូទាំង ២៥ រាជធានី ខេត្ត នឹងអាចដាក់ដំណើរការទៅបាន ដើម្បីបង្ការ និងព្យាបាលអ្នកជំងឺកូវីដ 19 ក៏ដូចជាការពិគ្រោះយោបល់ពីចម្ងាយដោយរយៈពេលដំណើរការជាក់ស្តែង(Real-time)។

ប្រព័ន្ធនេះដំណើរការរួមគ្នាជាមួយបណ្តាញសាកល្បង 5G ដែលផ្តល់ដោយប្រតិបត្តិករនៅតាមទីតាំងនានាក្នុងរាជធានីភ្នំពេញ។ បរិក្ខាHuawei wireless router 5G CPE រួមជាមួយប្រព័ន្ធសន្និសីទវីដេអូ Cloudlink ដែលគាំទ្រតំណភ្ជាប់យ៉ាងលឿន ជាពិសេសនៅតំបន់ដាក់អ្នកេជំងឺដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យ។ ការធ្វើរោគវិនិច្ឆ័យ និងការណែនាំពីចម្ងាយអាចធ្វើឡើងគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដោយវេជ្ជបណ្ឌិត និងអ្នកជំនាញ និងសូម្បីតែអ្នកជំនាញដែលមានទីតាំងនៅឯប្រទេសចិនប្រសិនបើចាំបាច់។ ការប្រើប្រាស់ប្រព័ន្ធ5G Telemedicineនេះ មិនត្រឹមតែអាចជួយបង្កើនប្រសិទ្ធភាពទូទៅក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺរបស់រាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ វាក៏អាចជួយសន្សំសំចៃពេលវេលានៃប្រតិបតិ្តការការងារនៃកិច្ចប្រយុទ្ធប្រឆាំងផងដែរ ។

នាពេលបច្ចុប្បន្ននេះ ស្ថានភាពជំងឺរលាកសួតថ្មីកូវីដ១៩ កំពុងមានការវិវឌ្ឍន៍ឥតឈប់ឈរនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Huawei ជាសហគ្រាសមួយដែលមានទំនួលខុសត្រូវខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ និងបានប្រតិបត្តិការធុរកិច្ចនៅកម្ពុជាអស់រយៈពេល 21 ឆ្នាំមកហើយ ហើយយើងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ “នៅកម្ពុជាដើម្បីកម្ពុជា” ។ ដោយមានការណែនាំ និងជំនួយយ៉ាងមុតមាំពីស្ថានទូតចិនប្រចាំកម្ពុជា ក្នុងនាមក្រុមហ៊ុន Huawei ជាក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានវិទ្យាឈានមុខគេនៅលើពិភពលោក យើងនឹងខិតខំប្រើប្រាស់នូវវិធីសាស្ត្របច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់របស់ខ្លួនរួមមាន៖ បច្ចេកវិទ្យា 5G បញ្ញាសិប្បនិម្មិត AI និងជាពិសេសប្រព័ន្ធសន្និសីទវីដេអូHuawei cloud   ដើម្បីគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចប្រយុទ្ធប្រឆាំងនេះ ពីព្រោះយើងជឿជាក់ថា បច្ចេកវិទ្យាព័ត៌មានវិទ្យា ICTបានក្លាយជាមធ្យោបាយដ៏សំខាន់ដើម្បីលើកកម្ពស់ដល់យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃវីរុសនេះនៅក្នុងប្រទេសកម្ពុជា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន