no-alternative title

ចាប់ពីពេលនេះ មិនថាអ្នកស្ថិតនៅទីណា នៅពេលណាទេ អ្នកនៅតែអាចដឹងពីព័ត៌មានស្ថានភាពសុខភាពផ្ទាល់ខ្លួន បានជានិច្ចជាមួយនិងនាឡិកាឆ្លាតវៃ Huawei Watch GT 2e

Huawei មិនមែនត្រឹមតែជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេលំដាប់ពិភពលោក ផ្គត់ផ្គង់ផលិតផលឧបករណ៍ឆ្លាតវៃ និង ទូរគមនាគមន៍ របស់ចិនតែប៉ុណ្ណោះទេ ថែមទាំងយកចិត្តទុកដាក់ចំពោះស្ថានភាពសុខភាពរបស់អ្នកប្រើប្រាស់ថែមទៀតផង។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនហួវៃបានបញ្ចេញនូវនាឡិកាឆ្លាតវៃស៊េរី Huawei Watch GT 2e នាឡិកាឆ្លាតវៃស៊េរីថ្មីកាន់ថ្មពីរសប្តាហ៍ បំពាក់មុខងារវាស់កម្រិតអុកស៊ីសែនក្នុងឈាម និងចង្វាក់បេះដូង ជំនួយព័ត៌មានសុខភាពប្រចាំថ្ងៃផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ក្នុងតម្លៃត្រឹមតែ $139។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមរបាយការណ៍ អង្គសុខភាពពិភពលោកបានបញ្ជាក់ថា មនុស្សដែលមានសុខភាពល្អកម្រិតអុកស៊ីសែនក្នុងឈាមត្រូវស្ថិតចាប់ពី 90% ឡើងទៅ 100% ប៉ុន្តែប្រើសិនបើក្នុងករណីក្រោម 90% ត្រូវទៅពិគ្រោះជាមួយអ្នកជំនាញ។ ដូច្នេះ នាឡិកាសុខភាពឆ្លាតវៃ Huawei Watch GT 2e ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវពត៌មានកម្រិតអុកស៊ីសែនក្នុងឈាមផ្ទាល់ខ្លួន ដើម្បីឲ្យអ្នកប្រើប្រាស់អាចដឹងអំពីស្ថានសុខភាពប្រចាំថ្ងៃ គ្រប់ពេលវេលា គ្រប់ទីកន្លែង។  

លោក ថង សារី នាយកផ្នែកគ្រប់គ្រងទីផ្សារ និងចែកចាយផលិតផលឧបករណ៍ឆ្លាតវៃក្រុមហ៊ុនហួវៃប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា “ហួវៃប្តេជ្ញាផ្តល់ជូននូវផលិតផលឧបករណ៍ឆ្លាតវៃបំពាក់នូវបច្ចេកវិទ្យាឈានមុខគេចុងក្រោយ ដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក ជាពិសេសជំនួយព័ត៌មានសុខភាពប្រចាំថ្ងៃផ្ទាល់ខ្លួន ដូចជានាឡិការ ឆ្លាតវៃ Huawei Watch GT 2e កាន់ថ្ម2ពីសប្តាហ៍ ពាក់មុខងារវាស់កម្រិតអុកស៊ីសែន និងចង្វាក់បេះដូង ជាដើម ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ។ 

Huawei Watch GT 2e  នាឡិកាសុខភាពឆ្លាតវៃ ត្រូវបានក្រុមហ៊ុនហួវៃ រចនាឡើងយ៉ាងល្អផ្ចិតផ្ចង់ ជាមួយស៊ុមដែកអ៊ីណុកធន់មុំាប្រើប្រាស់បានយូរ  មុខនាឡិកាបំពាក់អេក្រង់ AMOLED HD ទំហំ 1.39” និង ស្អាតភ្លឺរលោង កាលីបទាន់សម័យស៊ីវិល័យឆ្នាំ 2020 កាន់ថ្មពីរសប្តាហ៍បំពាក់នូវមុខងារវាស់កម្រិត អុកស៊ីសែន និង ចង្វាក់បេះដូង ជំនួយព័ត៌មានសុខភាពផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ប្រចាំថ្ងៃរួមមាន សម្ពាធស្ត្រេស ការទទួលទានអាហារ និងដំណេក ឬកម្រិតបរិយាកាស អាកាសធាតុ ជំហាន និងការធ្វើលំហាត់ប្រាណ។ Huawei Watch GT 2e ប្រើបន្ទះឈីប ដំបូងបង្អស់របស់ក្រុមហ៊ុន Kirin A1 ដែលធានានូវប្រតិបត្តិការខ្ពស់និងការប្រើប្រាស់ថាមពលទាបមិនគួរឱ្យជឿ សន្សំសំចៃថាមពល 2.0 កាន់ថ្មរហូតដល់ទៅជាងពីរសប្តាហ៍។ Huawei Watch GT 2e ក៏ភ្ជាប់មកជាមួយនូវរបៀបហាត់ប្រាណថ្មីៗចំនួន 85 របៀបបន្ថែមទៀត ដូចជាឡើងខ្សែរ៉ូត ដើរលំហាត់ប្រាណ រំាកម្សាន្ត ជិះបន្ទះក្តាររអិល ។ល៕  

ហេតុអ្វីចំាបាច់ដឹងកម្រិតអុកស៊ីសែន (SpO2)?

សម្ពាធការងារ ជម្ងឺស្ត្រេស ការទទួលទានអាហារ និងដំណេកពុំគ្រប់គ្រាន់ ឬកម្រិតបរិយាកាសខ្ពស់ (ដូចជាឡើងភ្នំ) ធ្វើឲ្យកម្រិតអុកស៊ីសែនរបស់យើងធ្លាក់ចុះទាប ដូច្នេះទើបនាឡិកាឆ្លាតវៃ Huawei Watch GT2e  ដើរតួនាទីជាជំនួយការផ្តល់ព័ត៌មានសុខភាពប្រចាំថ្ងៃផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់តែប៉ុណ្ណោះ ពីកម្រិតអុកស៊ីសែន និង ចង្វាក់បេះដូង។ សូមបញ្ជាក់ថាមុខងារនេះ មិនមែនជាឧបករណ៍វេជ្ជសាស្ត្រ សម្រាប់វាស់វែងវិនិច្ឆ័យរោគសញ្ញា ព្យាបាល ឬការការពារជម្ងឺណាមួយនោះទេ! សរុបមកជ្រើសរើស Huawei Watch GT 2e  នាឡិកាសុខភាពឆ្លាតវៃ ថ្មកាន់ 2 សប្តាហ៍ តម្លៃ $139 ពិតជាមិនស្តាយលុយ បានទាំងភាពស្រស់ស្អាត បានទាំងអត្ថប្រយោជន៍ ជំនួយផ្តល់ព័ត៌មានទាក់ទងនឹងសុខភាពប្រចាំថ្ងៃថែមទៀតផង។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន