no-alternative title

របាយការណ៍៖ រយៈពេល 5 ខែដំបូង Redmi Note 8 Series លក់បាន 30 លានគ្រឿង នៅលើទីផ្សារជុំវិញពិភពលោក

កាលពីព្រឹកមិញនេះ លោក Lu Weibing អនុប្រធានរបស់ក្រុមហ៊ុន Xiaomi និងអ្នកគ្រប់គ្រងទូទៅរបស់ម៉ាកយីហោ Redmi បានប្រកាសនៅលើបណ្តាញសង្គម Weibo របស់ខ្លួនថា ការលក់ស្មាតហ្វូន Redmi Note 8 series នៅជុំវិញពិភពលោក គឺមានចំនួនច្រើនជាង 30 លានគ្រឿង។ តាមការបញ្ជាក់របស់ក្រុមហ៊ុននេះ ស្មាតហ្វូន  Redmi Note 8 series គឺលក់បានច្រើនជាង 1 លានគ្រឿងក្នុងខែដំបូង។  បន្ទាប់ពីរយៈពេល 2 ខែក្រោយមកនៃការលក់នេះ ក្រុមហ៊ុននេះ លក់បានចំនួន 5 លានគ្រឿង ហើយនៅក្នុងរយៈពេល 3 ខែ ស្មាតហ្វូនត្រកូលនេះគឺលក់បានច្រើនជាង 10 លានគ្រឿង។ ស្ថិតិនេះ គឺមានការបង្ហាញថា គឺមានរយៈពេល 2 ខែលឿនជាងស្មាតហ្វូន Redmi Note 7 series ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ផងដែរថា Redmi Note 7 series នេះ បានបង្ហាញខ្លួននៅលើទីផ្សារ និងលក់បានចំនួន 10 លានគ្រឿង។ រីឯស្មាតហ្វូនត្រកូល Redmi Note 8 series គឺមានការនាំចេញច្រើនជាង 20 លានគ្រឿងនៅក្នុងរយៈពេល 5 ខែដំបូងនេះ។ Note 8 series នេះ គឺជាស្មាតហ្វូននៅក្នុងត្រកូលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ដែលបានបង្ហាញខ្លួននៅក្នុងបញ្ជីនៃស្មាតហ្វូនការលក់របស់ក្រុមហ៊ុន Canalys សម្រាប់ត្រីមាសទី 4 ឆ្នាំ 2019 នេះ។ នេះពិតជាគួរអោយភ្ញាក់ផ្អើលមែនទែនសម្រាប់ក្រុមហ៊ុន Xiaomi។

កាលពីព្រឹកមិញនេះ ចំណែកភាគហ៊ុនរបស់ក្រុមហ៊ុន Xiaomi Group នៅហុងកុងគឺមានការកើនឡើងជិតដល់ 5%។ ក្រុមហ៊ុន Xiaomi Group គឺមានភាគហ៊ុន 4.56% ដែលមានតម្លៃ  HK$10.540 ហើយទីផ្សារមូលធនរបស់ក្រុមហ៊ុននេះគឺមានដល់ទៅ HK$253.040 ពាន់លាន។

លក្ខណៈសម្បត្តិរបស់  Redmi Note 8 Series 

•អេក្រង់ 6.39-inch (2340 ×1080 pixels) Full HD+ 19:5:9 2.5D curved glass LCD screen, Corning Gorilla Glass 5 protection

•Octa-Core Snapdragon 665 11nm Mobile Platform (Quad 2GHz Kryo 260 + Quad 1.8GHz Kryo 260 CPUs) ជាមួយនឹង Adreno 610 GPU

•4GB LPDDR4x RAM ជាមួយនឹង 64GB (UFS 2.1) storage / 6GB LPDDR4x RAM ជាមួយនឹង 64GB (UFS 2.1) storage / 128GB (UFS 2.1) storage អាចបន្ថែមនូវម៉េមូរី 256GB ជាមួយនឹង microSD

•Hybrid Dual SIM (nano + nano / microSD)

•Android 9.0 (Pie) ជាមួយនឹង MIUI 10

•កាមេរ៉ាខាងក្រោយ 48MP ជាមួយនឹង LED Flash, f/1.79 aperture, Samsung ISOCELL GM2 sensor, PDAF, EIS, 8MP 120° ultra-wide-angle lens ជាមួយនឹង 1.12μm pixel size, 2MP depth sensor and 2MP camera សម្រាប់ 2cm macro ជាមួយនឹង 1.75μm pixel size, f/2.4 aperture

•កាមេរ៉ាខាងមុខ 13MP ជាមួយនឹង f/2.0 aperture

•វិមាត្រ: 158.3 x 75.3×8.35mm; ទម្ងន់: 190g

•Fingerprint sensor, IR sensor

•3.5mm audio jack, Smart PA, FM Radio

•Splash-proof (P2i nano-coating)

•Dual 4G VoLTE, WiFi 802.11ac (2.4GHz + 5GHz), Bluetooth 5, GPS/ GLONASS/ Beidou, USB Type-C

•ថាមពលថ្ម 4000mAh (typical) / 3900mAh (minimum) ជាមួយនឹង 18W fast charging

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន