no-alternative title

ស្ងាត់ៗស្មាតហ្វូន realme បានឡើងមកឈេរមកនៅលើលំដាប់កំពូល 5 នៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ ជាមួយនឹងកំណើន 290% ធៀបនឹងឆ្នាំមុន

ដូចតាមដែលយើងដឹងមកថា realme មានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងទីផ្សារប្រទេសឥណ្ឌា ដែលចំណែកក្នុងទីផ្សារមានការកើនឡើងខ្លាំងរហូតមកហើយអ្វីដែលគួរអោយកត់ សម្គាល់នោះ គឺដោយយោងតាមទិន្នន័យសរុប ចំនួនលក់នៃស្មាតហ្វូននៅក្នុងត្រីមាសទីមួយនៃឆ្នាំ 2020 នេះ ដែលប្រកាសដោយមន្ទីរស្រាវជ្រាវ Canalys បានអោយដឹងថាមិនត្រឹមតែនៅក្នុងប្រទេសឥណ្ឌានោះទេ ប្រទេសទាំងអស់ដែល នៅអាស៊ីអាគ្នេយ៏ គឺ realme កំពុងតែមានការផ្លាស់ប្តូរគំរូនៃឧស្សាហកម្មស្មាតហ្វូនក្នុងល្បឿនមួយដែលឆាប់រហ័សបំផុត។ realme បានជាប់ក្នុងចំណាត់ថ្នាក់កំពូលទី 5 នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយប្រៀបធៀបនឹងកាលពីឆ្នាំមុនបានមានការកើនឡើង 290%។ 

ដោយសារនៅក្នុងឆ្នាំ 2020 នេះ ជម្ងឺ COVID-19 បានមានការរាតត្បាតយ៉ាងធ្ងន់ធ្ងរនៅទូទាំងពិភពលោក បានធ្វើឱ្យចំនួនលក់នៃស្មាតហ្វូននៅទូទាំងពិភពលោក បានមានការធ្លាក់ចុះយ៉ាងខ្លាំងយោងតាមទិន្នន័យបានបង្ហាញថា ទីផ្សារស្មាតហ្វូនទូទាំងពិភពលោក នៅក្នុងត្រីមាសទីមួយឆ្នាំ 2020 នេះ បានមានការធ្លាក់ចុះលឿនខ្លាំងជាង សព្វដងតែផ្ទុយទៅវិញ realme បែរជាក្លាយជាម៉ាកទូរស័ព្ទដែលមានការរីកចម្រើននៅក្នុងត្រីមាសនេះទៅវិញ មិនត្រឹមតែរក្សារនូវចំណាត់ថ្នាក់ទី 7 នៅក្នុងពិភពលោក និងមានការរីកចម្រើនឆាប់រហ័សបំផុតទូទាំងពិភពលោក នោះទេ ហើយនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៏វិញ ក៏មានការកើនឡើងដ៏គួរអោយភ្ញាក់ផ្អើល ដែលទទួលបានចំណាត់ថ្នាក់កំពូលទី 5 ដែលជាលទ្ធផលដ៏អស្ចារ្យមួយផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ក្រៅពីការនាំយកនូវផលិតផលដែលមានការរចនានិងបច្ចេកវិទ្យាដែលពេញនិយមមកដល់យុវវ័យ ហើយ ជាមួយគ្នានេះដែរក៏សង្ឃឹមថាឆ្លងកាត់ការទំនាក់ទំនង ក៏ដូចជាទិដ្ឋភាពផ្សេងៗ ដែលយុវវ័យនិយមចូលចិត្តមកបង្ហាញដល់អតិថិជនកាន់តែច្រើន។ យើងអាចមើលឃើញតាមរយៈការជ្រើសយកនូវអ្នកតំណាងរបស់យើង គឺrealmeបានជ្រើសយកអ្នកដែលមានភាពពេញនិយមនិងសាកសមនឹងម៉ាករបស់យើងគឺលោក G-Devith ធ្វើជាអ្នកតំណាងរបស់ realme កម្ពុជា និងបានចេញនូវបទចំរៀងអំពីម៉ាកផលិតផលក៏ដូចជាផ្សព្វផ្សាយនូវស្មារតីហ៊ានឆ្ពោះទៅមុខ។ យើងអាចឃើញតាមរយៈការដាក់ប្រកាស realme 6i ដែលនៅក្នុងសប្តាហ៍នេះ ដោយ realme បានធ្វើការសហការជាមួយហ្នឹងហ្គេម MLBB ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យនៅក្នុងប្រទេសកម្ពុជា ហើយថែមទាំងមានការគាំទ្រពី KOL ដែលល្បីៗទៀតផង។

សម្រាប់ទីផ្សារផ្សេងៗវិញ គឺបានចំណាយពេលតែ 2 ឆ្នាំប៉ុណ្ណោះ ដើម្បីទទួលបានលទ្ធផលដែលល្អប្រសើរមួយហើយទីផ្សារកម្ពុជាក៏មិនខុសគ្នានោះដែរ ដោយចំណាយពេលត្រឹមតែកន្លះឆ្នាំប៉ុណ្ណោះក៏សម្រេចបាននូវលទ្ធផលល្អមួយដែលចំនួនលក់ប្រចាំខែមានដល់ទៅជាង 1 ម៉ឺនគ្រឿង។ សមិទ្ធផលនេះ ធ្វើឱ្យយើងមានការទន្ទឹងរងចាំមើលថាវិស័យឧស្សាហកម្មស្មាតហ្ចូននៅកម្ពុជានឹងអាចក្លាយទៅជាយ៉ាងណា?

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន