MSI GL73 កុំព្យូទ័រស៊េរីថ្មីមួយទៀតដែលមានរូបរាងរឹងមាំ និងមានអានុភាពខ្លាំងក្លាបំផុត នៅក្នុងការលេងហ្គេម ដែលមាន ភ្ជាប់ជាមួយនឹងបន្ទះឈីបជំនាន់ទី 8 ចុងក្រោយបំផុត Intel® Core™ i7 processor ខ្លាំងក្លាជាងមុនដល់ទៅ 40% ប្រព័ន្ធប្រតិបត្តិការ Windows 10 Home និង Windows 10 Pro និងក្រាហ្វិកកាត GeForce® RTX 2060 6GB GDDR6 ថែមទៀត។ អេក្រង់របស់កុំព្យូទ័រនេះមានទំហំ 17.3" Full HD (1920x1080), 120 Hz Refresh Rate និង 3ms response time panel ជាមួយនឹង Cooler Boost 5 Technology សម្រាប់ធ្វើអោយម៉ាស៊ីនកុំព្យូទ័រនេះត្រជាក់ក្នុងការប្រើប្រាស់ថែមទៀតផង។
កាន់តែពិសេសជាងនេះទៀតនោះកុំព្យូទ័រនេះ ក៏មានភ្ជាប់ជាមួយនឹង Giant Speakers លឺខ្លាំងជាងមុន 5 ដង រួមជាមួយនឹង Dragon Centerសម្រាប់គ្រប់គ្រងទៅលើ Gaming Mode ហើយវាក៏ប្រើប្រាស់ជាមួយនឹងក្តារចុច Gaming keyboardរបស់ SteelSeries ជាមួយនឹងភ្លើងពណ៌ក្រហម red backlighting និងបច្ចេកវិទ្យាផ្តាច់មុខ SHIFT technology ដែលពង្រឹងសមត្ថភាពនៃកម្លាំងម៉ាស៊ីនកុំព្យូទ័រនេះកាន់តែខ្លាំងក្លាបំផុត។ ជាមួយនឹងក្រាហ្វិកកាតជំនាន់ថ្មី NVIDIA GeForce RTX 20 SERIES GRAPHICS ដែលមានភ្ជាប់នៅលើ Laptop នេះ គឺផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមរបស់អ្នកកាន់តែអស្ចារ្យបំផុត ដែលមិនធ្លាប់មានពីមុនមកនោះទេ។
នេះគឺជាកុំព្យូទ័រយួរដៃដែលមានកម្លាំងថាមពលខ្លាំងក្លាជាមួយនឹងការបំពាក់នូវស្ថាបត្យកម្ម NVIDIA Turing GPU architecture ថ្មី និងបដិវត្តន៍នៃ RTX Platform នេះ។ ក្រាហ្វិកកាត RTX Graphics 20 Series នេះ នឹងនាំយកនូវ real-time ray tracing, បច្ចេកវិទ្យាឆ្លាតវៃ artificial intelligence និងការគ្រប់គ្រងទៅលើកម្មវិធីប្រើប្រាស់កាន់តែមានប្រសិទ្ធិភាពបំផុត។ បើនិយាយអំពីការរចនារូបរាងរបស់កុំព្យូទ័រនេះគឺពិតជាឡូយមែនទែន។ វាមានរូបរាងឌីស្សាញថ្មីដែលធ្វើអោយត្រកូល GL Series នេះមានភាពទាក់ទាញខ្លាំងបំផុត។
MSI GL73 នេះ បំពាក់នូវប្រព័ន្ធសំឡេងលឺខ្លាំងជាងមុន ខ្ពស់ជាងមុនដែលធ្វើអោយអ្នកប្រើប្រាស់ទទួលបាននូវសំឡេងយ៉ាងល្អឥតខ្ចោះចេញពី Speakers របស់កុំព្យូទ័រនេះ។ សម្រាប់ប្រព័ន្ធសំឡេងនេះគឺប្រើប្រាស់ផ្តាច់មុខនៅលើកុំព្យូទ័រនេះពិតជាពិរោះ រណ្តំចិត្តបំផុតក្នុងការប្រើប្រាស់។ អេក្រង់របស់កុំព្យូទ័រយួរដៃនេះមានអាចធ្វើការបង្ហាញនូវរូបភាពចំនួន 120fps ដែលផ្តល់នូវរូបភាពយ៉ាងល្អឥតខ្ចោះក្នុងការប្រើប្រាស់ ហើយវាពិតជាផ្តល់នូវភាពរស់រវើកបំផុតសម្រាប់ការកម្សាន្តរបស់អ្នក។ អេក្រង់ MATRIX DISPLAY អាចដំណើរការបាននូវមុខងារ MULTI-TASK រហូតដល់ទៅ 3 MONITORS តាមរយៈការប្រើប្រាស់ជាមួយនឹងរន្ធដោត HDMI និងរន្ធដោត mini Display Port ហើយអ្នកអាចរីករាយជាមួយនឹងកម្រិតភាពច្បាស់ដល់ទៅ 4K (3840x2160)ដែលផ្តល់នូវការកម្សាន្ត និងភាពរីករាយដ៏អស្ចារ្យបំផុត។
MSI GL73 មានភ្ជាប់ជាមួយនឹងដំណោះស្រាយទៅលើបញ្ហាកំដៅសម្រាប់បន្ទះឈីប CPU និង GPU ជាមួយនឹងដែកស្រូបកំដៅចំនួន 7 ដើម្បីធានាសីតុណ្ហភាពម៉ាស៊ីននៅថេរពេលលេងហ្គេម។ MSI GL73 ក៏មានភ្ជាប់ជាមួយនឹង DDR4-2666 MEMORY ដែលជាស្តង់ដារថ្មីជំនួយអោយដំណើរការលឿន។ អ្នកលេងហ្គេមទាំងអស់ក៏អាចធ្វើការប្រើប្រាស់នូវមុខងារ MSI “SHIFT” សម្រាប់ជំនួយទៅលើការប្រើប្រាស់ម៉ាស៊ីននេះផងដែរ។ ពិសេសជាងនេះទៀតនោះ វាក៏មានភ្ជាប់ជាមួយនឹងមុខងារ SuperSpeed+ transfer mode ថ្មីដែលអាចធ្វើការបញ្ចូនទិន្នន័យក្នុងល្បឿនលឿនដល់ទៅ 10Gbps ដែលលឿនជាងស្តង់ដារ USB 2.0 ដល់ទៅ ២០ ដង។ សម្រាប់រន្ធដោត USB Type -C port គឺមានទំហំតូចជាងរន្ធដោត Type-A port ផងដែរ។ វាក៏មានភ្ជាប់ជាមួយនឹង USB3.1 ដែលអាចប្រើប្រាស់ជាមួយនឹង USB3.0 និង USB 2.0 ផងដែរ។
ជាមួយនឹងការពង្រឹងទៅលើប្រព័ន្ធសំឡេង 3D surround sound សម្រាប់ការលេងហ្គេមកាន់តែអស្ចារ្យនោះ អ្នកអាចធ្វើការគ្រប់គ្រងកាន់តែងាយស្រួលទៅលើតន្រ្តី ខ្សែភាពយន្ត និងការខល Conferences ផងដែរ។ ប្រព័ន្ធសំឡេង 7.1 sound នេះគឺជាដំណោះស្រាយប្រព័ន្ធសំឡេងដំបូងបំផុតនៅក្នុងពិភពលោក។ វាក៏មានការភ្ជាប់ជាមួយនឹង audio algorithm ដែលធ្វើការពង្រឹងទៅលើសំឡេង 3D sound តាមរយៈ HDMIនិង USB output ហើយពេលនេះ អ្នកនឹងរីករាយជាមួយនឹងបទពិសោធន៍ថ្មីនៃ VR ជាមួយនឹង 3D Audio ដែលដំណើរការជាមួយគ្នាថែមទៀត។
កុំព្យូទ័រនេះក៏មានការពង្រឹងជាមួយនឹង AUDIO BOOST ដែលបង្កើននូវសំឡេងខ្លាំងជាងមុនដល់ទៅ 30% ជាមួយនឹង AMP (Audio Power Amplifier) និងរន្ធដោតកាសស្តាប់ពណ៌មាស golden audio jack ថែមទៀត។ សម្រាប់ក្តារចុចដ៏អស្ចារ្យភ្ជាប់ជាមួយនឹងគ្រាប់ 1.9mm key ដែលពិតជាមានភាពងាយស្រួលនៅក្នុងការវាយអក្សរ ហើយវាក៏ទ្រទ្រង់នូវ anti-ghostingរហូតដល់ទៅ 45 keys ថែមទៀត។ អ្នកលេងហ្គេមទាំងអស់អាចទទួលយកនូវបទពិសោធន៍ថ្មីជាមួយនឹងក្តារចុច SteelSeries silver-lining printing keyboard ជាមួយនឹងពន្លឺពណ៌ក្រហមដ៏អស្ចារ្យបំផុតថែមទៀត។
MSI GL73 ក៏មានកម្មវិធី MSI APP Player ដែលនឹងនាំយកនូវបទពិសោធន៍នៃការលេងហ្គេមរវាងទូរស័ព្ទដៃ និងកុំព្យូទ័រ PC របស់អ្នកកាន់តែងាយស្រួលបំផុត ដោយអាចទទួលបាននូវក្តារចុច keyboard lighting និងក្រាហ្វិកកាតកាន់តែខ្លាំងក្លាជាមួយនឹងការដំណើរការនូវមុខងារ Multi-Task កាន់តែមានប្រសិទ្ធិភាពបំផុត។ ជាមួយនឹងកម្មវិធី DRAGON CENTER 2.0 នោះ អ្នកអាចធ្វើការគ្រប់គ្រង និងរៀបចំទៅលើប្រព័ន្ធម៉េមូរីក្នុងការគ្រប់គ្រងទៅលើដំណើរការលេងហ្គេមរបស់អ្នកកាន់តែមានប្រសិទ្ធិភាពបំផុត។
ចុចទីនេះដើម្បីទទួលបានប្រូម៉ូសិនថ្មីៗ៖ https://www.facebook.com/MSICambodia/posts/2298527197094023