no-alternative title

តើអ្វីទៅជាបច្ចេកវិទ្យា Smart ThinQ របស់ LG?

យុគ្គសម័យ ស្មាតហ្វូន (Smart Phone) បានវាយលុកយ៉ាងសម្បើមទៅលើឧបករណ៍ប្រើប្រាស់ស្ទើរតែគ្រប់ប្រភេទ ដែលកំពុងតែពេញនិយមនៅពាសពេញពិភពលោក ហើយមួយរយៈចុងក្រោយនេះយើងក៏សង្គេតឃើញថាមានក្រុមហ៊ុនធំៗ មួយចំនួនបានយកចិត្តទុកដាក់ជាមួយនឹងការផលិតឧបករណ៍ប្រើប្រាស់ទាំងនោះដោយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាវៃឆ្លាតដែលមានដូចជា ទូរស័ព្ទដៃស្មាតហ្វូន (Smart Phone) ឬ ថេបប្លេត (Tablet) ។  ក្នុងនោះផងដែរក្រុមហ៊ុនយក្ស LG ដែលគេស្គាល់យ៉ាងច្បាស់ថាជាក្រុមហ៊ុនបច្ចេកវិទ្យាផលិតឧបករណ៍ប្រើប្រាស់ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ ទូរទស្សន៍ ទូរស័ព្ទ ។ល។  ដែលទទួលបាននូវការពេញនិយមពីអតិថិជនពាសពេញពិភពលោក ក៏បានភ្ជាប់នូវច្ចេកវិទ្យា Smart ThinQ ទៅនឹងឧបករណ៍ប្រើប្រាស់របស់ខ្លួន ដើម្បីសម្រួលដល់ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចរបស់ LG អោយកាន់តែមានភាពងាយស្រួល និងទាន់សម័យ។ 

មុខងារវៃឆ្លាតរបស់ Smart ThinQ គឺជាមុខងារមួយប្រភេទដ៏អស្ចារ្យ វាជួយសម្រួលដល់អ្នកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនៅក្នុងគេហដ្ឋាន ដោយលោកអ្នកអាចធ្វើការបញ្ជារតាមរយៈស្មាតហ្វូន (Smart Phone) ឬក៏ ថេបប្លេត (Tablet) ដោយគ្រាន់តែលោកអ្នកមានអ៊ីនធឺណិត ឬក៏មាន Wi-Fi ដើម្បីភ្ជាប់តែប៉ុណ្ណោះ ។ Smart ThinQ  មានមុខងារវៃឆ្លាតដោយផ្តល់សិទ្ធិឲ្យលោកអ្នក ដែលជាអ្នកប្រើប្រាស់អាចបិទ និងបើកដំណើរឧបករណ៍ប្រើប្រាស់បានដូចជា ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូរទស្សន៍ បានគ្រប់ទីកន្លែង។   លើសពីនេះទៀតកម្មវិធីវៃឆ្លាត Smart ThinQ អាចជួយឲ្យលោកអ្នកដឹងពីការប្រើប្រាស់ថាមពលអគ្គីសនីជាលក្នខណៈ ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែទៀតផង។ បូករួមជាមួយមុខងារ Smart Diagnosis និងធ្វើអោយលោកអ្នកពិនិត្យដឹងនូវបញ្ហាបច្ចេកទេសដែលកើតមានឡើងនៅលើឧបករណ៍ភ្លាម ដោយមិនចាំបាច់រង់ចាំជាងបច្ចេសមកពិនិត្យនោះឡើយ។ “LG Smart ThinQ អនុញ្ញាតឲ្យលោកអ្នកមានសេរីភាពក្នុងការធ្វើឲ្យមានតុល្យភាពនៃការងារប្រចាំថ្ងៃជាច្រើនតាមរយៈការប្រើកម្មវិធីស្មាតហ្វូន (Smart Phone) ឬ ថេបប្លេត (Tablet) ធម្មតារបស់លោកអ្នក។ ” លោកអ្នកគ្រាន់ទាញយកកម្មវិធី LG SmartThinQ ដែលអាចរកបានសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ឬ iOS ពីស្មាតហ្វូន (Smart Phone) ឬ ថេបប្លេត (Tablet) របស់លោកអ្នក។

រូបភាពពាណិជ្ជកម្ម
no-alternative title

អំពីប្រវត្តិរបស់ក្រុមហ៊ុនក្នុងប្រទេសកម្ពុជា៖  ម៉ាក LG នាំចូលផ្តាច់មុខដោយក្រុមហ៊ុន GGear Co. , Ltd. ដែលគេបានស្គាល់ជាLG BrandShop ក្រុមហ៊ុនកំពុងផ្គត់ផ្គងនូវផលិតផលអេឡិចត្រូនិចដូចជា ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនបោកគក់ ទូរស័ព្ទចល័តនិងម៉ាស៊ីនបូមធូលី នៅក្នុងឆ្នាំ2019។ ក្រុមហ៊ុន LG ទទួលបានជោគជ័យក្នុងការបើកសម្ពោធលក់8 សាខានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ដែលសាខាទាំងនោះរួមមាន 1). ខែធ្នូ ឆ្នាំ2012 បើកសម្ពោធសាខា LG Brandshop រាជធានីភ្នំពេញ។ 2). ខែមករា ឆ្នាំ 2013 បើកសម្ពោធ LG BRANDSHOP សៀមរាប។ 3). ខែវិច្ឆិកា ឆ្នាំ2013 បើកសម្ពោធ LG BRANDSHOP ខេត្តបាត់ដំបង។ 4). ខែតុលា ឆ្នាំ2014 បើកសម្ពោធ LG BRANDSHOP ខេត្តកំពង់ចាម។ 5). ខែមីនា ឆ្នាំ2015 បើកសម្ពោធ LG BRANDSHOP ក្រុងព្រះសីហនុ។ 6). ខែវិច្ឆិកា 2015បើកសម្ពោធ LG BRANDSHOP Camko City និង 7).  ខែធ្នូ ឆ្នាំ2017 បើកសម្ពោធទូរ  LG BRANDSHOP ស្ទឹងមានជ័យ។

អំពីប្រវត្តិរបស់ក្រុមហ៊ុនក្នុងប្រទេសកូរ៉េ៖ ក្រុមហ៊ុនអេឡិចត្រូនិចដែលមានជាឈ្មោះជាផ្លូវការ LG Electronics Inc. គឺជាក្រុមហ៊ុនរបស់កូរ៉េខាងត្បូងដែលមានទីតាំងនៅឯ Yeouido Dong ក្នុងទីក្រុងសេអ៊ូល ដែលជាផ្នែកមួយនៃក្រុមហ៊ុនសាជីវកម្ម LG និងមានបុគ្គលិកទាំងអស់ចំនួន 82.000នាក់ នឹងបានកំពុងធ្វើប្រត្តិបការណ៍ 119ប្រទេសទូទាំងពិភពលោក។ សរុបជាជាមួយនឹងការលក់ទូទាំងពិភពលោកនៅក្នុងឆ្នាំ2014 ក្រុមហ៊ុន LG ទទួលបានចំណូលចំនួន 55,91 ពាន់លានដុល្លារ។ ក្រុមហ៊ុន LG មាន 4 អង្គភាពអាជីវកម្មដូចជា៖ ក្រុមហ៊ុនលំនៅដ្ឋានសំម្រាប់កំសាន្ត ក្រុមហ៊ុនទូរគមនាគមន៍ចល័ត ក្រុមហ៊ុនគ្រឿងអលង្ការ ក្រុមហ៊ុនដំណោះស្រាយផ្លូវអាកាស និងក្រុមហ៊ុនគ្រឿងបន្លាស់រថយន្ត ដែលសហការណ៍ជាមួយនឹង Starion India ហើយទីកន្លែងចម្បងសម្រាប់ផលិតម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបោកគឺនៅទ្វីបឥណ្ឌា។ អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនអេឡិចត្រូនិច LG គឺ Koo Bon Joon ដែលបានកាន់កាប់តំណែងជាអនុប្រធានក្រុមហ៊ុន LG Electronics នៅថ្ងៃទី1 ខែតុលា ឆ្នាំ2010 ។ ចាប់តាំងពីឆ្នាំ 2008 មកក្រុមហ៊ុន LG នៅតែជាអ្នកផលិតទូរទស្សន៍ដ៏ធំទី2 នៅលើពិភពលោក។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន