no-alternative title

MSI P65 Creator 8SE កុំព្យូទ័រយួដៃស៊េរីថ្មី ដែលមានការរចនាយ៉ាងស្រស់ស្អាតសម្រាប់ Designers, Video Editors និង Content Creators

ក្រុមហ៊ុន MSI បាននឹងកំពុងតែកាក់កបខ្លាំងក្នុងការលក់ម៉ាស៊ីនកុំព្យូទ័រស៊េរីថ្មីៗរបស់ខ្លួន ម្ល៉ោះហើយបានជម្រុញទឹកចិត្តអោយក្រុមហ៊ុននាគរាជរបស់កោះ តៃវ៉ាន់មួយនេះបានបញ្ចេញម៉ាស៊ីនកុំព្យូទ័រស៊េរីថ្មីរបស់ខ្លួនជាបន្តបន្ទាប់ដើម្បីផ្តល់អោយអ្នកប្រើប្រាស់នូវជម្រើសច្រើនក្នុងការជ្រើសរើសយកទៅប្រើប្រាស់បំពេញក្នុងកិច្ចការងារប្រចាំថ្ងៃក៏ដូចជាការកម្សាន្តរបស់ពូកគេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

MSI P65 Creator 8SE គឺជាម៉ាស៊ីនកុំព្យូទ័រស៊េរីថ្មីមួយម៉ូដែលទៀតដែលត្រូវបានក្រុមហ៊ុនមួយនេះធ្វើការផលិតឡើងសម្រិតសម្រាំងយ៉ាងពិសេសរំលេចចេញនូវសោភ័ណ្ឌភាពខាងក្រៅយ៉ាងប្រណិតទាក់ភ្នែកជាមួយនឹងការបំពាក់នូវគ្រឿងម៉ាស៊ីនខ្លាំងចុងក្រោយដើម្បីផ្តល់ជូនអោយការទាញកម្មវិធីប្រើការទូទៅបានរលូនដែលធ្វើអោយការបំពេញកិច្ចការងារប្រចាំថ្ងៃបានលឿនរហ័សទាន់ចិត្ត។

ផ្នែកខាងក្រៅរចនាឡើងមានភាពស្រស់ស្អាតទាន់សម័យ

តួរខ្លួនរបស់ម៉ាស៊ីនកុំព្យូទ័រស៊េរីថ្មី MSI P65 Creator 8SE ត្រូវបានស្រោបពេញដោយលោហះធាតុអាលុយមីញ៉ូមបែបសរសៃកាបោនប្រភេទ Aluminum Chassis ដែលមានការដុសខាត់យ៉ាងភ្លឺរលោង និងមានសភាពហាប់ជិតរឹងមាំផ្តល់នូវទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់។ ផ្នែកអេក្រង់ និងផ្នែកម៉ាស៊ីនត្រូវបានភ្ជាប់ដោយកងដែលមានភាពរឹងមាំព្រមទាំងអាចកាច់ពន្លាបានក្នុងកម្រិតមុំ 180 ដឺក្រេថែមទៀតផង។ MSI P65 Creator មានកម្រាស់សរុប 17.9mm ជាមួយទំងន់សរុបត្រឹមតែ 1.8 គីឡូក្រាម ដូច្នេះវាផ្តល់នូវភាពងាយស្រួលក្នុងការកាន់ប្រើប្រាស់ និងយកទុកដាក់តាមខ្លួន។ សម្រាប់ក្តារចុចវាយអត្ថបទវិញជាប្រភេទ Backlight Keyboard Single Color ដែលមនាភ្លើង LED ពណ៌សនៅខាងក្រោមក្តារចុចដែលមានផ្ទៃទាលធំល្មមងាយស្រួលក្នុងការដាក់ម្រាមដៃជាមួយល្បឿនឆ្លើយតបរហ័ស និងមានសំឡេងស្អាតល្អ។

បន្ថែមពីនេះវានៅមានប្រព័ន្ធបច្ចេកវិទ្យាចាក់សោរសុវត្ថិភាពម៉ាស៊ីនដោយការស្កែនក្រយ៉ៅម្រាមដៃថែមទៀតផងដែលស្ថិតនៅលើផ្ទាំង Key Pad ដែលធ្វើអោយការប្រើប្រាស់កាន់តែមានភាពទំនើប និងមានសុវត្ថិភាពខ្ពស់ថែមមួយកម្រិតទៀត។ ងាកមកមើលរន្ធតំណរភ្ជាប់ជាមួយនឹងឧបករណ៍បន្ថែមក្រៅ ឬសម្រាប់ចែករំលែកទិន្នន័យឃើញថាមានគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ដូចជារន្ធដោតចម្លងទិន្នន័យប្រភេទ USB-A3.1, USB-C3.1 ឬរន្ធ Thunderbolt 3, HDMI សម្រាប់ភ្ជាប់ទៅកាន់ទូរទស្សន៍ស្មាតធីវីដែលទ្រទ្រង់ការបញ្ជូនរូបភាព- វីដេអូក្នុងកម្រិត 4K, រន្ធ mini-Display Port សម្រាប់ភ្ជាប់ទៅកាន់អេក្រង់ម៉ូនីទ័របន្ថែមបានចំនួនបី, រន្ធដោតខ្សែ LAN ប្រភេទ RJ45, រន្ធដោត 3.5mm mic-in និង 3.5 headphone jack ដែលទ្រទ្រង់នូវប្រព័ន្ធសំឡេង Hi-Fi ជាដើម។

អេក្រង់ធំទូលាយផ្តល់ភាពងាយស្រួលក្នុងការបំពេញកិច្ចការងារ និងការកម្សាន្ត

MSI P65 Creator 8SE បំពាក់នូវបន្ទះអេក្រង់បង្ហាញប្រភេទ IPS LCD កម្រិតល្បឿន 144Hz ទំហំ 15.6” ដែលមានកម្រិតបង្ហាញពីរជម្រើសគឺ Full-HD (1920x1080px) និង UHD (3840x2160px)។ អេក្រង់របស់វាមានភាពទូលាយស្រលះល្អព្រោះថាវាត្រូវបានកាត់គែមផ្នែកសងខាង និងខាងលើអោយនូវកម្រាស់តូចស្តើង។ អេក្រង់របស់វាភ្ជាប់នូវបច្ចេកវិទ្យាលាយពណ៌ 100% sRGB Color Gamut និងបច្ចេកវិទ្យា ពណ៌ True Color Technology ដែលធ្វើអោយការលាយពណ៌ផ្ទៃអេក្រង់របស់វាបានត្រឹមត្រូវ និងបង្ហាញចេញបានច្បាស់ដិតស្រស់ស្រទន់ភ្នែកមើលឃើញបានច្បាស់គ្រប់ជ្រុងព្រមទាំងជួយកាត់បន្ថយចំនាំងពន្លឺពីមជ្ឈដ្ឋានខាងក្រៅបានយ៉ាងប្រសើរផងដែរ ដូច្នេះយើងអាចបំពេញកិច្ចការងាររបស់យើងបានគ្រប់ពេលគ្រប់ទីកន្លែង។

កំលាំងម៉ាស៊ីនខ្លាំងអូសកម្មវិធីប្រើការទូទៅបានយ៉ាងរលូន

សម្រាប់កំលាំងម៉ាស៊ីនដែលបានភ្ជាប់នៅខាងក្នុងតួរខ្លួនរបស់ MSI P65 Creator 8SE គឺឈីប Intel-8th Gen- Core-i7 លេខ 8750H Processor ដែលជាឈីបខ្លាំងភ្ជាប់នូវលើផ្ទាំង Mainboard ស៊េរី Intel® HM370។ កំលំាងម៉ាស៊ីនរបស់វាទ្រទ្រង់ដោយអង្គគណនាបណ្តោះអាសន្នទំហំ 16 GB RAM ប្រភេទ DRR4 ល្បឿនរត់ 2666Hz ព្រមទាំងអាចបង្កើនទំហំឡើងដល់ 32GB ជាមួយរន្ធបន្ថែមប្រភេទ DIMM Slot ចំនួនពីររន្ធស្របតាមទំហំនៃការប្រើប្រាស់របស់យើង។

សម្រាប់ប្រព័ន្ធអង្គក្រាហ្វិចវិញវាប្រើពពួក NVIDIA GeForce RTX™ 2060 ជាមួយកំលាំង random ទំហំ 6GB ប្រភេទ GDDR6 ដែលធ្វើអោយការប្រើប្រាស់កម្មវិធីដែលមានក្រាហ្វិចខ្ពស់ដូចជាកម្មវិធីរចនា Design, Video Editing, និងContent creator ជាដើម គឺមានភាពរលូនជាមួយសាច់ក្រាហ្វិចច្បាស់ត្រជាក់ភ្នែក។ MSI P65 Creator 8SE ប្រើប្រាស់អង្គផ្ទុកទិន្នន័យពីរប្រភេទគឺM.2 SSD ប្រើប្រាស់បច្ចេកវិទ្យា NVMe PCIe Gen3 និង M.2 SSD Combo slot ប្រើប្រាស់បច្ចេកវិទ្យា NVMe PCIe Gen3 / SATA។ នៅលើផ្នែកម៉ាស៊ីនរបស់វាត្រូវបានភ្ជាប់នូវបច្ចេកវិទ្យា Cooler Boost Trinity ដើម្បីរក្សាភាពត្រជាក់របស់ម៉ាស៊ីននៅពេលបើកដំណើរការយូរជាមួយប្រព័ន្ធកង្ហាបំភាយកំដៅចេញពីម៉ាស៊ីនចំនួនបី។

ផ្នែកសំខាន់ៗមួយចំនួនទៀត

-កំលាំងថ្ម : សម្រាប់ថ្មដែលភ្ជាប់មកជាមួយម៉ាស៊ីនកុំព្យូទ័រ MSI មួយនេះជាប្រភេទថ្ម Li-Polymer មាន 4-Cell ជាមួយទំហំផ្ទុកថាមពល 82 វ៉ាត់ម៉ោងដែលទ្រទ្រង់ការសាកចូលជាមួយដុំឆ្នាំងសាកកំលាំង 230 វ៉ាត់ ប្រើប្រាស់បានរហូតដល់ ៨ម៉ោង។

-ប្រព័ន្ធបំពងសំឡេង: សម្រាប់ការកម្សាន្តដូចជាការចាក់តន្ត្រីស្តាប់ ទស្សនាខ្សែភាពយន្ត ឬលេងហ្គេមគឺយើងទទួលបានភាពសប្បាយរីករាយជាមួយប្រព័ន្ធបំពងសំឡេងពីរគ្រាប់ដែលមានកំលាំងបញ្ចេញសំឡេងបានលឺខ្លាំងច្បាស់ល្អក្នុងកម្រិត 2 វ៉ាត់ជាមួយបច្ចេកវិទ្យាសំឡេង Nahimic3 Hi-Res Audio ដែលបន្លឺចេញបែប 3D Surround sound។

-កាមេរ៉ាវ៉ិបខេម : នៅលើម៉ាស៊ីនកុំព្យូទ័រ P65 Creator 8SE មានបំពាក់នូវប្រព័ន្ធកាមេរ៉ាវ៉ិបខេមមួយគ្រាប់ដែលអាចថតរូប និងវីដេអូលេងកម្សាន្តក៏ដូចជាភ្ជាប់ទំនាក់ទំនងតាមរយះបណ្តាញសង្គមបានក្នុងកម្រិត HD ក្នុងល្បឿន 30fps។

-បច្ចេកវិទ្យាចែករំលែងទិន្នន័យឥតខ្សែ : ក្រៅពីការចែករំលែកទិន្នន័យតាមរយះរន្ធដោត USB និង Ethernet port (LAN) ទៅម៉ាស៊ីនកុំព្យូទ័រជំនាន់ថ្មីមួយនេះមានភ្ជាប់នូវបច្ចេកវិទ្យាតភ្ជាប់ឥតខ្សែក្នុងការភ្ជាប់បណ្តាញ និងផ្ទេរទិន្នន័យតាមរយះប្រព័ន្ធ  802.11 ac Wi-Fi និង Bluetooth v5។

សរុបសេចក្តីមកវិញ… MSI P65 Creator 8SE គឺម៉ាស៊ីនកុំព្យូទ័រស៊េរីថ្មីមានគុណសម្បតិ្តល្អប្រសើរជាច្រើនសម្រាប់ជួយសម្រួលដល់កិច្ចការងារទូទៅប្រចាំថ្ងៃ របស់ Designer, Video Editor និងContent Creator អោយកាន់តែរលួន និងទាន់ពេលវេលា។ ម៉ាស៊ីនកុំព្យូទ័រនេះមានរូបរាងប្រកបដោយភាពប្រណិតស្រស់ស្អាតទំនើបទាន់សម័យ ភ្ជាប់នូវបច្ចេកវិទ្យាប្រើប្រាស់ទំនើបៗ និងកំលាំងម៉ាស៊ីនខ្លាំងអាចរត់បត់បែនតម្រូវទៅតាមកិច្ចការងារទូទៅប្រចាំថ្ងៃរបស់យើងបាន។ ដូច្នេះប្រសិនបើលោកអ្នកកំពុងតែស្វែងរកម៉ាស៊ីនកុំព្យូទ័រយកទៅប្រើប្រាស់ក្នុងកិច្ចការងារផ្ទាល់ខ្លួន លោកអ្នកអាចគិតគន់គួរមើលម៉ាស៊ីនកុំព្យូទ័រម៉ាក MSI P65 Creator 8SE នេះបាន៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន