no-alternative title

ម៉ាស៊ីនត្រជាក់ Panasonic AERO ស៊េរីថ្មី XU ក្លាយជាអ្នកនាំមុខគេក្នុងការដោះស្រាយគ្រប់បញ្ហាខ្យល់ឲ្យបរិសុទ្ធស្រស់ថ្លា

កាលពីថ្ងៃទី 27 ខែមេសា ឆ្នាំ 2019 ក្រុមហ៊ុន Panasonic បានធ្វើការបើកសម្ពោធជាផ្លូវការហើយនូវផលិតផលម៉ាស៊ីនត្រជាក់ម៉ូដែល AERO ស៊េរី  XU ដ៏ទំនើបចុងក្រោយបំផុតរបស់ខ្លួនលើទីផ្សារប្រទេសកម្ពុជា នៅឯនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ ដឹ ព្រេមៀ សេនធ័រ សែនសុខ។ សម្រាប់ស៊េរី XU គឺជាម៉ាស៊ីនត្រជាក់ទំនើបបំផុតក្នុងត្រកូល Aero Series ដែលមានបំពាក់ជាមួយនឹងប្រព័ន្ធ Wi-Fi និងការរួមបញ្ចូលគ្នានូវសមត្ថភាពដោះស្រាយរាល់បញ្ហាខ្យល់ឲ្យបរិសុទ្ធស្រស់ថ្លា ព្រមទាំងបច្ចេកវិទ្យា Nanoe ™ និងការច្នៃប្រឌិតថ្មីដែលមិនប៉ះពាល់ដល់បរិស្ថាន។ ម៉ូដែលនេះត្រូវបានបំពាក់ជាមួយគ្រប់ដំណោះស្រាយដែលជួយធ្វើឲ្យខ្យល់បរិសុទ្ធស្រស់ថ្លា មិនថាគុណភាពខ្យល់ក្នុងផ្ទះ និងតាមបន្ទប់ផ្សេងៗទៀតនោះទេ។

នៅក្នុងថ្ងៃសម្ពោធនោះដែរ លោក Daniel Tan នាយកផ្នែកលក់ និងទីផ្សារប្រចាំមហាតំបន់មេគង្គនៃក្រុមហ៊ុន Panasonic បានសម្ដែងនូវការព្រួយបារម្ភរបស់គាត់ ចំពោះសុខុមាលភាពរបស់ប្រជាជននៅក្នុងប្រទេសកម្ពុជា ជាពិសេសកុមារតូចៗ ថា៖”ការបំពុលខ្យល់ គឺជាការគំរាមកំហែងចម្បងទៅដល់សុខភាព និងសុខុមាលភាព។ ខ្យល់ពុល ធ្វើឲ្យការដកដង្ហើមរបស់យើងមានហានិភ័យខ្ពស់ ដែលវាបណ្ដាលឲ្យកើតជំងឺហឺត និងជំងឺផ្លូវដង្ហើមផ្សេងៗទៀត។ ជាពិសេសកូនៗ របស់យើង គឺងាយទទួលរងគ្រោះខ្លាំងជាងគេ ចំពោះការបំពុលបែបនេះ។ មួយវិញទៀត វាក៏អាចចូលទៅបំផ្លាញប្រព័ន្ធភាពស៊ាំរបស់យើងក្នុងរយៈពេលវែងផងដែរ។” 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការបន្សុទ្ធខ្យល់បរិសុទ្ធស្រស់ថ្លា  

ម៉ាស៊ីនត្រជាក់ Panasonic ម៉ូដែល X-Premium Inverter XU ត្រូវបានបំពាក់មកជាមួយនឹងមុខងារជួយបន្សុទ្ធខ្យល់ឲ្យបរិសុទ្ធស្រស់ថ្លា ដែលប្រើប្រាស់បច្ចេកវិទ្យាផ្ដាច់មុខតែមួយគត់ពី Panasonic គឺបច្ចេកវិទ្យា Nanoe ™ ព្រមនឹងឧបករណ៍បន្សុទ្ធខ្យល់ពីរផ្សេងទៀត ដូចជា Nanoe-G និង Nanoe ™X។ បច្ចេកវិទ្យា Nanoe ™ ធ្វើការបន្សុទ្ធដោយប្រើភាគល្អិតនៃអាតូមទឹក ដែលសម្បូរទៅដោយរ៉ាឌីកាល់ OH។

Nanoe-G គឺជាប្រព័ន្ធបោសសម្អាត និងបន្សុទ្ធខ្យល់ដំបូងគេរបស់ Panasonic ដែលធ្វើការចាប់យកភាគល្អិត ធូលីដីតូចជាងទំហំ PM2.5 ដើម្បីធានាថាខ្យល់ដែលអ្នកដកដង្ហើមមានសុវត្ថិភាពពីភាគល្អិតដែលអាចបង្កឲ្យមានជំងឺ។ ការធ្វើការរួមគ្នារវាងឧបករណ៍ Nanoe ™ X ជួយជំរុញឲ្យការបញ្ចេញរ៉ាឌីកាល់ OH បានច្រើនជាង 10x ដង មានប្រសិទ្ធិភាពខ្ពស់ក្នុងចាប់យកពពួកបាក់តេរី មេរោគ និងសារធាតុបង្កអាល្លែហ្ស៊ី ក៏ដូចជាក្លិនមិនល្អផ្សេងៗ ដូច្នេះអ្នកអាចបង្កើតបរិយាកាសក្នុងបន្ទប់បានស្រស់ថ្លា និងស្អាតល្អ ជាពិសេសសម្រាប់កូនៗរបស់អ្នកតែម្ដង។

បើតាមលោក Toshiyuki Yamaguchi នាយកគ្រប់គ្រងផ្នែកលក់នៃក្រុមហ៊ុន Panasonic ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានឲ្យដឹងថា Nanoe X វាមិនត្រឹមគ្រាន់តែជាបច្ចេកវិទ្យាមួយប៉ុណ្ណោះទេ។ ប៉ុន្តែវាគឺជាការសម្រេចបាននូវទស្សនវិទ្យាគ្រប់គ្រងរបស់ Panasonic ក្នុងការរួមចំណែកដល់វឌ្ឍនភាពនៃសង្គម និងសុខុមាលភាពរបស់ប្រជាជន។

 ម៉ាស៊ីនត្រជាក់ផ្ដល់នូវដំណោះស្រាយខ្យល់បរិសុទ្ធស្រស់ថ្លា

ម៉ាស៊ីនត្រជាក់ដែលមានបំពាក់នូវសន្ទះបក់ខ្យល់ និងម៉ូទ័រភ្លោះ អាចបាញ់ខ្យល់តម្រង់ចំទៅក្រោមធ្វើឲ្យបន្ទប់ឆាប់ត្រជាក់ និងទទួលបានភាពត្រជាក់ពេញដោយផាសុកភាព។ AEROWINGS ដែលមានសន្ទះបក់ខ្យល់ភ្លោះ មានថាមពលបាញ់តម្រង់ខ្យល់ទៅខាងក្រោមធ្វើឲ្យអ្នកត្រជាក់យ៉ាងរហ័សទោះបីទើបបើកដំណើរការម៉ាស៊ីនក្ដី។  នៅពេលដែលសន្ទះបក់ខ្យល់ភ្លោះមានភាពបត់បែនខ្ពស់ ជួយឲ្យម៉ាស៊ីនត្រជាក់ AEROWINGS អាចផ្ដល់នូវភាពត្រជាក់បានពីរផ្លូវ ដូច្នេះលោកអ្នករីករាយនឹងខ្យល់បរិសុទ្ធបែបធម្មជាតិស័ក្ដិសមនឹងចំណង់ចំណូលចិត្តរបស់អ្នក។

ឧបករណ៍ Compressor ត្រូវបានបង្កើតឡើង ដើម្បីផ្តល់នូវដំណើរការត្រជាក់ដ៏អស្ចារ្យទោះបីជាពេលចាប់ផ្ដើមដំណើរការដំបូងក្ដី ហើយវាក៏ជួយសន្សំសំចៃថាមពល ជាពិសេសធានាថាអ្នកមានផាសុកភាពគ្រប់ពេលវេលា។ បច្ចេកវិទ្យា Inverter របស់ក្រុមហ៊ុន Panasonic បានជួយរក្សាស្ថិរភាពកម្រិតសីតុណ្ហភាព ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល ផ្ដល់ឲ្យអ្នកនូវភាពងាយស្រួល និងការត្រួតពិនិត្យសីតុណ្ហភាពច្បាស់លាស់ ព្រមទាំងការប្រើប្រាស់ថាមពលបានត្រឹមត្រូវ។

មួយវិញទៀត ម៉ាស៊ីនត្រជាក់នេះ ក៏បានប្រើនូវហ្គាស៍ដែលមិនបង្កគ្រោះថ្នាក់ដល់បរិស្ថានប្រភេទ R32 ។ R32 មានសមត្ថភាពបញ្ចេញភាពត្រជាក់កាន់តែខ្ពស់ ដោយជួយបង្កើនសមត្ថភាពផ្ទេរកម្ដៅ ដែលធ្វើឲ្យការចំណាយកាន់តែសន្សំសំចៃ។ ធ្វើឲ្យប្រសើរឡើងនូវខ្យល់បរិសុទ្ធស្រស់ថ្លា ដើម្បីធ្វើឲ្យប្រសើរឡើងនូវគុណភាពខ្យល់នៅកន្លែងរស់នៅ កម្រិតតុល្យភាពរបស់កំហាប់កាបូនឌីអុកស៊ីត (CO2) និងកម្រិតសំណើម ត្រូវបានរក្សាទុកក្នុងខ្យល់នៅកន្លែងរស់នៅរបស់អ្នក ដើម្បីមានភាពស្រស់ថ្លាគ្រប់ពេល ជាពិសេសនៅពេលដែលបន្ទប់មានមនុស្សច្រើន។

ម៉ាស៊ីនត្រជាក់ Panasonic ម៉ូដែល X-Premium Inverter XU ធានាថាបន្ទប់របស់អ្នកនៅតែរក្សាបានខ្យល់ស្រស់ថ្លា និងត្រជាក់ល្អ ដោយនាំខ្យល់អាកាសចូលពីខាងក្រៅ ហើយបណ្ដេញខ្យល់ក្ដៅ និងសារធាតុល្អិត (PM2.5) ចេញទៅវិញ។  ការតភ្ជាប់ ដើម្បីធ្វើឲ្យខ្យល់បរិសុទ្ធស្រស់ថ្លា ម៉ាស៊ីនត្រជាក់ម៉ូដែល X-Premium Inverter XU បានប្រើប្រាស់មុខងារបញ្ជាថ្មីពី Panasonic ឲ្យឈ្មោះថា WLAN Air Conditioner អនុញ្ញាតឲ្យអ្នកធ្វើការសម្អាតខ្យល់ក្នុងផ្ទះពីចម្ងាយ ដោយប្រើកម្មវិធី Cloud Cloud App ដូច្នេះអ្នកអាចធានាបានថា ខ្យល់អាកាសក្នុងផ្ទះរបស់អ្នកនៅតែបរិសុទ្ធស្រស់ថ្លា 24 ម៉ោង សូម្បីតែពេលអ្នកនៅឆ្ងាយក៏ដោយ។

ដើម្បីនាំមកយកនូវភាពងាយស្រួលបន្ថែមទៀតសម្រាប់ការរស់នៅ ការតភ្ជាប់ ដើម្បីធ្វើឲ្យខ្យល់បរិសុទ្ធស្រស់ថ្លា អាចឲ្យអ្នកត្រួតពិនិត្យ និងគ្រប់គ្រងម៉ាស៊ីនត្រជាក់ ហើយប្រើប្រាស់ថាមពលបានល្អបំផុត។ សរុបជារួម ដូចនៅប្រទេសកម្ពុជា នេះផ្ទាល់ ការរក្សាខ្យល់ក្នុងផ្ទះ ឬនៅកន្លែងដែលយើងចំណាយពេលច្រើនឲ្យនៅតែបរិសុទ្ធ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាពនៃការរស់នៅ។

 

ក្រុមហ៊ុន Panasonic បានប្ដេជ្ញាកែលម្អគុណភាពខ្យល់អាកាសនៅក្នុងផ្ទះ សម្រាប់មនុស្សគ្រប់គ្នាតាមរយៈគំនិតផ្ដួចផ្ដើមជាសកលឲ្យឈ្មោះថា ” Complete Air Solutions” (ការដោះស្រាយគ្រប់បញ្ហាខ្យល់ឲ្យបរិសុទ្ធស្រស់ថ្លា) តាមរយៈម៉ាស៊ីនត្រជាក់ម៉ូដែល XU ដោយជួយដោះស្រាយបញ្ហាខ្យល់ក្នុងផ្ទះ ដើម្បីឲ្យគ្រួសារអាចរីករាយនឹងខ្យល់បរិសុទ្ធស្រស់ថ្លាសម្រាប់ជីវិត។

 

លោកបណ្ឌិត Hiroyuki Iwaki នាយកគ្រប់គ្រងផ្នែកម៉ាស៊ីនត្រជាក់នៃក្រុមហ៊ុន Panasonic ប្រចាំប្រទេសម៉ាឡេស៊ី ជឿជាក់ថាម៉ាស៊ីនត្រជាក់របស់ក្រុមហ៊ុន Panasonic អាចជាផ្នែកមួយនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ហើយសន្យាបន្តខិតខំប្រឹងប្រែង ដើម្បីជួយដល់គ្រួសារទាំងអស់ឲ្យទទួលបាននូវសុខភាព និងផាសុកភាពកាន់តែច្រើនជាងមុន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន