no-alternative title

Nokia 106 ម៉ូដែលថ្មីរូបរាងឡូយ ថ្មកាន់បានយូរ និងមានតម្លៃមិនដល់ 20 ដុល្លានោះទេ

នៅថ្ងៃនេះ ក្រុមហ៊ុន Nokia នៅក្នុងប្រទេសកម្ពុជា បានប្រកាសចេញលក់នូវទូរស័ព្ទ Nokia 106 ដែលជា ជំនាន់ថ្មីរបស់ខ្លួន ដែលមានរូបរាងឡូយ ថ្មកាន់បានយូរ និងមាតម្លៃមិនដល់ 20 ដុល្លានោះទេ ដោយនេះ គឺជាម៉ូដែលថ្មីដែលមកជំនួសទូរស័ព្ទម៉ូដែល Nokia 105 ដែលធ្លាប់ជាទូរស័ព្ទមួយ ដែលមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅកម្ពុជា។ ក្រុមហ៊ុនបានបន្តថា សម្រាប់ Nokia 105 ម៉ូដែលមុននេះ គឺជិតអស់ស្តុកហើយ ដូច្នេះ វត្តមាននៃ Nokia 106 ម៉ូដែលថ្មីនេះ នឹងធ្វើអោយគ្រប់គ្នារឹតតែពេញចិត្តថែមទៀត ជាមួយនឹងគុណភាព និងតម្លៃ។

Nokia 106 ថ្មីនេះ គឺមានអេក្រង់ទំហំ 1.8 អ៊ីង និងមានការស្រោបដោយសម្បកជ័រស្វិតប៉ូលីកាបោន មានភាពរឹងមាំធន់ ស្វិតមិនងាយបែក មិនងាយក្នុងការឆ្កូត ដែលពិតជាអាចធានានៅក្នុងការប្រើប្រាស់បានរយៈពេលយូរ។ បើទោះបីនេះ គឺជាទូរស័ព្ទប្រភេទ Feature ហ្វូនក៏ដោយ Nokia 106 ក៏មានបំពាក់នូវរ៉េមទំហំ 4MB និងដំណើរការលើបន្ទះឈីប MTK 6261D អមជាមួយថាមពលថ្មទំហំ 800mAh ដែអាចនិយាយបានដល់ទៅ 15 ម៉ោង ឬរយៈពេលទុកចោលមិនប្រើប្រាស់ (Standby Time) បានដល់ទៅ 21 ថ្ងៃឯណោះ បន្ទាប់ពីការសាកបញ្ចូលថាមពលថ្មម្តង។ និយាយរួម គឺអាចប្រើពីពេលព្រឹកព្រលឹមចាប់ពីព្រះអាទិត្យរះ រហូតដល់ព្រះអាទិត្យលិចបាត់វិញដោយគ្មានបញ្ហានោះទេ។ Nokia 106 អាចប្រើប្រាស់ស៊ីមពីរ និងមានប៊ូតុងបើក Loudspeaker ដោយស្វ័យប្រវត្តិថែមទៀតផង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើនិយាយអំពីការកម្សាន្ត ទូរស័ព្ទ Nokia 106 ត្រូវបានក្រុមហ៊ុន ភ្ជាប់មកជាមួយនឹងហ្គេមពស់ Snake Xenzia និងហ្គេមជាច្រើនទៀតដូចជា Nitro Racing, Danger Dash, Tetris និងជាច្រើនទៀត។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ Nokia 106 នេះ អាចផ្ទុកឈ្មោះ Contact បានដល់ទៅ 2000 នាក់ និងផ្ទុកសារបានដល់ទៅ 500 សារឯណោះ។

ក្រុមហ៊ុន Nokia បានបញ្ជាក់ថា គ្រប់អតិថិជនទាំងអស់ ដែលទិញទូរស័ព្ទ Nokia ក្រុមហ៊ុន ដែលមានបិទនូវតែមស្ទីកក័រ KTH ពណ៌ទឹកប្រាក់ភ្លឺ រួមនឹងមានការធានាពេញមួយឆ្នាំ ក្រុមហ៊ុន នឹងធានាដូរថ្មីភ្លាមៗបើខូច។  Nokia គឺជាម៉ាកទូរស័ព្ទដែលមានការពេញនិយមយ៉ាងខ្លាំងមិនត្រឹមតែនៅលើទីផ្សារអន្តរជាតិប៉ុណ្ណោះទេ សម្រាប់ទីផ្សាររបស់កម្ពុជាវិញ គេមិនអាចបំភ្លេចចោលបានទេចំពោះសមត្ថភាពនៃការកាន់ថ្មបានយូរច្រើនថ្ងៃ និងតម្លៃសមរម្យបំផុតរបស់ N អិនចុចពិលដែលអ្នកណាៗក៏ស្គាល់ Nokia! អ្នកណាៗក៏ចូលចិត្តប្រើប្រាស់ Nokia ដែរ!

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន