no-alternative title

ការចាប់រង្វាន់ប្រូម៉ូសិនទិញ Huawei អេ 7 ឈ្នះ Mazda 2 លើកទី 5 នេះ! អតិថិជនដែលជាវស្មាតហ្វូន P30 Lite ក៏បានឈ្នះរង្វាន់ផងដែរ!

នៅថ្ងៃទី 3 ខែឧសភា ឆ្នាំ 2019 នេះ ការចាប់រង្វាន់សម្រាប់ប្រូម៉ូសិនទិញ Huawei អេ 7 ឈ្នះ Mazda 2 បានឈានចូលមកដល់ការចាប់រង្វាន់លើកទី 5 ហើយ ដែលកម្មវិធីផ្សាយផ្ទាល់បានរៀបចំឡើងនៅ Mazda Showroom មុនីវង្ស ដោយបានធ្វើការផ្សាយផ្ទាល់លើ Facebook page Huawei Mobile និង MYTV។ ការចាប់រង្វាន់លើកនេះ ពិតជាមានភាពស្វិតស្វាញខ្លាំងមែនទែន ដែលអតិថិជនមានសំណាងជាច្រើន ខកខានមិនបានលើកទូរសព្ទក្រុមហ៊ុននៅពេលកំពុងផ្សាយផ្ទាល់។ ដូច្នេះបន្ទាប់ពីក្រុមហ៊ុនទំនាក់ទំនងទៅបីដង មិនលើកទូរសព្ទ ក្រុមហ៊ុននឹងធ្វើការចាប់ម្តងទៀតរហូតមានអ្នកឈ្នះដែលអាចទំនាក់ទំនងបាន។

រូបភាពពាណិជ្ជកម្ម
no-alternative title

សំណាងអីក៏សំណាងយ៉ាងនេះ! អ្នកឈ្នះម៉ូតូ Zoomer X 1 រង្វាន់ គឺឈ្មោះ ម៉ាឡូត ទិញ Huawei អេ 5s ពីហាង បូនីន រីឯអ្នកឈ្នះSmart TV 43 អ៊ីញ មួយរង្វាន់ បានទៅលើ ឈ្មោះ សន សុមនះ ទិញ Huawei P30 Lite ពីហាង Aryne ដែលនេះជាលើកទីមួយហើយដែលអតិថិជន P30 Lite បានឈ្នះរង្វាន់ពីប្រូម៉ូសិននេះផងដែរ។ អ្នកឈ្នះSmart TV 43 អ៊ីញ មួយរង្វាន់ទៀត គឺឈ្មោះ សន់តឿ ទិញ Huawei អេ 7 ពីហាង Chivorn។ អ្នកឈ្នះទាំងបីរូបក្នុងការចាប់រង្វាន់លើកនេះ សុទ្ធតែជាអតិថិជនដែលប្រើម៉ូដែលផ្សេងៗគ្នា ហើយពួកគាត់ស្ទើរតែមិនជឿថាខ្លួនអាចមានសំណាងឈ្នះរង្វាន់ទាំងអស់នេះពីក្រុមហ៊ុន Huawei។ សំណាង នរណាទៅមើលឃើញ ទិញទូរសព្ទតម្លៃតែជាង 100$ សោះ អាចឈ្នះរង្វាន់សុទ្ធតែម៉ូតូផង និងទួរទស្សន៍ផង!

ក្រៅពីនេះ អតិថិជនដែលបានឈ្នះក្នុងការចាប់រង្វាន់លើកទី 4 ក្រុមហ៊ុន ក៏បានប្រគល់រង្វាន់ ដល់ហាងទូរសព្ទដែលពួកគាត់បានទិញនៅខេត្តកំពង់ឆ្នាំង និងធ្វើការសំណេះសំណាលផងដែរ។ អតិថិជនឈ្មោះ ជីន ទិញ បានឈ្នះរង្វាន់ម៉ូតូ Zoomer X 1 រង្វាន់ ចំណែកឯ អតិថិជនឈ្មោះ ហេង សីហា បានឈ្នះ Smart TV 43 អ៊ីញ មួយរង្វាន់ ដែលពូកគាត់ទាំងពីរសុទ្ធតែបានទិញស្មាតហ្វូន Huawei ពីហាង ទីសារិទ្ធ 2។ ពួកគាត់ញញឹមបិទមាត់ មិនជិតតែ  ម្តង នៅពេលក្រុមហ៊ុនដឹករង្វាន់ដល់ហាងទូរសព្ទដែលពួកគាត់ទិញបែបនេះ។ ម្ចាស់ហាងវិញក៏ សប្បាយចិត្តមិនចាញ់អ្នកឈ្នះប៉ុន្មានដែរ ពីព្រោះមានអតិថិជនរបស់គាត់ដល់ទៅពីររូបឈ្នះផ្ទួនៗបែបនេះ។

សំរាប់អតិថិជនដែលចង់មានសំណាងដូចពូកគាត់អត់! គឺងាយៗ គឺគ្រាន់តែទិញ Huawei អេ 7, nova 3 Lite, nova 3i, nova3, អេ5s ឫ P30 Lite ហើយបំពេញព័ត៌មានឲ្យបានត្រឹមត្រូវ ដូចជាឈ្មោះ លេខទូរសព្ទ លើប័ណ្ណធានាសន្លឹក (Dealer Copy) ហើយយកទៅបណ្តាហាងទូរស័ព្ទដែលអ្នកបានទិញ អ្នកនឹងមានឱកាសចូលរួមការចាប់រង្វាន់។ ការចាប់ឆ្នោត នៅសល់បួនលើកទៀត ដូច្នេះអតិថិជនមិនទាន់មានសំណាងឈ្នះរង្វាន់ សូមកុំអស់សង្ឃឹមអី។ ចំណែកការចាប់រង្វាន់ធំចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី 28 ខែ កក្កដា ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ MYTV ក្នុងកម្មវិធី A1 Concert និង Facebook Page ផ្លូវការរបស់ Huawei Mobile, Mazda Cambodia និង MYTV។ 

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Huawei អេ 7 មានតម្លៃត្រឹមតែ $189, nova3 Lite តម្លៃ $259, nova3i តម្លៃ $299, nova3តម្លៃ $469, អេ 5s តម្លៃ $159 និង P30 Lite តម្លៃ $339។ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក! 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន