no-alternative title

Nokia 2.1 ត្រូវបានក្រុមហ៊ុនប្រកាសលក់បញ្ចុះតម្លៃនៅត្រឹមតែ 79 ដុល្លាតែប៉ុណ្ណោះ

នៅថ្ងៃនេះ ក្រុមហ៊ុន Nokia នៅកម្ពុជា បានប្រកាសលក់បញ្ចុះតម្លៃស្មាតហ្វូនរបស់ខ្លួនម៉ូដែល Nokia 2.1 ត្រឹមតែ 79 ដុល្លាតែប៉ុណ្ណោះ ដែលតម្លៃដើមនៃស្មាតហ្វូននេះ គឺមានតម្លៃ $115 ឯណោះ។ ជាមួយនឹងជាវស្មាតហ្វូននេះ អតិថិជនទាំងអស់ នឹងទទួលបាននូវកាបូបក្រវ៉ាត់ចង្កេះដ៏ស្រស់ស្អាត ព្រមទាំងស៊ីម Cellcard លេខពិសេសមួយ ដែលមានអ៊ីនធើណិត 10GB ក្នុងមួយខែ រយៈពេលមួយឆ្នាំថែមទៀតផង។ ការលក់បញ្ចុះតម្លៃ រួមជាមួយនឹងការបន្ថែមជូននេះ គឺចាប់ពីថ្ងៃនេះ ដូច្នេះកុំអោយឱកាសនេះកន្លងផុតទៅអោយសោះ សូមប្រញាប់រួសរាន់មកទទួលយការផ្តល់ជូននេះទាំងអស់គ្នា។    

ក្រុមហ៊ុន Nokia បានបញ្ជាក់ថា 2.1 មានអេក្រង់ទំហំ 5.5" ប្រភទេ IPS Screen បង្ហាញចេញនូវកម្រិតភាពច្បាស់បានទំហំ 1280x720px និងមានប្រើប្រាស់នូវបាសបំពងសំឡេងភ្លោះ Dual Speakers។ Nokia 2.1 មានការរចនារូបរាងថ្មី ដោយខាងក្រោយជាប្រភេទ Polycarbonate ដែលទប់ទល់បាននឹងការឆ្កូតបានយ៉ាងល្អ។ Nokia 2.1 មានការរចនារូបរាងជាមួយនឹងកាមេរ៉ា និងមានភ្លើង Flash បញ្ឈរអមនិងតួអក្សរ Nokia ស្រោបដោយពណ៌ស្ពាន់យ៉ាងស្រស់ស្អាត និយាយទៅគឺ មើលទៅពិតជាទូរស័ព្ទដែលមានរូបរាងស៊ីវិល័យ ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Nokia បានបន្ថែមថា Nokia 2.1 បើទោះជាបីជាមានតម្លៃធូថ្លៃក៏ដោយ ក៏មានកាមេរ៉ាស្មាតហ្វូននេះ អាចថតរូបភាពបានស្រស់ស្អាតផងដែរ។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូនេះ មានទំហំ 8MP ភ្ជាប់ជាមួយនឹងមុខងារ HDR Mode ដែលអាចធ្វើឱ្យពណ៌ដែលថតនេះធម្មជាតិពិតៗ និងច្បាស់ស្រស់ស្អាតទាក់ភ្នែកតែម្តង។កាមេរ៉ានេះ មានភ្ជាប់ជាមួយនឹងមុខងារ HDR, Panorama, Flash, Manual Mode ជាដើម ក្នុងនោះក៏នៅមានជម្រើសជាច្រើនទៀតដែលអ្នកប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងផងដែរ។  Nokia 2.1 មានកាមេរ៉ាទំហំ 8MP មានសមត្ថភាពខ្លាំងគួរសម្យ។ សម្រាប់កាមេរ៉ាខាងមុខរបស់វាមានទំហំ 5MP ដែលអាចថតរូបភាព Selfie បានស្រស់ស្អាតផងដែរ។

និយាយរួមទៅ សមត្ថភាពនៃស្មាតហ្វូន Nokia 2.1 នេះគឺអាចទទួលយកបាន បើទោះបីជាវាប្រើប្រាស់នូវបន្ទះឈីប Snapdragon 425 រ៉េមទំហំ 1GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 8GB តែក៏ដោយ។ លោកអ្នកអាចបន្ថែមនូវម៉េមូរីខាងក្រៅ microSD បានទំហំ 128GB ពីលើអ្វីដែលមានស្រាប់។ ស្មាតហ្វូននេះ ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie  រួមនឹងថ្មទំហំ 4000mAh និងអាចកាន់ថ្មបាន 2 ថ្ងៃសម្រាប់ការបញ្ចូលថ្មម្តង។ គឺពិតជាអស្ចារ្យបំផុត។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Galaxy A55 5G ជាមួយរចនាបថ Premium កាន់តែស៊ីវិល័យ សមត្ថភាពខ្លាំង ប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ បានដាក់ឱ្យ Pre-Order ហើយ!

Galaxy A55 5G ជាមួយរចនាបថ Premium កាន់តែស៊ីវិល័យ សមត្ថភាពខ្លាំង ប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ បានដាក់ឱ្យ Pre-Order ហើយ!

ដោយ ប៉េងលីន
BYD បានបញ្ចេញរថយន្តអគ្គិសនីម៉ូដែល e2 Honor Edition ដែលមានតម្លៃត្រឹមតែ $12,400 ប៉ុណ្ណោះ

BYD បានបញ្ចេញរថយន្តអគ្គិសនីម៉ូដែល e2 Honor Edition ដែលមានតម្លៃត្រឹមតែ $12,400 ប៉ុណ្ណោះ

ដោយ ប៉េងលីន
ត្រៀមលុយត្រឹមតែជាង 100$ ទទួល បានស្មាតហ្វូនថ្មអមត: HONOR  X7b  ថតរូបស្អាតគ្រប់ពេល ឆាប់ៗនេះ

ត្រៀមលុយត្រឹមតែជាង 100$ ទទួល បានស្មាតហ្វូនថ្មអមត: HONOR X7b ថតរូបស្អាតគ្រប់ពេល ឆាប់ៗនេះ

ដោយ ប៉េងលីន
vivo Cambodia សម្ពោធ V30 ស៊េរីនៅឆ្នេររាមក្រោមការសហការជាមួយ Prime Brand Voss Water

vivo Cambodia សម្ពោធ V30 ស៊េរីនៅឆ្នេររាមក្រោមការសហការជាមួយ Prime Brand Voss Water

ដោយ ប៉េងលីន
រថយន្តអគ្គិសនីដំបូងរបស់ Huawei និង BAIC អាចនឹងបង្ហាញវត្តមានផ្លូវការនៅខែមិថុណាខាងមុខនេះហើយ

រថយន្តអគ្គិសនីដំបូងរបស់ Huawei និង BAIC អាចនឹងបង្ហាញវត្តមានផ្លូវការនៅខែមិថុណាខាងមុខនេះហើយ

ដោយ ប៉េងលីន
របាយការណ៍ថ្មីបញ្ជាក់ថា Samsung កំពុងតែធ្វើការនៅលើស្មាតហ្វូនបត់បានតម្លៃសមរម្យ

របាយការណ៍ថ្មីបញ្ជាក់ថា Samsung កំពុងតែធ្វើការនៅលើស្មាតហ្វូនបត់បានតម្លៃសមរម្យ

ដោយ ប៉េងលីន