no-alternative title

ក្រុមហ៊ុន Sony សហការជាមួយនិងក្រុមហ៊ុន អ៊ី ស៊ី អាយ បានរៀបចំពិធីជួបជុំជាមួយអតិថិជនរបស់ខ្លួន រួមនិងការបង្ហាញចេញនូវ Sony Projector ជំនាន់ថ្មី

កាលពីថ្ងៃទី 03 ខែឧសភា ឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន (ECI Distribution) ដែលជាក្រុមហ៊ុននាំចូល និង បោះដុំផលិតផលបច្ចេកវិទ្យាឈានមុខគេមួយ បានសហការគ្នាជាមួយនឹងក្រុមហ៊ុន Sony Projector បានរៀបចំនូវកម្មវិធីជួបជុំគ្នា និងតាំងបង្ហាញនូវផលិតផលថ្មីៗរបស់ខ្លួនជូនទៅដល់ដៃគូរចែកចាយបន្តរបស់ខ្លួន ដែលព្រឹត្តិការណ៍នេះ ត្រូវបានប្រព្រឹត្តទៅនៅ ភោជនីយ៍ដ្ឋាន 66 Degree Pub & Lounge។ 

លោក ញ៉េប ចន្ថា ដែលជាអគ្គនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន បានមានប្រសាសន៍អោយដឹងថា ការរៀបចំកម្មវិធីជប់លាងជូនដល់ដៃគូរចែកចាយបន្តនៅពេលនេះ គឺជាការចូលរួមចំណែកដ៏សំខាន់មួយក្នុងការចែករំលែកនូវបទពិសោធន៍ថ្មីៗ និងបច្ចេកវិទ្យាទំនើបៗ ដែលមាននៅលើផលិតផលរបស់ក្រុមហ៊ុន Sony Projector ដែលកំពុងតែមានការចរាចរណ៍នៅក្នុងទីផ្សារប្រទេសកម្ពុជា។

រូបភាពពាណិជ្ជកម្ម
no-alternative title

ម្យ៉ាងវិញទៀត ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន ចង់បង្កើននូវការប្រាស្រ័យទាក់ទងគ្នា អោយកាន់តែជិតស្និតមួយកំរិតថែមទៀត រវាងក្រុមហ៊ុន និងតំណាងចែកចាយបន្តទាំងអស់ ដែលពួកគាត់ បានខិតខំជួយជុំរុញការលក់ផលិតផលនានារបស់ក្រុមហ៊ុនកន្លងមក។ 

សូមជំរាបជូនផងដែរថា ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន (ECI Distribution) គឺជាក្រុមហ៊ុនដ៏ធំមួយក្នុងការផ្តល់ដំណោះស្រាយនានាខាងផ្នែកបច្ចេកវិទ្យា ដែលបាននាំចូលក៏ដូចជា ចែកចាយផលិតផលបច្ចេកវិទ្យាជាច្រើនម៉ាកមានដូចជា Sony Projector, Sony Pro Bravia , Dell EMC, Lenovo, DJI, Fuji Xerox, Transcend, APC, Bitdefender, Sonicwall, ហើយនិងឧករណ៍អេឡិកត្រូនិកផ្សេងៗជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា ។ 

 

ជាចុងក្រោយ លោក ញ៉េប ចន្ថា ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូរសហការទាំងអស់ដែលតែងតែគាំទ្រមកលើផលិតផលរបស់ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន (ECI Distribution)  រហូតមក ហើយក៏សូមជូនពរអោយអតិថិជនទាំងអស់មានសុខភាពល្អ និង រកទទួលទានមានបានគ្រប់ៗគ្នា។

ទំនាក់ទំនងក្រុមហ៊ុន៖ អគារលេខ 16 ផ្លូវ 290, សង្កាត់ ទួលស្វាយព្រៃ II, រាជធានី ភ្នំពេញ។ ទំនាក់ទំនងទូរស័ព្ទលេខ: (+855-87) 888 591 ឬចូលទៅកាន់ហ្វេសប៊ុក ៖ ECI Distributio

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន