no-alternative title

ស្មាតហ្វូនស៊េរីថ្មី Camfone Honey Y2s បានបង្ហាញវត្តមានចេញជាផ្លូវការនៅកម្ពុជា ជាមួយនិងកញ្ញា រ៉ាប៊ី រួមនឹងម៉ូដែលស្អាតៗច្រើនរូប

នៅពីថ្ងៃទី 11 ខែឧសភា 2019 នេះ ក្រុមហ៊ុនខេមហ្វូនដែលជាក្រុមហ៊ុនផលិតនិងចែកចាយទូរស័ព្ទដ៏ល្បីបានរៀបចំកម្មវិធីសម្ពោធដាក់លក់ជាផ្លូវការនូវស្មាតហ្វូនរបស់ខ្លួន គឺម៉ូដែល Honey Y2s នៅសណ្ធាគារ កាបូឌីយ៉ាណា។  ថ្លែងមតិស្វាគមន៏ចំពោះភ្ញៀវកិត្តិយស និងមិត្តអ្នកសារព័ត៌មាននៅក្នុងឱកាសនោះ លោក លន់ បូរី  ទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមហ៊ុនខេមហ្វូន បានលើកឡើងអំពីប្រវត្តិក្រុមហ៊ុន និងចក្ខុវិស័យវែងឆ្ងាយ នឹងក្លាយខ្លួនជាក្រុមហ៊ុនផលិតនិងចែកចាយទូរស័ព្ទដៃទំនើបធំជាងគេប្រចាំប្រទេសកម្ពុជា។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងនោះលោកក៏ បានបញ្ជាក់ផងដែរ អំពីភាពជោគជ័យយ៉ាងខ្លាំងចំពោះការប្រកួតប្រជែងនៅក្នុងទីផ្សារទូរស័ព្ទប្រទេសកម្ពុជា។កាន់តែជាពិសេសថ្មីៗនេះ ក្រុមហ៊ុនខេមហ្វូនឈ្នះ ពានប្រេនទូរស័ព្ទដៃល្អបំផុតប្រចាំឆ្នាំ 2018 ពីចក្រភពអង់គ្លេសថែមទៀតផង។

លោក លន់ បូរី  បានមានប្រសាសន៍បន្ថែមថា ការរៀបចំកម្មវិធីសម្ពោធដាក់លក់ស្មាតហ្វូនរបស់ខ្លួន Honey Y2s គឺចង់បង្ហាញទៅដល់សាធារណ:ជនទូរទៅ នូវផលិតផលជំនាន់ថ្មី ដែលមានសមត្ថភាពខ្ពស់ជាងស្មាតហ្វូនខេមហ្វូន ជំនាន់មុន 3 ដង ព្រមជាមួយការផ្តល់តម្លៃដ៏ពិសេសនិងសមរម្យបំផុតចំពោះជីវភាពប្រជាពលរដ្ធខ្មែរទូរទៅនាពេលបច្ចុប្បន្ន។ 

ជាមួយគ្នាផងដែរ លោក ឃុន ហេង ជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុនខេមហ្វូន ក៏បានធ្វើបទបង្ហាញពីលក្ខណៈសម្បត្តិពិសេសៗ របស់ Honey Y2s ផងដែរ។ លោកបានបញ្ជាក់ថា Honey Y2s ជាស្មាតហ្វូនស៊េរីថ្មីរបំផុតបស់ក្រុមហ៊ុនខេមហ្វូន ដែលត្រូវបានរចនាឡើងជាមួយអេក្រង់ឆកបែបតំណក់ទឹកទំហំ 6.22 អ៊ីង ជាមួយកំរិត 19:9 Aspect Ratio ដែលលាតពេញគែម ពេញអេក្រង់ និងពេញភ្នែកចំពោះការទស្សនាវីដេអូ និងកំសាន្តនានាកំរិត HD+។ 

Honey Y2s  ត្រូវបានក្រុមហ៊ុន បំពាក់ដោយកាម៉េរាភ្លោះ 13MP+2 MP ដែលអាចចាប់យករូបភាពបានដិតច្បាស់ល្អ បែបធម្មជាតិ ជាមួយមុខងារ Pro Mode ( ប្រូ ម៉ូដ) ដែលជំនួយដល់លោកអ្នក ក្នុងថតយកបានស្អាតឥតខ្ចោះ តាមតម្រូវការ និងគ្រប់កាល:ទេស: ។ Honey Y2s  ក៏ភ្ជាប់មកជាមួយ កាម៉េរាមុខ 8MP អមជាមួយបច្ចេកវិទ្យាស៊ែលហ្វី ផតទ្រេតម៉ូដ ( Selfie Portrait Mode)   អាចថត ស៊ែលហ្វី បានស្អាត អមជាមួយផ្ទៃខាងក្រោយ ព្រិលៗ ( blur background) , ផ្ទៃសខ្មៅ និងមុខងារ ផ្សេងៗទៀត ដូចជា AR Emoji Sticker ជាដើម។

 Honey Y2s ត្រូវបានផលិតមកជាមួយម៉ាស៊ីនខ្លាំង ដែលមានសមត្ថភាពខ្លាំងជាងស្មាតហ្វូនជំនាន់មុនរហូតដល់ទៅ 3 ដង ជាមួយនិង  CPU 2.0 GHz ព្រមជាមួយរ៉េមទំហំ 3GB និងអង្គចងចាំទំហំ 32GB ដែលលោកអ្នកអាចលេងហ្គេមធំៗ PUBG  បានយ៉ាងរលូន លឿន មិនរអាក់រអួល។ Honey Y2s អមជាមួយថាមពលថ្ម 3400mAh ផងដែរដែលអាចអោយអ្នកប្រើប្រាស់ទូទៅបានពេញមួយថ្ងៃ។

លើសពីនេះទៅទៀតនោះ Honey Y2s  ត្រូវបានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យា ស៊ីមពីរ 4G Volte អាចដំណើរការអ៊ីនធឺណិត Youtube , Facebook និង កម្មវិធីកម្សាន្តផ្សេងៗ ដោយរលូន ។ ជាមួយគ្នាផងដែរ Honey Y2s ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា ដោះសោរដោយស្គេនមុខ និង ស្គេនក្រយ៉ៅដៃ ក្នងការដោះសោរយ៉ាងឆាប់រហ័សបំផុត ។

ចំពោះតម្លៃវិញ Honey Y2s   តម្លៃត្រឹមតែ $ 139  ប៉ុណ្ណោះជាមួយថែម កាដូ  Smart watch ដ៏ស្រស់ស្អាត ព្រមជាមួយ ការធានា 14 ខែចំពោះការប្រើប្រាស់ និង 101 ថ្ងៃ ដូរថ្មី។ ជាចុងក្រោយ ក្រុមហ៊ុនខេមហ្វូន មានទំនុកថា ម៉ូដេលថ្មី Honey Y2s នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរទាំងប្រទេស ដោយសារ Honey Y2s ជាកំពូលស្មាតហ្វូនដែលមានសមត្ថភាពខ្ពស់ព្រម ជាមួយតម្លៃសមរម្យបំផុតសម្រាប់ប្រជាជនខ្មែរនាពេលបច្ចុប្បន្ន។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន