no-alternative title

ឥឡូវនេះ មានលុយតែ 2ម៉ឺនជាង តើគួរពិចារណាជិះរថយន្តថ្មីតែម្ដងទៅ

អ្នកប្រើប្រាស់រថយន្តមួយចំនួនជ្រើសរើសជិះរថយន្តមួយទឹកដោយសារពួកគេយល់ថារថយន្តមួយទឹកមានតម្លៃធូរថ្លៃជាងរថយន្តថ្មី។ ក៏ប៉ុន្តែមុននឹងអ្នកសម្រេចចិត្តទិញរថយន្តមួយទឹកយកទៅប្រើប្រាស់ អ្នកត្រូវពិនិត្យមើលឲ្យបានម៉ត់ចត់សឹងគ្រប់ចំណុច  ព្រោះរថយន្តមួយទឹកមិនមែនជារថយន្តថ្មី វាអាចមានការខូចខាតនៅកន្លែងណាមួយដែលអ្នកមើលមិនឃើញ ហើយក៏គ្មានការធានាច្បាស់លាស់ពីក្រុមហ៊ុនដែរ។ ប៉ុន្តែឥឡូវនេះ អ្នកគួរឈប់ខ្វល់ខ្វាយជាមួយរថយន្តមួយទឹកទៀតទៅ សម្រាប់អ្នកមានលុយត្រឹមតែ 2ម៉ឺនជាងក៏អាចជិះរថយន្តថ្មីបានដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះ គេសង្កេតឃើញក្រុមហ៊ុន RMA Cambodia ដែលជាតំណាងនាំចូល និងចែកចាយផ្ដាច់មុខរថយន្ត Ford ប្រចាំប្រទេសកម្ពុជា បាននាំចូលនូវរថយន្ត SUV មួយប្រភេទ នោះគឺរថយន្ត Ford Ecosport 2019 ដែលមានតម្លៃត្រឹមតែ $29,900 ប៉ុណ្ណោះ សម្រាប់អតិថិជនដែលធ្វើការកក់ទុកមុន។ រថយន្តនេះមានតម្លៃសមរម្យ និងមានបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗមិនចាញ់រថយន្តតម្លៃថ្លៃមួយចំនួននោះទេ រីឯរូបរាងវិញក៏មើលទៅគួរឲ្យទាក់ទាញ និងទាន់សម័យ ស័ក្តិសមបំផុតសម្រាប់យុវវ័យ និងបងៗនារីៗផងដែរ។ 

ដោយសារតែ Ford Ecosport ស៊េរីថ្មី 2019 បានបំពាក់មកជាមួយនូវអេក្រង់ Touchscreen 6.5 អ៊ីញ រួមជាមួយនឹងបច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មី ដែលអាចបញ្ចាដោយសម្លេង ដូច្នេះនៅពេលអ្នកចង់ធ្វើការ Call ស្ដាប់តន្រ្តី ឬការកម្សាន្តផ្សេងៗ អ្នកពុំចាំបាច់ដកដៃចេញពីចង្កូតនោះទេ អ្នកគ្រាន់តែចុចប៊ូតុង Voice Command នៅលើចង្កូតរួចបញ្ជាដោយការនិយាយជាការស្រេច បច្ចេកវិទ្យានេះផ្ដល់ទំនុកចិត្ត និងមិនធ្វើឲ្យអ្នកបាត់បង់ការយកចិត្តទុកដាក់នៅពេលកំពុងបើកបរនោះទេ។ កាន់តែពិសេសនោះគឺ រថយន្ត Ford Ecosport ប្រើប្រាស់ជាមួយនឹង Smart Key ដោយអ្នកអាចបញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរនោះទេ។ 

មិនតែប៉ុណ្ណោះ សម្រាប់អ្នកដែលតែងជួបប្រទះការលំបាកពេលចូលចតម្ដងៗ រថយន្តនេះភា្ជប់មកជាមួយនូវប្រព័ន្ធជំនួយចូលចតដែលប្រើកាមេរ៉ា និងសេនសឺផ្នែកខាងក្រោយជាសញ្ញាផ្ដល់ជំនួយ ផ្ដល់ភាពងាយស្រួលក្នុងពេលចូលចត។ ម្យ៉ាងទៀត រថយន្តនេះគឺស័ក្តិសមបំផុតសម្រាប់អ្នករស់នៅក្នុងទីក្រុងដែលតែងតែជួបប្រទះការកកស្ទះចរាចរណ៍សើ្ទររៀងរាល់ថ្ងៃ ដោយសារតែ Ford Ecosport បានបំពាក់ជាមួយនឹងប្រភេទម៉ាស៊ីន Ecoboost ទំហំ 1.0L ថ្វីត្បិតម៉ាស៊ីនតូចពិតមែន ប៉ុន្តែវាមានកម្លាំងខ្លាំងជាងរយន្តដទៃដែលមានទំហំម៉ាស៊ីនប៉ុនគ្នា ហើយថែមទាំងជួយសន្សំសំចៃប្រេងទៀតផង។ 

ដូច្នេះសម្រាប់អ្នកដែលមានលុយត្រឹមប៉ុណ្ណឹង គួរពិចារណាទិញរថយន្តថ្មីជិះតែម្ដងទៅ ដើម្បីជៀសវាងកុំឲ្យទិញប៉ះរថយន្តមិនស្អាត ឬចេះតែមានបញ្ហាខូចមិនចេះចប់ ម្យ៉ាងទៀតនៅពេលអ្នកទិញរថយន្តថ្មី គឺមានការធានាត្រឹមត្រូវពីក្រុមហ៊ុនផ្ទាល់ រួមជាមួយនឹងអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ។   

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន