no-alternative title

ស្មាតហ្វូនស៊េរី Y ដំបូងបង្អស់ ដែលមានកាមេរ៉ាក្រោយ 3 គ្រាប់ និងមានកម្លាំងថ្មរហូតដល់ 5000mAh របស់ vivo ចេញលក់ជាផ្លូវការហើយ!

កាលពីប៉ុន្មានសប្តាហ៌មុននេះ ក្រុមហ៊ុន vivo បានធ្វើការប្រកាសចំពោះការត្រៀមមកដល់នៃសមាជិកថ្មីរបស់ខ្លូនមួយម៉ូឌែលនៃត្រកូល Y ម៉ូឌែល vivo Y15 ហើយក៏បានដាក់ឲ្យធ្វើការ Pre-order។ ពេលនេះត្រូវបានចេញលក់ជាផ្លូវការចាប់ពីពេលនេះហើយ! ចំពោះ Y15 នេះវិញបើនិយាយទៅកាន់ការចនាគឺមានលក្ខណៈសម្បត្តិនិងចំណុចពិសេសៗជាច្រើនមិនថាទៅលើផ្នែករូបរាងខាងក្រៅ ហើយនិងប្រព័ន្ធប្រតិបត្តិការផ្នែកខាងក្នុងគឺត្រូវបានផ្លាស់ប្តូរច្រើនខុសប្លែកពីស៊េរី Y មុនៗ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយវាត្រូវបានបំពាក់មកជាមួយនឹងទំហំអេក្រង់ 6.35” ដែលហៅថា Halo Fullview Display មានផលធៀបអេក្រង់ 19.3:9 និងអត្រាផ្ទៃអេក្រង់ 89% ដែលធ្វើឲ្យម៉ូឌែលទូរស័ព្ទមួយនេះកាន់តែមានភាពទាក់ទាញ។ លើសពីនេះទៅទៀតលោកអ្នកអាចទទូលបាននូវទស្សនីភាពយ៉ាងធំទូលាយដែលព្រមមកជាមួយរចនាបទឡើងមានភាពងាយស្រួលនៅក្នុងការកាន់។ សម្រាប់ផ្នែកកាមេរ៉ាមុខភ្ជាប់មកជាមួយទំហំ 16MP អាចថតរូបបានច្បាស់។ 

ដើម្បីធានាបានថាអ្នកមើលទៅស្រស់ស្អាតដូចធម្មជាតិ Y15 បានបំពាក់មកជាមួយនូវ AI Face Beauty ដែលផ្តល់ជូនអ្នកនូវភាពស្រស់ស្អាតបានកាន់តែប្រសើរឡើងសម្រាប់ផ្ទៃមុខ។ រីឯផ្នែកកាមេរ៉ាក្រោយវិញត្រូវបានបំពាក់មកជាមួយនឹងមុខងារ AI កាមេរ៉ាក្រោយដល់ទៅ 3 គ្រាប់ដែលមានទំហំ 13MP+8MP+2MP ។ មិនតែប៉ុណ្ណោះព្រមទាំងមានភ្ជាប់នូវមុខងារ AI Super wide-Angle អាចផ្តិតយកទំហំរូបភាពបានទៅដល់ 120 ដឺក្រេ។ ដូចនេះហើយលោកអ្នកអាចផ្ដិតយករូបភាពបានកាន់តែធំជាងមុន។ រឹកតែពិសេសនោះចំពោះផ្នែកកម្លាំងថ្មវិញមានទំហំធំរហូតដល់ 5000mAh។ លើសពីនេះទៅទៀតវាបានបំពាក់នូវបច្ចេកវិទ្យាវៃឆ្លាតនៅក្នុងការសន្សំសំចៃថាមពលថ្មធ្វើឲ្យការកាន់ថ្មបានយូរនិងបង្កើនថាមពលថ្មបានទៀតផង។ 

Y15 ដំណើរការដោយ Processor ប្រភេទ octa-core ដែលមានទំហំ 12nm និងមានល្បឿន 2.0 GHz។ វាមាន Ram 4GB & Rom 64GB ដែលអាចឲ្យអ្នករក្សាទុកនូវឯកសារ និងកម្មវិធីផ្សេងៗបានកាន់តែច្រើនហើយដំណើរការលឿនបានយ៉ាងរលូន។ លើសពីនេះទៅទៀត Y15 មានលក្ខណៈពិសេសរបស់ Funtouch OS 9 ។ ផ្នែកលើ Android 9.0 ដូចនេះហើយទើបធ្វើឲ្យទូរស័ព្ទដៃមួយនេះកាន់តែមានភាពងាយស្រួលជាងមុន។ ចំពោះ Ultra Game Mode ត្រូវបានរចនាឡើងចុងក្រោយបង្អស់ដែលបន្ថែមឲ្យមានភាពសប្បាយដល់អ្នកដែលលេងហ្គេម។ លើសពីនេះទៅទៀតលោកអ្នកអាចលេងហ្គេមបានយ៉ាងពូកែដូចជាអ្នកអាជីព ដោយសារតែមានជំនួយការពីកម្មវិធី Competition Mode ដែលវាមានតួនាទីក្នុងការគ្រប់គ្រងការប្រតិបត្តិការទាំងមូលរបស់ទូរស័ព្ទ អំឡុងពេលដែលអ្នកលេងហ្គេម។ ហើយបើយើងនិយាយពីល្បឿនក្នុងដំណើរការលេងហ្គេមវិញ យើងអាចក្រឡេកទៅមើលដំណើរការរបស់កម្មវិធី Dual-Turbo ដែលជាកម្មវិធីជំនួយល្បឿនរបស់ហ្គេមឲ្យរត់បានល្អនិងមិនងាយធ្លាក់ក្រាហ្វិច។

ជាមួយនឹងពណ៌របស់ Y15 នេះវិញគឺយើងមានជម្រើសថ្មីពីពណ៌ផងដែរនោះគឺ Aqua Blue និង Burgundy Red។ កាន់តែពិសេសនោះសម្រាប់តម្លៃរបស់វាវិញគឺត្រូវបានដាក់លក់នៅលើទីផ្សារក្នុងកញ្ចប់តម្លៃ $189 តែប៉ុណ្ណោះ។ ហើយរាល់ការជាវទៅលើស្មាតហ្វូន vivoY15 លោកអ្នកនឹងទទួលបាននូវកាដូបន្ថែម Power Bank ដ៏ស្រស់ស្អាត មិនតែប៉ុណ្ណោះ ព្រមទាំងទទួលបាននូវឆ្នោតកោស 1សន្លឹកភ្លាមៗ។ ជាមួយនឹងរង្វាន់ទឹកប្រាក់ចាប់ពី 2,000រៀល រហូតដល់ 40,000,000 រៀលផងដែរ។

តោះនៅចាំអ៊ីទៀត! សម្រាប់អ្នកដែលចង់ក្លាយជាម្ចាស់ស្មាតហ្វូន vivo Y15 លោកអ្នកអាចរកជាវបានចាក់ពីពេលនេះតទៅនៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា។

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន