no-alternative title

ក្រុមហ៊ុន វីសា បានបញ្ជាក់ថា ការទូទាត់ប្រាក់តាមរយៈ ឌីជីថលរបស់ប្រជាជនកម្ពុជា មានការកើនឡើងខ្លាំង

ថ្ងៃនេះ ក្រុមហ៊ុនវីសា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចអន្តរជាតិដ៏ធំបំផុតមួយនៅក្នុងពិភពលោក បានចេញផ្សាយតួលេខពីកំណើនរបស់ប្រជាជនកម្ពុជា កំពុងតែទទួលយកការទូទាត់ប្រាក់តាមរយៈឌីជីថល ពីមួយឆ្នាំទៅមួយឆ្នាំចំនួន 43% លើតម្លៃសរុបនៃការទិញទំនិញ និងសេវាកម្មផ្សេងៗ ដោយការប្រើប្រាស់វីសាកាត និងមានការកើនទ្បើងរហូតដល់ 58% បើគណនាលើចំនួនប្រតិបត្តិការ ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទិន្នន័យនេះបានមកពីការប្រៀបធៀបលើការចំណាយរវាងឆ្នាំ 2017 ដល់ឆ្នាំ 2018  យោងលើការសិក្សាស្រាវជ្រាវអំពីឥរិយាបទក្នុងការបង់ប្រាក់របស់អតិថិជនប្រើប្រាស់វីសាកាត ក្នុងឆ្នាំ 2018 ។ តាមរយៈការសិក្សានេះ បានរកឃើញថាប្រជាពលរដ្ឋកម្ពុជាប្រហែល 1 ភាគ 3 បានរំពឹងថា ការទូទាត់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលនឹងមានប្រជាប្រិយភាព ដោយសារតែវាមានភាពងាយស្រួល និងសុវត្ថិភាព បើប្រៀបធៀបជាមួយនឹងការប្រើសាច់ប្រាក់សុទ្ធ ហើយទន្ទឹមនឹងនោះដែរ ប្រជាជនកម្ពុជា 54% ជឿជាក់ថាសេដ្ឋកិច្ចនឹងរីកចម្រើនវិវត្តទៅ ដោយមិនចាំបាច់ប្រើសាច់ប្រាក់សុទ្ធនៅក្នុងរយៈពេលប្រាំពីរឆ្នាំ  ខាងមុខនេះ។

តាមរយៈការសិក្សានេះក៏បានរកឃើញផងដែរថា អតិថិជនអ្នកប្រើប្រាស់បានមើលឃើញ និងបានព្យាករណ៍ថា ការទូទាត់ប្រាក់តាមរយៈអេឡិចត្រូនិកទំនងជាត្រូវបានប្រើប្រាស់នាពេលអនាគត ក្នុងនោះពួកគេរំពឹងថាការទូទាត់បែបនេះនឹងត្រូវបានប្រើប្រាស់នៅតាមបណ្តាផ្សារទំនើប 79%  ហើយ 61% នៅក្នុងផ្សារទំនើបធំៗ និង 49% នៅក្នុងហាងទំនិញជាច្រើនទៀត។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសា ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា "ប្រជាជនកម្ពុជាមានភាពសុទិដ្ឋិនិយមចំពោះវិស័យសេដ្ឋកិច្ច ដោយយោងទៅលើការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ថាមានកំណើន GDP 7% នៅឆ្នាំនេះ និង មានការថយចុះក្រោម 7% បន្តិចនៅឆ្នាំក្រោយ ។ ដោយសារតែជំហរនៃកំណើនដ៏រឹងមាំនេះ បានធ្វើឲ្យយើងមានការរំពឹងទុកថាប្រព័ន្ធនៃការទូទាត់ប្រាក់របស់ប្រទេសយើង នឹងរីកចម្រើនយ៉ាងឆាប់រហ័ស ចំណែកឯក្រុមហ៊ុនវីសា ក៏មានការរំភើបរីករាយក្នុងការធ្វើការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ បណ្តាពាណិជ្ជករ និងអតិថិជនអ្នកប្រើប្រាស់ផ្ទាល់ ដើម្បីធ្វើឱ្យការរំពឹងទុកទាំងនេះក្លាយទៅជាការពិត។

មកទល់នឹងពេលនេះ ប្រជាជនកម្ពុជាក៏កំពុងបង្ហាញអំពីសន្ទុះនៃការទទួលយកបច្ចេកវិទ្យាទូទាត់ប្រាក់បែបថ្មីនេះផងដែរ តាមរយៈការស្រាវជ្រាវ បានបង្ហាញថា 24% នៃអ្នកដែលត្រូវបានស្ទង់មតិ ចាប់អារម្មណ៍ទៅលើការទូទាត់តាមរយៈ ទូរស័ព្ទដៃ ដោយក្នុងនោះ 1 ភាគ 3 មានចំណាប់អារម្មណ៍ចំពោះការបង់ប្រាក់ដែលមិនចាំបាច់ប្រើក្រដាសប្រាក់សុទ្ធ។ បើយើងងាកមកនិយាយពីការបង់ប្រាក់តាមរយៈទូរស័ព្ទដៃវិញ ការសិក្សាមួយនេះ ក៏បានរកឃើញដែរថា អតិថិជនមានបំណងចង់ធ្វើការទូទាត់ប្រាក់តាមរយៈទូរស័ព្ទដៃទៅលើផលិតផល និងសេវាកម្មឈានមុខមួយចំនួនទាក់ទងនឹងផ្នែកសុខភាព កីឡា ការទិញលក់រាយ ការកំសាន្តនិង ដំណើរទេសចរណ៍ ជាដើម។

មួយភាគបីនៃប្រជាជនកម្ពុជា ក៏បានបង្ហាញអំពីការចាប់អារម្មណ៍ក្នុងការទូទាត់ប្រាក់តាមរយៈការស្កេន QR កូដ ដែលជាសេវាកម្មបច្ចេកវិទ្យាថ្មីបំផុត បានបើកដំណើរការក្នុងភាពជាដៃគូជាមួយធនាគារជាច្រើនដោយក្រុមហ៊ុន វីសា នៅកម្ពុជា កាលពីចុងឆ្នាំមុន។ មកដល់ពេលនេះ ការទូទាត់ប្រាក់តាមរយៈ QR កូដ ត្រូវបានគេទទួលស្គាល់នៅក្នុងហាងទំនិញជាង 1,326 កន្លែង ដែលចំនួននេះ មានកើនឡើងទ្វេដងបើប្រៀបធៀបជាមួយនឹងចំនួននៃហាងទំនិញនៅពេលដែលបច្ចេកវិទ្យានេះទើបត្រូវបានដាក់ឱ្យដំណើរការ។

អ្នកស្រី ម៉ូនីកា បានបន្ថែមទៀតថា “យើងមានក្តីរំភើបរីករាយ ដែលបានឃើញសន្ទុះប្រជាជនកម្ពុជាក្នុងការទទួលយកបរិបទថ្មីទាក់ទងនឹងការទូទាត់ប្រាក់តាមរយៈឌីជីថល។ យើងប្តេជ្ញាធ្វើការជាមួយរដ្ឋាភិបាលនិង ធនាគារជាដៃគូរបស់យើង ក្នុងការណែនាំនូវការទូទាត់ប្រាក់តាមរយៈភាពច្នៃប្រឌិតនៃបច្ចេកវិទ្យាថ្មីៗ ដែលផ្តល់នូវមធ្យោបាយលឿនបំផុត និង ងាយស្រួល ព្រមទាំងមានសុវត្ថិភាព ក្នុងការបង់ប្រាក់ និង ទទួលប្រាក់ សម្រាប់ប្រជាជនគ្រប់រូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា”។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន