no-alternative title

ចង់ដឹងថា ការរចនាពណ៌ដ៏ប្រណិតនៃ OPPO F11 Pro ទាំងបីនេះ មានលក្ខណះពិសេសបែបណាទេ តោះអានទាំងអស់គ្នា!

បន្ទាប់ពីបានបង្ហាញខ្លួននៅលើទីផ្សារកម្ពុជាមិនទាន់បានប៉ុន្មានខែផង ស្រាប់តែត្រកូល F របស់ OPPO ទាំងបីគ្រឿងនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទទូទៅ ថាជាទូរស័ព្ទដែលមានពណ៌សំបុរទាក់ទាញ និង ស៊ីវីល័យ។ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀតនោះ គឺ OPPO F11 Pro ម៉ូឌែលចុងក្រោយនេះ ដែលមានពណ៌ Thunder Black , Aurora Green បានបង្ហាញខ្លួនជាថ្មីម្តងទៀតក្នុងទំហំ ROM 128GB ជាមួយនឹងសមាជិកពណ៌ថ្មី OPPO F11 Pro Waterfall Gray ដ៏ស្រស់ស្អាតថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាការពិតណាស់ ប្រសិនបើយើងក្រលេកមើលពីភាពស្រស់ស្អាតផ្នែកខាងក្រោយរបស់ OPPO F11 Pro ដែលមានពណ៌ Thunder Black ជាពណ៌កំពុងតែពេញនិយមខ្លាំងនោះ ត្រូវបានគេឲ្យដឹងថាវាជាពណ៌ ដែលបានរចនាឡើងបែប 3D Triple-Color Gradient ដែលមានន័យថាពណ៌បីរួមបញ្ជូលគ្នា មានពណ៌ស្វាយ ពណ៌ខៀវក្រម៉ៅ និង ពណ៌ខ្មៅរលោង បែប Nano Printing ដំបូងគេបង្អស់ក្នុងវិស័យទូរស័ព្ទ ដែលធ្វើឲ្យម៉ូឌែលនេះកាន់លេចធ្លោខ្លាំងតែ   ម្តង។ ចំណែក OPPO F11 Pro ពណ៌ Aurora Green វិញ បង្កើតឡើងដោយការរចនាពណ៌បែប Dual Color Gradient  ជាការរួមបញ្ជូលគ្នានូវពណ៌ចំនួន២កើតចេញពីពណ៌ដ៏ពិសេសនៃពន្លឺរន្ទះពេលយប់បែបក្រម៉ៅ និងពណ៌បៃតងដែលចេញពីរស្មីចែងចាំងនៅតំបន់ប៉ូល ហាក់ដូចជាចង់ បង្ហាញពីផ្នត់គំនិតប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់អ្នករចនាដូច្នោះដែរ ។ 

រីឯ OPPO F11 Pro ពណ៌ Waterfall Gray វិញ គឺកាន់តែអស្ចារ្យទៀតហើយ ដោយវាជាការច្របាច់បញ្ជូលគ្នា រវាងពណ៌ស្វាយស្រាល បែកពណ៌ស និងមានពន្លឺចែងចាំង ប្រដេញគ្នាបន្តិចៗ កាន់តែទាក់ទាញសម្រាប់សុភាពនារីគ្រប់រូប។ តាមការសង្កេតរបស់យើងខ្ញុំកន្លងមកឃើញថា OPPO ជាក្រុមហ៊ុនទូរស័ព្ទដៃដែលតែងតែគិតគូរ ពីការរចនារូបរាងខាងក្រៅប្រកបដោយភាពច្នៃប្រឌិត និង កាន់តែស្រស់ស្អាតពីមួយស៊េរី ទៅមួយស៊េរីទៀត ជាក់ស្តែង OPPO  F11 Pro ជាប្រភេទស្មាតហ្វូនស៊េរី F ដែលមានសម្រស់ទាក់ទាញ និង កាន់តែថ្លៃថ្នូរ នៅពេលដែលោកអ្នកបានកាន់ក្នុងដៃ នឹងរឹតតែធ្វើឲ្យលោកអ្នកកាន់តែមានភាព High Show មួយកម្រិតបន្ថែមទៀត។ លើកនេះវាមិនត្រឹមតែមកជាមួយនឹងទំហំ ROM 128GB ធំទេ វាបន្ថែមទាំងមានបច្ចេកវិទ្យាសាកថ្ មលឿន VOOC 3.0 និង បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost កាមេរ៉ាបង្កប់ខ្លួនចំកណ្តាល និង កាមេរ៉ាក្រោយភ្លោះ48MP+5MP ផងដែរ ដែលត្រូវបានគេចាត់ទុកថា ជាអ្នកជំនាញថតរូបនៅទីងងឹត ងាយស្រួលក្នុងការលេងហ្គេមអនឡាញ និង ការថតរូបភាពសន្លឹក រូបភាពវីដេអូ និង ការក្សាទុកកម្មវិធីផ្សេងៗបានយ៉ាងរលូន ក្នុងតម្លៃត្រឹមតែ 359$ សម្រាប់ OPPO F11 Pro ទាំងបីពណ៌ Thunder Black , Aurora Green, Waterfall Gray  ៕ 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន