no-alternative title

ស្មាតហ្វូន Nokia 3.2 និង Nokia 2.2 នឹងបង្ហាញវត្តមានជាផ្លូវការនៅកម្ពុជាឆាប់ៗនេះហើយ

យោងតាមព័ត៌មានថ្មីៗនេះ បានអោយដឹងថា ស្មាតហ្វូន Nokia 3.2 និង Nokia 2.2 ដែលជាទើបតែនឹង បង្ហាញវត្តមានជាផ្លូវការនៅលើទីផ្សារសាកលនោះ នឹងមានលក់នៅក្នុងទីផ្សារប្រទេសកម្ពុជា ក្នុងពេល ឆាប់ៗនេះហើយ។ ស្មាតហ្វូនទាំងពីរនេះ ត្រូវបានគេមើលឃើញថា គឺជាស្មាតហ្វូនលំដាប់ថវិការ ដែលសក្តិសមបំផុតសម្រាប់ទីផ្សារមួយនេះ។ ស្មាតហ្វូនទាំងនេះ គឺមានការរចនាថ្មី មានការទាក់ទាញ ខ្លាំងមែនទែន ជាពិសេស គឺមានភ្ជាប់នូវកម្លាំងម៉ាស៊ីន និងមុខងារថ្មីៗជាច្រើនផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Nokia 3.2 នេះ ត្រូវបានក្រុមហ៊ុនបំពាក់អេក្រង់មានទំហំធំគឺ 6.26 អ៊ីងប្រភេទ a-Si TFT LCD Display ជាមួយនឹងស្ទីលដំណក់ទឹក Waterdrop Notch ដែលមានកម្រិតភាពច្បាស់ 720x1520 pixels និងកម្រិតសមាមាត្រ 19:9 aspect ratio។ ស្មាតហ្វូននេះភ្ជាប់ជាមួយនឹងបន្ទះឈីប Snapdragon 429 ដែលមានរ៉េមទំហំ 3GB ខណៈពេលដែលម៉េមូរីក្នុងម៉ាស៊ីនរបស់វាមានទំហំ 32GB។

អ្វីដែលគួរអោយ ចាប់អារម្មណ៍នោះ NOKIA 3.2 ដែលនាំមកកម្ពុជានេះ ក្រៅពីបំពាក់នូវប្រព័ន្ធស្កែនផ្ទៃមុខ (Face Unlock) ក្នុងការដោះសោរ ស្មាតហ្វូននេះ ក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃខាងក្រោយខុសពី បណ្តារទីផ្សារផ្សេងៗ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,000mAh និងមានភ្ជាប់ជាមួយនឹងប៊ូតុង សម្រាប់ Google Assistant ផងដែរ ជាពិសេសគឺក្រុមហ៊ុន Nokia ក៏បានភ្ជាប់ជាមួយនឹងភ្លើង LED notification light នៅលើប៊ូតុង Power ថែមទៀតផង។

រីឯ Nokia 2.2 បង្ហាញរូបរាងឡើងជាមួយនឹងការបំពាក់នូវបន្ទះអេក្រង់ទំហំ 5.7 អ៊ីងប្រភេទ IPS panel មានស្ទាយដំណក់ទឹក Waterdrop Notch ជាមួយនឹងការបង្កប់កាមេរ៉ាមុខសម្រាប់សែលហ្វីទំហំ 5.0 MP មួយគ្រាប់ ហើយអេក្រង់របស់វាមានលទ្ធភាពអាចទ្រទ្រង់ការបង្ហាញបានក្នុងកម្រិត HD+។ នៅផ្ទៃខ្នងខាងក្រោយមានរំលេចដោយកាមេរ៉ាថតរូបមួយគ្រាប់ទំហំ 13MP ជាមួយអំពូល LED flash មួយគ្រាប់ដំាបញ្ឈរតួរ និងមិនមានទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃនោះទេ ដោយវាជំនូសដោយការ ស្កែនផ្ទៃមុខ (Face Unlock) ក្នុងការដោះសោរ។ 

ស្មាតហ្វូនស៊េរីថ្មីនេះរត់ដោយបន្ទះឈីប Helio A22 ដែលមានអង្គគណនាកម្រិត Quad-core ជាមួយរ៉េមទំហំ 3GB ព្រមទាំងមានទំហំផ្ទុកទិន្នន័យ 32GB ជាមួយនឹងការដាក់បន្ថែមទំហំផ្ទុកក្រៅបានប្រភេទ microSD។ សម្រាប់ថ្មរបស់វាវិញគឺមានទំហំ 3,000mAh។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន