no-alternative title

Baseus TWS W01 គឺជាកាសស្តាប់ស៊េរីថ្មី ភ្ជាប់នូវបច្ចេកវិទ្យាទំនើប ផ្តល់នូវសម្លេងល្អសម្រាប់ការសន្ទនា និងស្តាប់តន្រ្តី

សួស្តីប្រិយមិត្តទាំងអស់គ្នា! ថ្ងៃនេះ ក្រុមការងាររបស់ទស្សនាវដ្តី និងគេហទំព័រ ពិភពអេឡិចត្រូនិក បាននាំមក នូវផលិតផលថ្មីមួយទៀតហើយ ប៉ុន្តែម្តងនេះ មិនមែនស្មាតហ្វូន មិនមែនថេប្លេត ឬក៏ ណូយប៊ុកនោះទេ គឺជា កាសស្តាប់ជំនា់ថ្មីរបស់ Beseus។ កាសស្តាប់ម៉ូដែលថ្មីនេះ គឺមានការច្នៃប្រឌិត ប្រកបដោយភាពទាក់ទាញ មានទំហំតូច មានទម្ងន់ស្រាល ភ្ជាប់នូវបច្ចេកវិទ្យាសម្លេងពិរោះ និងប្រើប្រាស់នូវបចេ្ចកវិទ្យាប្លូធូស 5.0 ព្រម ទាំងមានតម្លៃពិសេសបំផុត គឺតត្រឹមតែ 36 ដុល្លាតែប៉ុណ្ណាះ។ Baseus W01 អាចរកជាវបាននៅគ្រប់សាខា របស់ហាង T-Shop នៅទូទាំងប្រទេស។

រូបភាពពាណិជ្ជកម្ម
no-alternative title

Baseus W01 គឺជាកាសស្តាប់ស៊េរីថ្មី ដែលមានរូបរាងស្រស់ស្អាត និងទាក់ទាញបំផុតក្នុងការប្រើប្រាស់នៅក្នុង ការសន្ទនា និងស្តាប់តន្រ្តី។ ការនេះ គឺដំណើរការនូវប្រព័ន្ធ Bluetooth 5.0 ប្រព័ន្ធសំឡេង Binaural stereo និងការប្រើប្រាស់នូវថាមពលថ្មតិចបំផុត។ ការស្តាប់ Baseus W01 ថ្មីនេះ គឺត្រូវបានក្រុមហ៊ុនភ្ជាប់ជាមួយ នឹងមុខងារ Bi-lateral Telephone HD Calls ដែលមានសមត្ថភាពខ្ពស់ អាចធ្វើការកាត់បន្ថយទៅ លើសំឡេង រំខានពីខាងក្រៅបានយ៉ាងមានប្រសិទ្ធិភាព ដោយនិងអនុញ្ញាតអោយលោកអ្នកធ្វើការជជែកកម្សាន្តជាមួយនឹង កាសស្តាប់ទាំងពីរនេះ ដោយគ្មានសំឡេងរំខានពីខាងក្រៅចូលមកនោះទេ ជាពិសេស កាសនេះ អាចប្រើប្រាស់ បានដល់ទៅ 6 ម៉ោងសម្រាប់ការបញ្ចូលថាមពលថ្មម្តង។

នៅលើកាសស្តាប់ Baseus W01 ស៊េរីថ្មីនេះ គឺមានភ្ជាប់ជាមួយនឹងប៊ូតុងមួយនិងលក្ខណៈពិសេសជាច្រើន ទៀតសម្រាប់ធ្វើការគ្រប់គ្រងទៅលើមុខងារជាច្រើន ជាមួយគ្នានេះ Baseus W01 ក៏មានភ្ជាប់ជាមួយនឹង Decoder កម្រិតខ្ពស់ដែលផ្តល់នូវសំឡេងពិរោះ Stereo យ៉ាងពិរោះរណ្តំចិត្តបំផុតថែមទៀតផង ដូច្នេះមិនថា ការសន្ទនា ក៏ដូចជាការស្តាប់តន្រ្តីទេ គឺមានសម្លេងអេមតែម្តង។ អ្វីដែលគួរអោយចាប់អារម្មណ៍ថែមទៀតនោះ Baseus W01 កាសស្តាប់ដ៏ស្រស់ស្អាតនេះ ត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយនឹងប្រព័ន្ធការពារ ទៅលើជាតិ ញើស និងការពារសំណើមទឹកផងដែរ ហេតុនេះហើយ មិនថានៅពេលមេឃកំពុងតែភ្លៀង ឬលោកអ្នកកំពុង តែបែកញើសនោះទេ កាសនេះនៅតែអាចតភ្ជាប់ការសន្ទនា និងការកំសាន្តរបស់ លោកបានដដែលគ្មាន បញ្ហាអ្វីនោះទេ និយាយរួមទៅ Baseus W01 គឺពិតជាល្អបំផុតក្នុងការប្រើបា្រស់ដែលអ្នកអាចរីករាយជាមួយ នឹងការស្តាប់តន្ត្រីកាន់តែសម្បូរបែប និងគ្រប់ទីកន្លែង។

និយាយពីសមត្ថភាពនៃការប្រើប្រាស់ និងការភ្ជាប់ទំនាក់ទំនងវិញ Baseus W01 គឺពិតជាមានភាពឆ្លាតវៃមែន ទែន តាមររយៈនៃការប្រើប្រាស់នូវប្រព័ន្ធ Bluetooth នៅលើកាសស្តាប់នេះ។ Baseus W01 អាចធ្វើការភ្ជាប់ ដោយស្វ័យប្រវត្តិជាមួយនឹងឧបករណ៍របស់អ្នកបានលឿនជាមួយនឹង Bluetooth 5.0។ កាសនេះ ក៏មានភ្ជាប់នូវ Voice Assistant ផងដែរ ក្នុងនោះ លោកគ្រាន់អ្នកតែអាចចុចនៅលើប៊ូតុង Wake-up Voice Assistant រយៈ ពេល 1 វិនាទី កាសស្តាប់នេះ នឹងធ្វើការទៅតាមការបញ្ជាដោយសំឡេងរបស់អ្នក។ សម្រាប់ការលេងហ្គេមវិញ គឺពិតជាងាយស្រួលក្នុងការប្រើប្រាស់ ដោយក្នុងនោះ លោកអ្នក មិនចាំបាច់ប្រើប្រាស់នូវ Plug-in អ្វីនោះទេ។ 

នៅលើកាស Baseus W01 មានលក្ខណៈពិសេសចំនួន 9 ក្នុងនោះរួមមានដូចជា ប្រព័ន្ធ Bluetooth V5.0 រក្សាទំនាក់ទំនងប្រកបដោយស្ថេរភាពខ្ពស់, ភ្លើង LED Power Display សម្រាប់បង្ហាញនូវកម្រិតថាមពលថ្ម ដែលនៅសល់, ការប្រើប្រាស់ថាមពលថ្មបានយូរ, ប្រព័ន្ធសំឡេង HiFi Sound Quality 6D Sound, ប្រព័ន្ធ DSP សម្រាប់កាត់បន្ថយសំឡេងរំខានទៅលើការខល, ការឌីស្សាញជាទម្រង់ Stereoscopic ពីរស្រទាប់, ការឌីស្សាញ ជាមួយនឹងភាពងាយស្រួលក្នុងការញ៉ុកចូលក្នុងរន្ធត្រចៀកមិនឈឺ និងផាសុកភាព, ប្រព័ន្ធសំឡេងឆ្លាតវៃ Summon Voice Assistant ដោយគ្រាន់តែចុចតែម្តង និងប្រព័ន្ធការពារទៅលើជាតិញើស និងជាតិទឹក។

កាសស្តាប់ Baseus W01 មានទម្ងន់ស្រាលត្រឹមតែ 5g ហើយវាមានទំហំត្រឹមតែ 15mm តែប៉ុណ្ណោះ តូចងាយ ស្រួលពាក់ជាប់នឹងត្រចៀកទោះពាក់យូម៉ោងក៏ដោយ។ សម្រាប់ប្រអប់ដាក់កាសស្តាប់នេះវិញ គឺមានភ្ជាប់នូវថាម ពលថ្មទំហំ 2000mAh ដែលបញ្ចូលថាមពលថ្មទៅលើកាសស្តាប់នេះ ត្រឹមតែ 30 នាទីប៉ុណ្ណោះហើយឆ្នាំងសាក នេះ គឺអាចសាកបានចំនួន 17 ដង។ លោកអ្នកនឹងអាចប្រើប្រាស់កាសស្តាប់នេះ បានរយៈពេល 6 ម៉ោង។ Baseus W01 កាសស្តាប់ដ៏ទាន់សម័យនេះ អាចប្រើប្រាស់បានគ្រប់ជាមួយនឹងឧបករណ៍ដែល ប្រើប្រាស់ប្រព័ន្ធ Bluetooth ដូចជាស្មាតហ្វូន ថេប្លេត MP3 ឬកុំព្យូទ័រ Laptop ផងដែរ៕

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន