no-alternative title

Sony WH-1000XM3 ដែលជាកំពូលកាសបំពាក់នូវបច្ចេកវិទ្យាសម្លងកំរិតខ្ពស់ និងអាចកាត់បន្ថយសម្លេងរំខានពីខាងក្រៅបានយ៉ាងមានប្រសិទ្ធិភាព បានមកដល់កម្ពុជា

កាសស្តាប់ WH-1000XM3 គឺជាម៉ូដែលថ្មីរបស់ក្រុមហ៊ុន Sony ដែលមានការទទួលស្គាល់ខ្លាំងនៅក្នុងគ្រួសារនៃកាសស្តាប់ Sony 1000X។ កាសម៉ូដែលថ្មីនេះ ត្រូវបានក្រុមហ៊ុនភ្ជាប់ជាមួយនឹងមុខងារពិសេសៗជាច្រើន ដែលមានការ update ចេញពីកាសស្តាប់ម៉ូដែលមុនគឺ WH-1000XM2 ជាមួយនឹងការពង្រឹងបន្ថែមទៅលើមុខងារ multiple keyជាច្រើនដូចជាការ upgrade ទៅលើបន្ទះឈីប HD Noise Cancelling Processor QN1 ដែលមានកម្លាំងខ្លាំងក្លាជាងមុន 4 ដងបើធៀបជាមួយនឹងបន្ទះឈីបជំនាន់មុន និងមានភ្ជាប់ជាមួយ បច្ចេកវិទ្យា Dual Noise Sensor Technology ដែលនឹងធ្វើការលុបនូវសម្លេងរំខានជុំវិញបានយ៉ាងល្អជាមួយនឹង microphones ភ្លោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាសស្តាប់ WH-1000XM3 នេះមិនត្រឹមតែមានងារជាកំពូលកាសឃ្លុបត្រចៀកដែលកាត់បន្ថយសម្លេងរំខានបានល្អបំផុតនោះទេ ក៏ប៉ុន្តែជាមួយនឹងកម្មវិធី Sony Headphones Connect app ដែលធ្វើអោយកាសស្តាប់  WH-1000XM3 ក្លាយទៅជាកាសឃ្លុបត្រចៀកឆ្លាតវៃដែលអ្នកនិយមចូលចិត្តស្តាប់តន្ត្រីជាមួយនឹងបច្ចេកវិទ្យាថ្មីៗគួរតែមានម្នាក់មួយ ពីព្រោះថា Sony បានបំពាក់នូវមុខងារថ្មីៗជាច្រើនគឺ:

•Adaptive Sound Control mode ដែលអាចគ្រប់គ្រងសម្លេង និងដឹងថាអ្នកស្តាប់កំពុងនៅក្នុងបរិយាកាសបែបណាដោយ ប្រពន្ធ័នេះនឹងធ្វើការផ្លាស់ប្តូរដោយស្វ័យប្រវត្តិទៅតាមបរិយាកាសដែលអ្នកកំពុងតែស្ថិតនៅ:

-នៅពេលដែលអ្នកកំពុងដើរតាមដងផ្លូវនោះប្រពន្ធ័ Ambient soundsនឹងដំណើរការដោយអ្នកអាចស្តាប់លឺនូវសំឡេងនានាជុំវិញខ្លួនទោះអ្នកកំពុងតែស្តាប់តន្រ្តីក៏ដោយ។

-តែនៅពេលដែលអ្នកកំពុងធ្វើដំំណើរនោះប្រពន្ធ័ Noise Cancellation នឹងដំណើរការដោយគ្មានសម្លេងរំខានគឺមានតែអ្នក និងតន្រ្តីតែប៉ុណ្ណោះ។

•Customizable Automatic Power Off ដែលអ្នកអាចដំណើរការនូវមុខងារ Noise Cancellation បានដោយមិនចាំបាច់ភ្ជាប់ជាមួយឧបករណ៍តន្រ្តី នោះអ្នកនឹងនៅតែអាចទទួលបានភាពស្ងប់ស្ងាត់ លើសពីនេះ អ្នកក៏អាចរៀបចំ និងកែប្រែមុខងារប្រពន្ធ័សម្លេងផ្សេងៗនៅលើកម្មវីធីនេះបានថែមទៀតផង។

អ្វីដែលអ្នកប្រើប្រាស់កាន់តែពេញចិត្តទៀតនោះ គឺជាមួយនឹងមុខងារ Quick Attention Mode ដែលអនុញ្ញាតអោយអ្នកអាចស្តាប់លឺនូវអ្វីដែលនៅជុំវិញខ្លួនដោយមិនបាច់ដោះកាសនេះចេញទេដោយអ្នកស្តាប់គ្រាន់តែយកដៃក្តោបផ្នែកខាងស្តាំនៃកាសនោះសម្លេងតន្ត្រីនឹងត្រូវបានបន្ថយដោយស្វ័យប្រវត្តិ។ លើសពីនេះជាមួយនឹង Touchpad នៅផ្នែកខាងស្តាំដែលបានតម្លើងយ៉ាងពិសេសអោយអ្នកស្តាប់អាចតម្លើង បន្ថយ ឬក៏ប្តូរបទចម្រៀងបានដោយគ្រាន់តែអូសដៃប៉ះពីលើវា។ កាសម៉ូដែលនេះក៏អាចដំណើរការនូវ Google Assistantបានយ៉ាងរំភើយផងដែរ។

កាន់តែពិសេសជាងមុន កាសស្តាប់ម៉ូដែលនេះគឺមានមុខងារ Atmospheric Pressure Optimizing ដែលប្រើប្រាស់នូវសេនស័រដើម្បីចាប់យកនូវសម្ពាធខ្យល់នៅជុំវិញខ្លួន របស់អ្នកសា្តប់ហើយធ្វើការកំណត់ទៅលើមុខងារ Noise Cancellingទៅតាមបរិយាកាសដែលអ្នកស្តាប់កំពុងតែស្ថិតនៅ។ កាសស្តាប់ WH-1000XM3 មានប្រព័ន្ធសំឡេងកម្រិតខ្ពស់ High-Resolution Audio ជាមួយនឹង 40mm driver unit ជាមួយនឹង Liquid Crystal Polymer (LCP) ដែលអាចធ្វើការគ្រប់គ្រងទៅលើសម្លេង Beats ខ្លាំង និងអាចបង្កើតនូវកម្រិតហ្វ្រេកង់ពេញលេញដល់ទៅ 40kHz។

លើសពីនេះដោយការប្រើប្រាស់បន្ទះឈីប HD Noise Cancelling Processor QN1 ក្រៅពីធ្វើការបានយ៉ាងល្អទៅលើការកាត់បន្ថយសម្លេងរំខានហើយនោះបច្ចេកវិទ្យានេះ ក៏ផ្តល់នូវសម្លេងគុណភាពខ្ពស់ដល់ទៅ 32-bit Audio Signal Processing និងការបញ្ចូលគ្នានៃ DAC ជាមួយនឹងមុខងារ Amplifier ថែមទៀតផង។ និយាយជារួមទៅ គឺផ្តល់អោយអ្នកនូវគុណភាពសម្លេងមួយដែលជាទីពេញចិត្តបំផុតតែម្ដង។

ក្រៅពីនាំមកជាមួយនូវបច្ចេកវិទ្យាទំនើបៗហើយនោះ កាសនេះបានរចនាជាមួយនឹងរូបរាងស្រឡូន និងស្រាលជាងម៉ូដែលមុនៗ ដែលអាចអោយអ្នកមានអារម្មណ៍ល្អ និងពាក់ស្តាប់ក្នុងការធ្វើដំណើរបានយូរជាងមុនជាមួយនឹងថាមពលថ្មកាន់តែធំ ដែលអាចប្រើប្រាស់បានរហូតដល់ទៅ 30 ម៉ោងនិងអាចទ្រទ្រង់ជាមួយនឹងមុខងារ Noise Cancelling រួមនិង BLUETOOTH® Connection បានយ៉ាងល្អឥតខ្ចោះ។

 

តែឈប់សិននៅមិនទាន់អស់នោះទេ កាសស្តាប់ WH-1000XM3 នេះបាន Upgrade នូវមុខងារ Quick Charging ដែលអាចស្តាប់តន្រ្តីបាន2ម៉ោងទៀតតាមប្រព័ន្ធ Wireless បន្ទាប់ពីបញ្ចូលថាមពលថ្ម 10នាទីតាមរយៈ USB  type-C™ port ។  លោកអ្នកអាចរកជាវនូវកាសឃ្លុបត្រចៀកដែលជាកំពូលកាសកាត់បន្ថយសម្លេងរំខាន និង ឆ្លាតវៃម៉ូដែល WH-1000XM3 នេះបាននៅតាមបណ្តាហាងនានាដែលជាដៃគូចែកចាយផលិតផលរបស់ Sony៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន