នៅថ្ងៃទី 20 ខែមិថុនា ឆ្នាំ 2019 នេះ ក្រុមហ៊ុន សាមសុង បាននាំយកកម្មវិធីប្រូម៉ូសិនលក់ជូនយ៉ាងពិសេសជាមួយនឹងឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យ ធំសម្បើម ដែលមិនធ្លាប់មានពីមុនមកនោះទេ។ មានន័យថា រាល់ការជាវទូរទស្សន៍ Samsung ចាប់ពីថ្ងៃទី 20 ខែមិថុនា រហូតដល់ ថ្ងៃទី 19 ខែសីហា ឆ្នាំ 2019 នោះ អតិថិជនគ្រប់រូប នឹងមានឱកាសឈ្នះរង្វាន់ ក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាង ដែលធ្វើការផ្សាយផ្ទាល់ (Live) លើទំព័រ Facebook ផ្លូវការរបស់ក្រុមក្រុមហ៊ុន សាមសុង រៀងរាល់សប្តាហ៍ (រយៈពេល 8 សប្តាហ៍) ដោយក្នុង 1 សប្តាហ៍ ក្រុមហ៊ុននឹងធ្វើការចាប់រង្វាន់ 1 ដង តាមរយៈប័ណ្ណធានានៅពេលអតិថិជនទាំងអស់ធ្វើការជាវគ្រប់ម៉ូឌែលទូរទស្សន៍ សាមសុង។
ដូច្នេះ អតិថិជនដែលបានជាវទូរទស្សន៍ សាមសុង ទាំងអស់ សូមកុំភ្លេចសួររកប័ណ្ណធានា ដើម្បីបំពេញឈ្មោះ លេខទូរស័ព្ទ លេខអត្តសញ្ញាណប័ណ្ណ និងឈ្មោះហាងដែលបានទិញ ដើម្បីចូលរួមក្នុងកម្មវិធី “មហាសំណាង មហារង្វាន់” ប្រចាំឆ្នាំពីទូរទស្សន៍ សាមសុង។ គួរបញ្ជាក់ផងដែរថា សម្រាប់រង្វាន់ដែលក្រុមហ៊ុននឹងធ្វើការផ្តល់ជូនប្រចាំសប្តាហ៍រួមមាន៖ កំពូលស្មាតហ្វូន Samsung Galaxy S10 ,ទូរទស្សន៍ សាមសុង 55” ,ទូរទស្សន៍ សាមសុង 32” និង ឧបករណ៍បំពងសំឡេង (Sound Bar )ផងដែរ។ ប្រញាប់ឡើង! សូមកុំឱ្យឱកាសដ៏ពិសេនេះកន្លងផុតឱ្យសោះ! រង្វាន់ធំជាច្រើនកំពុងរង់ចាំលោកអ្នកសម្រាប់ព័ត៌មានលម្អិត និងលក្ខខណ្ឌនៃការចូលរួមសូមចូលទៅកាន់ទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន សាមសុង តាមរយៈ link
https://www.facebook.com/SamsungCambodia/ ឬទាក់ទងមកកាន់
1800-203232