no-alternative title

ក្រុមហ៊ុន Pacific Tech សហការគ្នាជាមួយក្រុមហ៊ុន Fortinet រៀបចំនូវសិក្ខាសាលាបង្ហាញពីបច្ចេកវិទ្យាថ្មីៗជូនដល់ដៃគូរចែកចាយរបស់ខ្លួន

នៅថ្ងៃទី 14 ខែមិថុនា ឆ្នាំ 2019 នេះក្រុមហ៊ុន Pacific Tech បានសហការគ្នាជាមួយនឹងក្រុមហ៊ុន Fortinet រៀបចំនូវសិក្ខាសាលាមួយ ដើម្បីបង្ហាញពីបច្ចេកវិទ្យាថ្មីៗរបស់ខ្លួនជូនដល់ដៃគូរចែកចាយបន្តនៅក្នុងប្រទេសកម្ពុជា ដែលពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Raffles Le Royal Hotel ក្រោមការអញ្ជើញចីលរួមពីតំណាងក្រុមហ៊ុនទាំងពីរ នឹងដៃគូចំនួន 20 នាក់ដែលមកពីបណ្តាក្រុមហ៊ុននានាផងដែរ។ នៅក្នុងព្រឹត្តិការណ៍នោះ ក្រុមហ៊ុនក៏មានរៀបចំនូវការជួបជុំ និងញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នាថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនទាំងពីរបានបញ្ជាក់អោយដឹងថា គោលបំណងនៃការរៀបចំនូវព្រឹត្តិការណ៍នេះឡើង គឺដើម្បីធ្វើការអាប់ដេតអំពីដំណោះស្រាយ និងផលិតផលថ្មីៗ ក៏ដូចជានាំមកកម្មវិធីលក់ និងការបង្រៀនទៅលើកម្មវិធីសម្រាប់អ្នកលក់អោយមានកំណើនអាជីវកម្ម មានភាពកើនឡើងនៅក្នុងឆ្នាំ 2019 នេះ។  

សូមជំរាបថា Fortinet គឺជាក្រុមហ៊ុនដែលធ្វើការផ្គង់ផ្គង់នូវបណ្តាញ Network និងប្រព័ន្ធសុវត្ថិភាពខ្ពស់ និងមានផ្តល់នូវមាតិកា Content រួមទាំងការការពារទៅលើការចូលទៅដំណើរការនៅលើផលិតផលជាច្រើនទៀត ក្នុងការចែករំលែកនូវភាពឆ្លាតវៃ និងការដំណើរការជាមួយគ្នានៅក្នុងទម្រង់មួយនៃការបង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ប្រព័ន្ធសុវត្ថិភាព Security Fabric របស់ក្រុមហ៊ុននេះ គឺមានភ្ជាប់ជាមួយនឹងដំណើរការសុវត្ថិភាព Security Processors ប្រព័ន្ធប្រតិបត្តិការឆ្លាតវៃ និងការផ្គត់ផ្គង់ទៅលើប្រព័ន្ធការពារទៅលើការគំរាមកំហែងដ៏ឆ្លាតវៃដែលមានសុវត្ថិភាពខ្ពស់ កម្លាំងម៉ាស៊ីនខាំ្លងក្លា និងការគ្រប់គ្រងកាន់តែមានភាពងាយស្រួលសម្រាប់ Administrator ។ 

សម្រាប់ Fortinet Security Fabric ជំនាន់ថ្មីនេះ គឺនឹងផ្តល់នូវគោលការណ៍ជាច្រើនកាន់តែទូលំទូលាយ ដែលមានការរួមបញ្ចូលគ្នា និងស្វ័យប្រវត្តិថែមទៀតផង ជាពិសេសគឺមានអាចធ្វើការកាត់បន្ថយ និងការគ្រប់គ្រងទៅលើផ្ទៃសម្រាប់វាយប្រហារតាមរយៈការមើលឃើញយ៉ាងទូលំទូលាយ ការបញ្ឈប់នូវការគំរាមកំហែងកម្រិតខ្ពស់តាមរយៈការបញ្ចូលនូវបច្ចេកវិទ្យា AI សម្រាប់ធ្វើការការពារទៅលើការបែកធ្លាយទិន្នន័យ និងការកាត់បន្ថយទៅលើភាពស្មុគស្មាញតាមរយៈប្រតិបត្តិការស្វ័យប្រវត្តិថែមទៀត។

រីឯ Pacific Tech គឺជាក្រុមហ៊ុនតំណាងចែកចាយ (Value Added Distributor) ដែលផ្តល់នូវប្រព័ន្ធបណ្តាញ Network / សុវត្ថិភាពនៅលើអ៊ីនធឺណិត Cyber Security និងការការពារទៅលើទិន្នន័យ Data Protection / ដំណោះស្រាយជាបន្តទៀត។ ក្រុមនេះ គឺមានអាជីវកម្មដែលគ្របដណ្តប់នៅក្នុងប្រទេសសិង្ហបុរី ប្រ៊ុយណេ ម៉ាឡេស៊ី កម្ពុជា មីយ៉ាន់ម៉ា ឡាវ ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន និងទីម័រខាងកើតជាមួយដៃគូសហការជាង 1,000 ទៀតនៅក្នុងតំបន់។ 

ក្រុមហ៊ុន Pacific Tech ត្រូវបានគេជឿជាក់ទៅលើការផ្គត់ផ្គង់នូវសេវាកម្មលំដាប់កំពូល (Top Class Service) ក្នុងការបញ្ចូលគ្នានៃចំណេះដឹងផ្នែកបច្ចេកទេសដ៏រឹងមាំ និងផលិតផលដែលឈានមុខគេនៅលើឧស្សាហម្មនេះនៅលើបណ្តាញ Network និងសុវត្ថិភាពអ៊ីនធឺណិត Cyber Security ដូចជា Firewall, Antivirus, Content Filtering, Intrusion Prevention, Antispam, Web Application Firewall, DDOS, APT, Encryption, 2 factor authentication, Application Delivery, Internet Access Management, Wan Optimization/ Caching និង Deep Packet Inspection រហូតទៅដល់ការការពារទិន្នន័យ Data Protection ដូចជា Endpoint Security, Encryption, DLP, Secure Access, VDI, Backup, File Sharing, Data Analytics, Log Management និង DCIM ផងដែរ។

បច្ចប្បន្ននេះ ក្រុមហ៊ុន Pacific Tech មានដៃគូជាច្រើននៅក្នុងរួមានដូចជា Arcserve, Druva, Extreme Networks, Fortinet, Heat Software, Kemp, Ocedo, Procera, Radware, Rapid 7, Sangfor, SecureAge , Skybox Security,  SoftFoundry, Sophos, Thales, Vasco និង Varonis ជាដើម។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន