no-alternative title

SPARK 3 PRO បង្ហាញវត្តមានជាមួយនឹងពណ៍ក្រហម និងខ្មៅបែកខៀវ ពិតជាស្រស់ស្អាត និងទាក់ទាញមែនទែន

SPARK 3 PRO គឺជាស្មាតហ្វូនស៊េរីថ្មីដែលមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់ និងមានរូបរាងស្រស់ស្អាតទាក់ទាញ និងល្អក្នុងការប្រើប្រាស់ជាទីបំផុត។ ថ្មីៗនេះ ដោយសារតែស្មាតហ្វូននេះមានការពេញនិយម និងមានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់នោះ ក្រុមហ៊ុន Tecno បានបន្ថែមនូវពណ៍ថ្មីពីរទៀតសំរាប់ទីផ្សារប្រទេសកម្ពុជាយើង ដែលមានពណ៍ក្រហម និងពណ៍ខ្មៅបែកខៀវ ដែលពិតជាមានភាពស្រស់ស្អាត និងទាក់ទាញមែនទែន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមបញ្ជាក់ថា SPARK 3 PRO ពិតជាអស្ចារ្យមែនទែនដោយសារតែវាប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា AI សម្រាប់ពង្រឹងសមត្ថភាពរបស់ប្រព័ន្ធកាមេរ៉ាកាន់តែឆ្លាតវៃ និងសម្បូរបែបបំផុតក្នុងការប្រើប្រាស់។ ស្មាតហ្វូន SPARK 3 PRO ភ្ជាប់ជាមួយនឹងអេក្រង់ទំហំធំដល់ទៅ 6.2 អ៊ីង ដែលមានសមាមាត្រល្អឥតខ្ចោះដែលផ្តល់នូវភាពងាយស្រួលក្នុងងការទស្សនា និងពណ៌ច្បាស់ មិនអោយលោកអ្នកមានភាពរោយភ្នែកនោះទេ។ ការរចនាជាមួយនឹងអេក្រង់ពេញភ្នែក ទំហំធំគ្មានគែមនេះផ្តល់នូវការកម្សាន្តយ៉ាងអស្ចារ្យបំផុត ហើយវាពិតជាមានទំហំធំងាយស្រួលសម្រាប់ការកម្សាន្ត ការមើលវីដេអូ និងការឆែកអ៊ីនធឺណិតជាដើម។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូន SPARK 3 PRO នេះគឺផលិតឡើងពីគ្រីស្តាល់ភ្លឺច្បាស់ចែងចាំងទាន់សម័យបំផុត។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះក៏មានភ្ជាប់ជាមួយនឹងកញ្ចក់ប៉ូលាយ៉ាងស្រស់ស្អាតបែបលក្ខណៈសិល្បៈផ្តល់នូវអារម្មណ៍រំភើបជានិច្ចនៅពេលដែលបានចាប់កាន់ស្មាតហ្វូននេះនៅក្នុងដៃ។ 

ស្មាតហ្វូន SPARK 3 PRO នេះបំពាក់ជាមួយនឹងប្រព័ន្ធកាមេរ៉ាឆ្លាតវៃទំនើបស៊េរីថ្មី និងដំណើរការរូបភាពយ៉ាងល្អឥតខ្ចោះថែមទៀត។ រូបភាពដែលថតដោយកាមេរ៉ាស្មាតហ្វូន SPARK 3 PRO កាន់តែមានពន្លឺភ្លឺច្បាស់ និងល្អជាងមុន។ សម្រាប់ Lens របស់កាមេរ៉ានេះមានសមត្ថភាពក្នុងការថតរូបភាពនៅកន្លែងដែលមានពន្លឺតិចអោយមើលទៅស្រស់ស្អាតបំផុត និងទាក់ទាញថែមទៀត។ កាមេរ៉ាភ្លោះរបស់ស្មាតហ្វូននេះមានទំហំ 13MP+2MP ដែលអាចចាប់យករូបភាពយ៉ាងល្អគ្រប់ពេលវេលា ហើយវាពិសេសនោះ វាក៏អាចធ្វើការថតរូបភាពដែលមានផ្ទៃខាងក្រោយព្រាលបានយ៉ាងល្អឥតខ្ចោះថែមទៀត។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះវិញបំពាក់នូវបច្ចេកវិទ្យា AI សម្រាប់ធ្វើអោយសម្រស់របស់អ្នកស្អាតបែបធម្មជាតិទៅតាមវ័យ សម្បុរស្បែក ឬប្រភេទស្បែករបស់អ្នកថែមទៀត។ រូបភាពដែលថតដោយកាមេរ៉ា SPARK 3 PRO នេះនឹងលេចធ្លោជានិច្ច។ កាមេរ៉ារបស់ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងមុខងារ AI HDR, Sports Mode, AI Beauty, Portrait Mode, Bokeh Effect On, Low Light Mode និងជាច្រើនទៀត។

ស្មាតហ្វូន SPARK 3 PRO ដំណើរការនូវបច្ចេកវិទ្យា 4G LTE ដែលអនុញ្ញាតអោយអ្នកដំណើរការកម្មវិធីជាច្រើនជាមួយនឹងល្បឿនលឿនក្នុងការប្រើប្រាស់ ហើយសេវាអ៊ីនធឺណិតវិញគឺមិនមានភាពរអាក់រអួលនោះទេ។ អ្នកអាចភ្ជាប់ទំនាក់ទំនងទៅកាន់ពិភពលោកកាន់តែលឿនជាងមុនគ្រប់ពេលវេលា និងគ្រប់ទីកន្លែងថែមទៀត។ ស្មាតហ្វូន SPARK 3 PRO ក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាដោះសោរតាមផ្ទៃមុខកាន់តែលឿនថែមទៀតដោយអ្នកគ្រាន់តែសម្លឹងមើលទៅកាន់ស្មាតហ្វូនរបស់អ្នកនោះ វានឹងធ្វើការដោះសោរដោយស្វ័យប្រវត្តិតែម្តង។ វាពិតជាមានសុវត្ថិភាពខ្ពស់មែនទែនជាមួយនឹងបច្ចេកវិទ្យានេះ ហើយវាដំណើរការយ៉ាងរហ័សទាន់ចិត្តថែមទៀតផង។ 

ស្មាតហ្វូន SPARK 3 PRO នេះភ្ជាប់ជាមួយនឹងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ដែលអាចរក្សាទុកនូវឯកសារ ទិន្នន័យសំខាន់ៗបានយ៉ាងងាយស្រួលថែមទៀត។ ស្មាតហ្វូន SPARK 3 PRO នេះភ្ជាប់ជាមួយនឹងរ៉េមទំហំ 2GB ដែលផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់កាន់តែអស្ចារ្យបំផុត។ SPARK 3 PRO នេះភ្ជាប់ជាមួយនឹងបន្ទះឈីប 2.0GHz ចំនួន 4 គ្រាប់បង្កើនល្បឿននៃការប្រតិបត្តិការងារកាន់តែរហ័ស និងការបង្កើននូវសមត្ថភាពកាន់តែអស្ចារ្យនាំយកលោកអ្នកទៅកាន់បទពិសោធន៍ថ្មីនៃការប្រើប្រាស់ស្មាតហ្វូនកាន់តែលឿន កាន់តែខ្លាំង និងកាន់តែរលូនជាងមុនថែមទៀតផង។ 

អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie ចុងក្រោយបំផុតដែលនាំយកនូវកម្មវិធីកាន់តែសម្បូរបែប និងភាពងាយស្រួលក្នុងការប្រើប្រាស់ថែមមួយកម្រិតទៀត។ ប្រព័ន្ធប្រតិបត្តិការចុងក្រោយនេះក៏ដំណើរការជាមួយនឹង HiOS 4.6 ដែលមាននៅក្នុងម៉ាស៊ីនស្រាប់ ងាយស្រួលក្នុងការប្រើប្រាស់ជាងមុន ហើយវាពិតជាផ្តល់នូវបទពិសោធន៍ថ្មីនៃការប្រើប្រាស់កាន់តែប្រសើរជាងមុនថែមទៀត។ ស្មាតហ្វូន SPARK 3 PRO ក៏មានភ្ជាប់ជាមួយនឹងសេនស័រដោះសោរជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃលឿន រហ័ស និងមានសុវត្ថិភាពខ្ពស់ក្នុងការរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន