no-alternative title

ក្រុមហ៊ុន AnAnA Group បានរៀបចំនូវពិធីជប់លៀងជាមួយនិងដៃគូអតិថិជនរបស់ខ្លួននៅសណ្ឋាគារសុខាភ្នំពេញ

កាលពីថ្ងៃទី 22 ខែមិថុនា ឆ្នាំ 2019 នៅឯសណ្ឋាគារសុខាភ្នំពេញ ក្រុមហ៊ុន អាណាណាកុំព្យូទ័រ ដែលជាក្រុមហ៊ុនលក់ម៉ាស៊ីនកុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងជាក្រុមហ៊ុនផ្តល់ដំណោះស្រាយសេវាកម្ម ICT ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមសហការជាមួយនិងក្រុមហ៊ុន Vertiv ដែលជាក្រុមហ៊ុន ផលិតឧបករណ៍ផ្ទុកភ្លើងឬ UPS និងឧបករណ៍ជាច្រើនទៀតសម្រាប់ IT Full Ranges បានរៀបចំឡើងនូវពិធីជប់លៀងដ៏ពិសេសមួយជូនដល់ដៃគូរដែលជាតំណាងចែកបន្តរបស់ខ្លួន ចំនួនជិត 200 នាក់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ពិធីដ៏មហោឡារឹកនេះ គឺមានការចូលរួមជាអធិបតីពីសំណាក់លោក ស្រៀង ទីតូ ដែលជាអគ្គនាយកក្រុមហ៊ុន AnAnA Group និងលោក Daniel Sim នាយកជាន់ខ្ពស់នៃក្រុមហ៊ុន VERTIV ប្រចាំតំបន់អាស៊ី  ហើយនិងបុគ្គលិកក្រុមហ៊ុនទាំងពីរជាច្រើនរូប។ អ្វីដែលរឹតតែអស្ចារ្យថែមទៀតនោះ គឺមានការចូលរួមសំដែងពីក្រុមតារាកប្លែងរបស់នាយពែកមី នាយគ្រឿន នាយក្រូច នាយក្រាន់ និងអ្នកនាងខ្ញុងថែមទៀតផង។ 

តាមប្រសាសន៍របស់លោក ស្រៀង ទីតូ ដែលជាអគ្គនាយកក្រុមហ៊ុន AnAnA Group បានបញ្ជាក់អោយដឹងថា ក្រុមហ៊ុនអាណាណាកុំព្យូទ័រ គឺជាក្រុមហ៊ុនធំ ដែលបាននាំមុខគេបានតាំងពីឆ្នាំ 1995 រហូតមកដល់ពេលបច្ចុប្បន្ននេះ កត្តាដែលនាំអោយក្រុមហ៊ុនទទួលបាននូវការគាំទ្រខ្លាំងបែបនេះ គឺដោយសារតែការតាំងចិត្តរបស់ក្រុមហ៊ុន ដោយផ្តល់ជូនអតិថិជននូវតម្លៃសមរម្យ និងមានការធានាត្រឹមត្រូវច្បាស់លាស់ដោយបុគ្គលិកជំនាញៗដែល ទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់ពីរោងចក្រផលិត។ មួយវិញទៀត គឺប្រកាន់ខ្ជាប់យ៉ាងមុតមាំថា “ចំណេញតិចក៏បានឲ្យតែផលិតផលមានគុណភាពល្អពីរោងចក្រផលិតពិតប្រាកដ។ 

សូមបញ្ជាក់ថា ក្រុមហ៊ុន អាណាណាកុំព្យូទ័រ បានបង្កើតឡើងតាំងពីឆ្នាំ 1995 ហើយមានបទពិសោធន៍ច្បាស់លាស់ក្នុងការផ្ដល់ជូនបច្ចេកវិទ្យាទំនើបៗដើម្បីបម្រើដល់អតិថិជន ទាំងស្ថាប័នរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និង បណ្តាក្រុមហ៊ុនឯកជននានានៅក្នុងប្រទេសកម្ពុជា។ តាមរយៈការសហការយ៉ាងល្អបែបនេះហើយទើបធ្វើឲ្យ អាណាណាកុំព្យូទ័រ កាន់តែមានការរីកចម្រើន និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្ដល់ជូនរាល់ដំណោះស្រាយ និងតាមសេចក្ដីត្រូវការរបស់អតិថិជនស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាបច្ចុប្បន្ន។  ហេតុដូច្នេះហើយបានជា ធ្វើឲ្យក្រុមហ៊ុន អាណាណាកុំព្យូទ័រ ក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងប្រទេសកម្ពុជាផ្នែកបច្ចេកវិទ្យា។ 

សូមជំរាបថា នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន  Anana Computer ក៏មានផ្តល់ជួនកាដូអនុស្សាវរីយ៏ទៅបណ្តាក្រុមហ៊ុន គ្រប់ក្រុមហ៊ុនទាំងអស់ដែលបានអញ្ជើញចូលរួម និង  មានការចាប់រង្វាន់នូវផលិតផល Vertiv និង DellEMC ផងដែរ

ក្រុមហ៊ុន Anana មានអាសយដ្ឋាននៅអគារលេខ 95 តាមបណ្តោយមហាវិថីព្រះនរោត្តម ទល់មុខអនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖  ទូរស័ព្ទ៖ 023 211 543 ផ្នែកលក់៖ 012 831 516 | 012 800 064 | 012 297 425 |  016 831 516 | 010 234 777 | 097 883 1516 | 066 800 064 | 070 555 544 , ផ្នែក Delivery៖ 012 597 096 | 093 800 064 | 088 719 0077 , ផ្នែក Service Center៖ 012 361 851 | 016 800 064 | 097 738 8123 អាសយដ្ឋានអ៊ីមែល៖ [email protected] , គេហទំព័រ៖ www.ananacomputer.com  ,ហ្វេសបុកផេក៖ www.facebook.com/ananacomputer 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន