no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន vivo បានបញ្ចុះតម្លៃស្មាតហ្វូន vivo Y91C ពី 139 ដុល្លារ មកនៅត្រឹមតែ 119 ដុល្លារប៉ុណ្ណោះ!

ថ្មីៗនេះ នៅលើទីផ្សារប្រទេសកម្ពុជា ក្រុមហ៊ុនផលិតទូរសព្ទ័ vivo បានបញ្ចេញលក់ទូរសព្ទ័ប្រភេទធន់កណ្ដាលម៉ូឌែល Y91C ដែលមានតម្លៃធូរថ្លៃ ងាយប្រើងាយកាន់ មានរូបរាងស្អាតនិងថែមទាំងមានថាមពលថ្មធំអាចប្រើបានច្រើនម៉ោងផងដែរ។

 

no-alternative title

vivo Y91C ប្រើបន្ទះឈីប MTK6762R ល្បឿន 2.0 Ghz នឹងបំពាក់នូវរ៉េមទំហំ 2GB ព្រមទាំងមានមេម៉ូរីម៉ាស៊ីន 32GB (អាចថែមមេម៉ូរីកាតក្រៅបានដល់ 256GB) មានថាមពលថ្ម 4030 មីលីអំពែម៉ោង ប្រើអេក្រង់ប្រភេទ Halo Fullview display អាចបង្ហាញរូបភាពបានកម្រិត HD ទំហំ 6.22 អ៊ីង។

vivo Y91C មានកាមេរ៉ាក្រោយ 13 មេហ្គាភិចសែល និងមានកាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែលមានបំពាក់បច្ចេកវិទ្យា AI Selfie ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 គាំទ្រដោយ FunTouch OS 4.5 របស់ vivo ផ្ទាល់និងមានជម្រើសពណ៌ 3 គឺ ខៀវ ក្រហម និងពណ៌ខ្មៅ។

ប្រសិនបើលោកអ្នកចាប់អារម្មណ៍ចង់ទិញជូនអ្នកមានគុណ ឬទិញទុកប្រើជារបស់ខ្លួនឯង កុំភ្លេចអាចរកទិញបាននៅគ្រប់ហាងលក់ទូរសព្ទ័ដៃទំនើប។ ក្រៅពីទទួលបានទូរសព្ទ័មួយគ្រឿងដ៏ស្រស់ស្អាត តម្លៃធូរថ្លៃហើយនោះ អ្នកក៏នឹងទទួលបានសម្ភារៈថែមក្រៅដូចជា អំពូល LED បំភ្លឺពេលយប់សម្រាប់អានសៀវភៅមួយដ៏ស្រស់ស្អាតដែលមានតម្លៃជាង 10 ដុល្លារបន្ថែមទៀតផង។ ចំពោះតម្លៃពេញ 139 ដុល្លារបញ្ចុះនៅសល់តែ 119 ដុល្លារប៉ុណ្ណោះ៕

 

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម