no-alternative title

Huawei បានប្រកាស Pre-Order ស្មាតហ្វូន Y9 2019 នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ ជាមួយនឹងតម្លៃ 239 ដុល្លា និងមានថែមនាឡិកាដៃមួយគ្រឿង

ថ្មីៗនេះ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខពីរលើពិភពលោក បានបង្ហាញចេញនូវស្មាតហ្វូនស៊េរីថ្មី Huawei Y9 2019 របស់ខ្លួន ដែលស្មាតហ្វូននេះ ត្រូវបានគេដឹងថា មានការរចនា និងច្នៃប្រឌិតកាន់តែឡូយជាមួយនឹងរូបរាងថ្មី មានកាមេរ៉ា Pop Up និងមានអេក្រង់ទំហំ 6.59 អ៊ីង Full HD+ Display មានសមត្ថភាពអាចបង្ហាញរូបភាពបានក្នុងកម្រិត 2340x1080px ជាមួយនឹងកញ្ចក់ប្រភេទកោង 2.5D curved glass display ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Huawei Y9 2019 ប្រើប្រាស់នូវបន្ទះឈីប Kirin 710 និងមានក្រាហ្វិកកាតប្រភេទ ARM Mali- G51 MP4 GPU។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះមានរ៉េមទំហំ 4GB ជាមួយនឹងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ហើយវាអាចបន្ថែមនូវ microSD card ទំហំដល់ទៅ 400GB ថែមទៀតផង។ អ្វីដែលពិសេសនោះ គឺស្មាតហ្វូននេះ បានប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie ជាមួយនឹង EMUI 9.0។ 

ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាក្រោយចំនួនបីគ្រាប់ ដែលគ្រាប់ទីមួយមានទំហំ 16MP និងគ្រាប់ទីពីរមានទំហំ 8MP Ultra-Wide Lens និងគ្រាប់ទីបីមានទំហំ 2MP ជាប្រភេទកែវដែលថតព្រាលផ្នែកខាងក្រោយហៅថា Lens Bokeh ហើយភ្ជាបជាមួយនឹងកាមេរ៉ាបីគ្រាប់នេះ ក៏មានភ្លើង LED flash មួយគ្រាប់សំរាប់ជាជំនួយដល់ការថតរូបបានកាន់តែច្បាស់ និងមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយនេះផងដែរ។ សម្រាប់កាមេរ៉ាខាងមុខរបស់ Y9 2019 គឺជាកាមេរ៉ា Pop Up Selfie Camera ផុសឡើងមានទំហំ 16MP អាចថតសែលហ្វីបានយ៉ាងច្បាស់ ជាពិសេសវីដេអូខល។

ចំពោះការតភ្ជាប់នៅលើស្មាតហ្វូននេះ មានដូចជា Dual 4G VoLTE Connectivity, Bluetooth V5.0, GPS និង A-GPS ជាដើម។ ស្មាតហ្វូននេះមា នថាមពលថ្មទំហំ 4000mAh និងបច្ចេកវិទ្យា fast Charging ថែមទៀតផង។ 

តោះទស្សនារូបភាពនានាដែលថតដោយស្មាតហ្វូននេះ៖

ជាមួយនឹងវត្តមានរបស់ស្មាតហ្វូនថ្នាក់កណ្តាល Y9 2019 នេះ ក្រុមហ៊ុន Huawei បានប្រកាសដាក់អោយ Pre-Oder នៅក្នុងទីផ្សារប្រទេសកម្ពុជា ចាប់ពីថ្ងៃ 6 នេះ រហូតដល់ថ្ងៃទី 14 ខែកក្កដាខាងមុខ ជាមួយនឹងតម្លៃ 239 ដុល្លា រួមនិងការថែមជូននូវកាដូនាឡិកាមួយថែមទៀតផង។ ស្មាតហ្វូននេះ មានពណ៌ខៀវ ពណ៌ខ្មៅ និងពណ៌ស្វាយ។

សូមបញ្ជាក់ថា កាដូនាឡិកានេះ គឺមានសម្រាប់តែការ Pre-Order តែប៉ុណ្ណោះ ដូច្នេះ សូមរួសរាន់ឡើងកម្ម៉ង់មុនទាំងអស់គ្នា! បានទាំងស្មាតហ្វូន បានទាំងនាឡិកា។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន