no-alternative title

ថ្មីៗនេះ មានរឿងរ៉ាវស្នេហារបស់យុវវ័យមួយគូ បានបញ្ចប់ទៅដោយបន្សល់ទុកនូវ វត្ថុអនុស្សាវរីយ៍ពិសេស ដែលមិនអាចបំភ្លេចបាន

ថ្មីៗនេះ មានរឿងរ៉ាវ ស្នេហាមួយ ដែលបានកើតឡើងរវាងយុវជនម្នាក់ មកពីខេត្តកំពត ជាមួយនឹងនារីម្នាក់ ដែលរស់នៅទីក្រុង។ ខ្លឹមសារនៃរឿងនេះ បានបង្កប់នូវអត្ថន័យ នៃការតស៊ូ និងការអបរំយ៉ាងច្រើន ជាពិសេសគឺ អំពីច្បាប់ចរាចរ ដែលបានធ្វើអោយគ្រប់គ្នា បានអានហើយ គឺពិតជាមានការអាណិតយ៉ាងខ្លាំងចំពោះការតស៊ូ និងការលះបង់របស់តួអង្គបុរស ដែលជាកូនអ្នកក្រ មានទំនាក់ទំនងស្នេហាជាមួយនឹងកូនអ្នកមាន។ តោះអានទាំងអស់គ្នា៖  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មានយុវជនម្នាក់ឈ្មោះថា សុភាព ជាអ្នកខេត្តកំពត មកសិក្សានៅភ្នំពេញបណ្តើរ និងធ្វើការនៅហាងកាហ្វេបណ្តើរ។ យុវជន សុភាព បានបង្ហាញពីឆន្ទៈ ចង់រៀបការជាមួយនារីម្នាក់ឈ្មោះថា រស្មី ដែលជាមនុស្សស្រីដែលខ្លួនស្រលាញ់ជាទីបំផុតបន្ទាប់ពីក្រុមគ្រួសាររបស់ខ្លួន។ ប៉ុន្តែអ្វីដែលធ្វើឲ្យ សុភាព គិតច្រើន ព្រោះតែគ្រួសាររស្មីមានជីវភាពល្អប្រសើរជាងខ្លួន រហូតដល់ពេលខ្លះ សុភាពអង្គុយតូចចិត្តនឹងវាសនាខ្លួនឯង ប៉ុន្តែ សុភាព មិនដែលបោះបង់ការតស៊ូរបស់ខ្លួនទេ ព្រោះថាតាំងពីស្រលាញ់គ្នាមក រស្មី មិនដែលនិយាយថាបោះបង់សុភាព ឬប្រកាន់វណ្ណៈជាមួយដៃគូរបស់នាងឡើយ។ ជារៀងរាល់ថ្ងៃសុភាពមិនសូវមានពេលវេលាកំដរសង្សាររបស់ខ្លួនចេញទៅខាងក្រៅដូចគេឯងច្រើនឡើយ ព្រោះថា សុភាព រវល់ថែមម៉ោងនៅហាងកាហ្វេ និងស្វ័យសិក្សា។ ជារៀងរាល់យប់ពួកគេតែងតែ SMS រកគ្នា និងនិយាយទូរស័ព្ទជាមួយគ្នាបន្តិចបន្តួច ប៉ុន្តែមិនដែលនិយាយ Video Call ទេ ព្រោះតែ សុភាព ប្រើទូរស័ព្ទមិនទំនើប និងត្រូវការពេលវេលាសម្រាកយកកម្លាំងធ្វើការងារ។ 

 

ពេលវេលាព្រឹកស្អែក គឺជាថ្ងៃដែល រស្មី នឹងត្រូវទទួលសញ្ញាបត្រ័។ នាងនៅតែរក្សាទំនាក់ទំនងជាមួយសង្សាបណ្តូលចិត្តរបស់នាងដដែល។ នាង បានសួរនាំ សុភាព ថាតើបងអាចទៅជួបអូន និងលើកទឹកចិត្តអូនបានអត់ “មិនបាច់មានអីឲ្យអូនក៏បានដែរ ព្រោះថា អូនចង់ឲ្យបងទៅ នឹងចង់ឃើញមុខបងនៅទីនោះដែរ”! ចំណែក សុភាព វិញ ក៏បានតប វិញថា “បងមិនហ៊ានសន្យានោះទេ ព្រោះថា នៅហាងកាហ្វេ មានការងារ រវល់ខ្លាំងណាស់ ប៉ុន្តែបង នឹងឆ្លៀតឲ្យខានតែបាន ដើម្បីមនុស្សដែលបងស្រលាញ់”។

 

ស្អែកឡើងនៅពេលដែល រស្មី ឡើងទទួលសញ្ញាបត្រ័ រួចរាល់ហើយ នាង នៅមិនសុខទេ ភ្នែកនាង បានសំលឹងស្វែងរក សុភាព ដែលជាគូស្នេហ៍របស់ខ្លួន ក៏ប៉ុន្តែនៅតែមិនឃើញ រហូតដល់នាងដើរចេញមកខាងក្រៅជាមួយគ្រួសារ នាង ស្រាប់តែបានឃើញបុរសម្នាក់ ស្ថិតក្នុងសំលៀកបំពាក់ជាបុគ្គលិកហាងកាហ្វេដែលជាកន្លែងធ្វើការរបស់ សុភាព រត់មក ជូនផ្កាមួយបាច់តូចល្មមដល់នាង ព្រមទាំងបាននិយាយប្រាប់នាងថា៖ ជូនពរ រស្មី ជោគជ័យក្នុងជីវិត ចាប់ពីថ្ងៃនេះតទៅ! នាងងើបមុខយឺតៗ សំលឹងមើលមុខបុរសនោះ រួចបាននិយាយថា ឯណាបង សុភាព ម៉េចបានជា វណ្ណៈ ឯងជាអ្នកមកទីនេះទៅវិញ? តើគេពិតជារវល់ដល់ថ្នាក់ដកខ្លួនមិនបានមែនទេ? រស្មី ខឹង រស្មីអន់ចិត្ត និងសោកស្តាយ! ដោយនាងមិនទទូលបាច់ផ្កានោះទេ នាងបម្រុងដើរចេញ ស្របពេលនោះ វណ្ណៈ ក៏បានឃាត់រស្មី និងអង្រួនខ្លួនរស្មី នឹងប្រាប់ថា “ សុភាពទៅហើយ គេអត់ត្រលប់មកវិញទេ!!”។ 

 

រស្មី បានសំលឹង មើលវណ្ណៈ ដោយគំហកថា៖ គេទៅណា? គេ មិនដែលទៅណា ដោយមិនប្រាប់ខ្ញុំទេវណ្ណៈ។ វណ្ណៈ បានបន្លឺឡើងថា៖ គេបានស្លាប់ហើយ សុភាពស្លាប់ហើយរស្មី! ដោយគ្រោះថ្នាក់ចរាចណ៍ ដោយគេបានបើកម៉ូតូ ទៅផ្ទះលឿនពេក ដើម្បីយកលុយ ដែលសន្សំទុកជាយូរមកហើយនោះ ទៅទិញកាដូជូន រស្មី ក្នុងថ្ងៃនេះ គេស្លាប់ហើយរស្មី!!! ប៉ុន្តែ នៅមុនពេល ដែលគេស្លាប់នៅមន្ទីរពេទ្យ គេបានផ្តាំខ្ញុំយករបស់នេះ មកឲ្យរស្មីជាពិសេស! គេ ពិតជាចង់មកជួបរស្មីណាស់ តែគេមិនអាចធ្វើបាន។ រស្មីទន់ជង្គុង យំបោកខ្លួនយ៉ាងសោកស្តាយ ទាំងដៃ អោបបាច់ផ្កានោះ រួចនាងក៏បានស្ទាបក្នុងបាច់ផ្កានោះ មានបង្កប់នូវទូរស័ព្ទស៊េរីថ្មី F11 Pro ពណ៌ Aurora Green ដែលជារបស់ដែលនាង ធ្លាប់ប្រាប់ សុភាព ថា នាងស្រលាញ់ពណ៌ហ្នឹងណាស់បង! ក្នុងពេលបនោះ គឺ សុភាព បានត្រឹមញញឹម និងលួចទិញឲ្យ រស្មី ដោយមិនដឹងខ្លួន។ 

រស្មី បានរក្សាបាច់ផ្កានោះ និងតែងតែចាត់ទុកទូរស័ព្ទ F11 Pro 128GB ពណ៌ Aurora Green លើសពីការចងចាំ និងជាកម្លាំងចិត្ត រវាងពួកគេ ដែលនេះ គឺជាកាដូតែមួយគត់ដែលមិនអាចកាត់ថ្លៃបាន ប្រៀបដូចជា សុភាព ដូច្នោះដែរ! រស្មី មិនបានបន្ទោសអ្នកណាទេ នាងនៅតែចងចាំពាក្យជូនពររបស់ សុភាព រហូតក្លាយជាមនុស្សរឹងមាំ និង ទទួលបានភាពជោគជ័យច្រើន នាងបានបំផុសគំនិតជាច្រើន ទៅដល់ក្រុមយុវវ័យឲ្យគោរពច្បាប់ចរាចរណ៍ ឲ្យបានខ្ជាប់ខ្ជួន គ្រប់ពេលវេលា និងចែករំលែកភាពតស៊ូរបស់សុភាព និងភក្តីភាពរបស់សុភាព គឺអ្វីៗ ដើម្បីមនុស្សដែលខ្ញុំស្រលាញ់ ដូច្នេះ ខ្ញុំត្រូវតែញញឹមនឹងតស៊ូ ដើម្បីមនុស្សដែលខ្ញុំស្រលាញ់ដូចគ្នា រស្មីគ្មានវិប្បដិសារីនោះទេ នាងពិតជាមានមោទនភាព ចំពោះឆន្ទៈរបស់សុភាពខ្លាំងណាស់ ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន