no-alternative title

Nokia 4.2 ស្មាតហ្វូនជំនាន់ថ្មី មានភាពលេចធ្លោ មានតម្លៃសមរម្យ ហើយនិងមានភ្ជាប់នូវប៊ូតុង Google Assistant កាន់តែងាយក្នុងការប្រើប្រាស់ប្រចាំថ្ងៃ

Nokia 4.2 ដែលត្រូវបានគេចាត់ទុកថា គឺជាស្មាតហ្វូន ដែលមានភាពលេចធ្លោជាងគេនៅក្នុងចំណោមស្មាតហ្វូនដែលមានលក្ខណះស្រដៀងគ្នា និងមានតម្លៃប្រហែលគ្នានោះ នៅពេលនេះ គឺកំពុងតែធ្វើអោយប្រិយមិត្តជាច្រើននៅកម្ពុជា សសើរមិនដាច់ពីមាត់នោះទេ បន្ទាប់ពីបានប្រើប្រាស់ស្មាតហ្វូននេះ។ កត្តាសំខាន់ដែលនាំអោយស្មាតហ្វូននេះ ទទួលបាននូវប្រជាប្រិយភាពបែបនេះ គឺដោយសារតែតួទាំងមូលនៃ Nokia 4.2 គឺតំឡើងពីកញ្ចក់ទាំងមុខទាំងក្រោយ កាមេរ៉ាមុខក្រោយថតរូបបានច្បាស់ មានកម្លាំងម៉ាស៊ីនខ្លាំង ហើយនឹងមានប៊ូតុង Google Assistant នៅផ្នែកចំហៀងដែលនឹងផ្តល់នូវភាពងាយស្រួលកាន់តែខ្លាំងថែមទៀតនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសនោះ គឺមានតម្លៃសមរម្យតែម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ក្រុមហ៊ូន Nokia បានអោយដឹងថា ស្មាតហ្វូន Nokia 4.2 នេះ មានអេក្រង់ទំហំ 5.71 អ៊ីង water drop-Notched TFT Display ជាមួយនឹងកម្រិតភាពច្បាស់ 720p។ ស្មាតហ្វូននេះគឺដំណើរការនៅលើបន្ទះឈីប Snapdragon 439 octa-core A53 និងក្រាហ្វិកកាត Adreno 505 GPU។ ស្មាតហ្វូន Nokia 4.2 នេះ មានរ៉េមទំហំ 3GB ជាមួយនឹងម៉េមូរីទំហំ 32GB។  Nokia 4.2 ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ នៅខាងក្រោយជាមួយនឹងទំហំ 13MP f/2.2 + 2MP depth sensor ភ្ជាប់ជាមួយនឹងមុខងារ phase-detect autofocus និងភ្លើង LED flash។ កាមេរ៉ាគោលរបស់ស្មាតហ្វូននេះ ទ្រទ្រង់នូវបច្ចេកវិទ្យា night mode ដ៏អស្ចារ្យសម្រាប់ការថតរូបភាពនៅទីងងឹតកាន់តែប្រសើរ។ ប្រព័ន្ធស្កេនក្រយ៉ៅដៃរបស់ស្មាតហ្វូននេះគឺស្ថិតនៅផ្នែកខាងក្រោយក្រោមកាមេរ៉ា។ 

សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ គឺមានទំហំ 8MP selfie ដែលប្រើប្រាស់នូវបច្ចេកវិទ្យា AI Face Unlock។ បើនិយាយអំពីបច្ចេកវិទ្យា AI នោះ យើងអាចសម្គាល់ថា ស្មាតហ្វូន Nokia 4.2 គឺជាភ្ជាប់ជាមួយនឹង ប៊ូតុង dedicated Google Assistant key ដែលអាចធ្វើការសន្ទនាជាមួយនឹងប្រព័ន្ធជំនួយការឆ្លាតវៃ Google Smart Assistant ដោយគ្រាន់តែចុចមួយប៉ុណ្ណោះ។ ស្មាតហ្វូន Nokia 4.2 ក៏មានភ្ជាប់ជាមួយនឹងភ្លើង notification light ពណ៌សមួយផងដែរ នៅលើ Power Key ដូចគ្នាទៅនឹងស្មាតហ្វូន Nokia ជាច្រើនទៀត។ ស្មាតហ្វូននេះ ទ្រទ្រង់ទៅលើបច្ចេកវិទ្យា 4G ហើយវាក៏មានវិទ្យុ FM radio, NFC និង Android Pie ផងដែរ។ 

ថ្មីៗនេះ ក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា ទើបតែប្រកាសថា ស្តុកថ្មី របស់ស្មាតហ្វូន Nokia 4.2 ថ្មីនេះ បានចូលមកដល់ទីផ្សារកម្ពុជាផងដែរ ដូច្នេះសំរាប់អតិថិជន ក៏ដូចជា Fan ទាំងអស់ ដែលបានរង់ចាំស្មាតហ្វូនម៉ូដែលថ្មីនេះ គឺអាចរកជាវស្មាតហ្វូននេះ បានវិញហើយជាមួយនឹងតម្លៃ 155 ដុល្លាជាមួយនឹងការបន្ថែមជូននូវ Case រួមនិងកង្ហាមួយផងដែរ។ សូមជំរាបថា Nokia 4.2 គឺជាស្មាតហ្វូនថ្មីមួយ ដែលមានតួប្លែកពីស្មាតហ្វូននានាក្នុងចំណោម Nokia ដោយតួទាំងមូលរបស់ស្មាតហ្វូនថ្មីនេះ ត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយកញ្ចក់ទាំងមុខ និងផ្នែកខាងក្រោយដែលមើលទៅពិតជាមានរូបរាងប្រណិតមែនទែន។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន