no-alternative title

ក្រុមហ៊ុន តែ អៀកហុង អេនធើប្រាយ សហការជាមួយនិងក្រុមហ៊ុន HP រៀបចំសិក្ខាសាលាស្ដីពី Shaping the Future of Work

កាលពីថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2019 នេះ ក្រុមហ៊ុន តែ អៀកហុង អេនធើប្រាយ និងក្រុមហ៊ុន HP Inc. បានរៀបចំឡើងនូវសិក្ខាសាលាមួយក្រោមប្រធានបទ Shaping the Future of Work ដែលពិធីនេះ ត្រូវបានរៀបចំនៅសណ្ឋាគារ SUN & MOON, Urban Hotel ដោយមានការអញ្ជើញចូលរួមពីបណ្ដាអតិថិជនជាច្រើនមកពីស្ថាប័ននានា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក តាំង ហៀងឡេង  ដែលជាប្រធានផ្នែកអេនធើប្រាយ (Enterprise Manager) នៃក្រុមហ៊ុន តែ អៀកហុង អេនធើប្រាយ បានថ្លែងសន្ទរកថាស្វាគមន៍ និងបានលើកឡើងពីប្រវត្តិនៃភាពជោគជ័យរបស់ក្រុមហ៊ុន ដែលតែងតែនាំមកបង្ហាញនូវបច្ចេកវិទ្យាទំនើបថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងសេវាកម្មដ៏ល្អបំផុតសំរាប់អតិថិជន។

លោក Akkapol Luengrakang (អាកាបូល លឿងរ៉ាកាំង) ដែលជា Country Business Manager នៃក្រុមហ៊ុន HP Inc. បានធ្វើបទបង្ហាញអំពី ប្រព័ន្ធសុវត្ថិភាពទៅលើផលិតផល HP កុំព្យូទ័រ រួមមានដូចជា HP Privacy Camera ដោយមានបំពាក់គំរប់បិទ Webcam ការពារមិនឲ្យមានការលួចឃ្លាំមើលពីបណ្ដា Hacker ឬភាពចៃដន្យណាមួយ។ រីឯ HP Sure Start Gen4 ដែលការពារកុំព្យូទ័ររបស់អ្នកពីការបើកមិនចេញ ដោយវាអាច Recovers BIOS ស្វ័យប្រវត្តិ ក៏ដូចជា HP Sure Recover ជាបច្ចេកវិទ្យាជួយឲ្យលោកអ្នក Securely Restore កុំព្យូទ័រតាម Internet បានយ៉ាងឆាប់រហ័សប្រកបដោយសុវត្ថិភាពខ្ពស់ រួមទាំងលក្ខណៈពិសេសៗ ដទៃទៀត។ មិនតែប៉ុណ្ណោះ ជាមួយនឹង HP Multi-Factor Authenticate Gen3 ផ្ដល់សុវត្ថិភាពថែមមួយកម្រិតទៀត ដោយបំពាក់នូវ Fingerprint reader and IR camera facial recognition បន្ថែមទៅលើការវាយ Password។ លើសពីនេះទៅទៀត ខួរក្បាលថ្មីរបស់ AMD Ryzen APU ផ្ដល់ឲ្យម៉ាស៊ីនកុំព្យូទ័ររបស់លោកអ្នក ដំណើរការបានយ៉ាងលឿនជាមួយនឹង AMD next-generation performance Solutions។

ក្រៅពីប្រពន័្ធសុវត្ថិភាពនៃ HP Computer លោក Akkapol Luengrakang ក៏បានបង្ហាញពី HP Print Security ផងដែរ។ បច្ចេកវិទ្យាទាំងនេះរួមមាន Data security ដោយ Encrypted printing, Scanning and Hard disks, Threat Detection ជួយការពារលោកអ្នកពីការវាយលុកពីសំណាក់ Malware ដោយ Anti-malware នឹង Detect, Stop and Report anomalies និង HP Sure Start ជួយ Recovers BIOS ម៉ាស៊ីនបោះពុម្ភលោកអ្នកដោយស្វ័យប្រវត្តិ។ ជាមួយគ្នានោះដែរ លោកក៏បានបង្ហាញនូវបច្ចេកវិទ្យា HP Pagewide ដោយលោកអ្នកអាចសន្សំសំចៃរហូតដល់ 50% បើធៀបនឹង Laser Printer ជាមួយសមត្ថិភាពបោះពុម្ភកាន់តែលឿន កាន់តែច្បាស់ ទោះត្រូវទឹកក៏មិនហើរថ្នាំ។

គួររំលឹកផងដែរថា ផ្ដោតលើការយកចិត្តទុកដាក់លើគុណភាព សេវាកម្ម និងការទទួលខុសត្រូវចំពោះអតិថិជន (Quality, Service and Customer Commitment) ក្រុមហ៊ុន តែ អៀកហុង អេនធើប្រាយ បានទទួលការគាំទ្រពេញទំហឹងពី សំណាក់អតិថិជន និងដៃគូអាជីវកម្មជាបន្តបន្ទាប់។

ជាទីបញ្ចប់ តំណាងក្រុមហ៊ុន តែ អៀកហុង អេនធើប្រាយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់អតិថិជន និងដៃគូអាជីវកម្មទាំងអស់ ដែលបាន និងកំពុងបន្តការគាំទ្រដល់ក្រុមហ៊ុន៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន