no-alternative title

OPPO Photography Academy ចូលរួមសកម្មភាពផ្សព្វផ្សាយវប្បធម៌ខ្មែរដ៏សម្បូរបែបទៅកាន់ពិភពលោក

OPPO មិនត្រឹមតែជា Brand ទូរស័ព្ទដែលមានកំពុងមានឈ្មោះបោះសំលេងនៅក្នុងទីផ្សារកម្ពុជាប៉ុណ្ណោះទេ មកដល់ពេលនេះ ក្រុមហ៊ុនទូរស័ព្ទវៃឆ្លាតមួយនេះបានកំពុងតែដំណើរការកម្មវិធីដ៏ល្អប្រពៃមួយសម្រាប់ចូលរួមលើកស្ទួយនូវវប្បធម៌ អរិយធម៌ខ្មែរ នៅក្នុងព្រះរាជាណាចក្រកម្ពុជាដ៏សម្បូរបែប ចាប់ពី ថ្ងៃទី 12 ដល់ថ្ងៃទី 14 ខែកក្កដា ឆ្នាំ 2019 នេះ។ “OPPO Photography Academy” គឺជាឈ្មោះសមាគមថតរូបមួយដែលក្រុមហ៊ុន OPPO បានប្រកាសបើកជាផ្លូវការដំណាលគ្នាជាមួយវត្តមានទូរស័ព្ទស៊េរីថ្មី OPPO Reno Series កាលពីថ្ងៃទី 4 ខែមិថុនា ឆ្នាំ 2019 នៅក្នុងប្រទេសកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា ហើយរហូតមកដល់ពេលនេះស៊េរីថ្មីរបស់ OPPO នៅតែមានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទដៃ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 នៅថ្ងៃនេះទៀតសោតសមាគមថតរូបផ្លូវការ OPPO Photography Academy បានប្រកាសថា៖ ខ្លួននឹងទៅកាន់ខេត្តសៀមរាបដើម្បីផ្តិតយករូបភាពដ៏ប្រណិតនិងប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់ក្រុមអ្នកជំនាញថតរូបល្បីៗ ជាមួយនឹងតារាតំណាងទូរស័ព្ទដៃ OPPO ដោយការប្រើប្រាស់ទូរស័ព្ទ OPPO Reno 10X Zoom (60X Digital Zoom) ដើម្បីស្វែងរករូបភាពអាថ៌កំបាំងដ៏ល្អឯកចេញពីប្រាង្គប្រាសាទបុរាណខ្មែរ (Temple)បរិស្ថានធម្មជាតិដ៏បរិសុទ្ធនៅគ្រប់ច្រកល្ហក (Environmental) និង របៀបនៃការរស់នៅរបស់ប្រជាពលដ្ឋខ្មែរនៅតាមទីជនបទដាច់ស្រយាល (People) ដែលយើងគ្រប់គ្នាជាទូទៅកម្រនឹងបានឃើញដោយផ្ទាល់ភ្នែក។ យោងតាមអ្នកការឲ្យដឹងរបស់ប្រធានផ្នែកផ្សព្វផ្សាយនៃក្រុមហ៊ុន OPPO បាននិយាយថានេះជាបេសកម្មដំបូងដែលសមាគម OPPO Photography Academy  បានចាប់ផ្តើម!  មូលហេតុនៃការជ្រើសរើសខេត្តសៀមរាបជាខេត្តគោលដៅដំបូង គឺដោយសារតែខេត្តនេះ ជាខេត្តអច្ឆរិយដែលសម្បូរទៅដោយវប្បធម៌ អរិយធម៌ ប្រពៃណីជាតិសាសន៍ខ្មែរដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ! ហើយក្រុមហ៊ុន OPPO ពិតជាមានមោទនភាពដែលបានចូលរួមចំណែកតូចមួយ ក្នុងការផ្សព្វផ្សាយរូបភាពដ៏សម្បូរបែបរបស់កម្ពុជា ដែលជាព្រះរាជាណាចក្រអច្ឆរិយ និងជាទីមោទនភាពរបស់ស្រទាប់យុវវ័យ ខ្មែរ កំពុងតែល្បីសុសសាយនៅលើឆាកអន្តរជាតិ ទៅកាន់ពិភពលោក និង ជាការចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចកម្ពុជាបានផងដែរ ។ 

សូមបញ្ជាក់ថា “OPPO Photography Academy” គឺជាសមាគមថតរូបមួយដែលបង្កើតឡើងដោយក្រុមហ៊ុនទូរស័ព្ទចល័ត OPPO ដោយសមាគមថតរូបមួយនេះនឹងផ្តល់ឱកាសសម្រាប់អ្នកដែលមាននិស្ស័យ និង ស្រលាញ់ការថតរូបខ្លាំងនៅក្នុងប្រទេសកម្ពុជា បានចូលសិក្សាជំនាញថតរូបល្អៗ បង្កើននូវគំនិតច្នៃប្រឌិតថ្មីៗរបស់ពួកគេ ដើម្បីបង្ហាញទៅកាន់ពិភពលោក តាមរយៈសមាគមដែលបង្កើតឡើងជាផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជា ហើយ “OPPO Photography Academy” មានទស្សនវិស័យជួយដល់អ្នកដែលស្រលាញ់ការថតរូបទាំងអស់នៅក្នុងប្រទេសកម្ពុជា  ឲ្យទទួលបានឱកាសកាន់តែងាយស្រួលក្នុងការបង្ហាញពីស្នាដៃថតរូបភាពដ៏ស្រស់ស្អាតនៃវប្បធម៌ ប្រពៃណីដ៏សម្បូរបែបនៅក្នុងប្រទេសកម្ពុជាទៅកាន់ពិភពលោក ប្រកបដោយសិល្បៈច្នៃប្រឌិត និង មានគុណភាពខ្ពស់ ហើយសមាគមនេះកំពុងតែប្រតិបត្តិការលើបេសកម្មប្រមូលផ្តុំអ្នកដែលមានឆន្ទៈក្នុងការថតរូបភាព ឬ ប្រមូលផ្តុំក្រុមអ្នកដែលស្រលាញ់ការថតរូបដូចគ្នា មកជួបប្រជុំគ្នាតែមួយនៅក្នុងសមាគមនេះ ដើម្បីជំរុញ និង ពន្លឿនជំនាញថតរូបប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់នៅក្នុងប្រទេសកម្ពុជា ។ ប្រសិនបើលោកអ្នកចង់ជ្រាបច្បាស់អំពីសកម្មភាពនៃសមាគមនេះ សូមចូលទៅកាន់ Page ផ្លូវការ https://web.facebook.com/oppoacademykh  ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន