no-alternative title

ក្រលេកមកមើលរថយន្ត SUV មាឌតូចច្រឡឹងមួយនេះ យុវវ័យគ្រប់គ្នាដឹងតែបាក់ចិត្តស្តូកតែម្តង

បច្ចុប្បន្ននេះ រថយន្តប្រភេទ SUV ទទួលបានការពេញនិយមគួរឲ្យកត់សម្គាល់ ដោយសាររថយន្តប្រភេទនេះអាចប្រើប្រាស់បានច្រើនកាលៈទេសៈ មិនថាសម្រាប់ធ្វើការ ឬដំណើរកម្សាន្តនោះទេ។ ភាគច្រើន អ្នកដែលជ្រើសរើសរថយន្តប្រភេទនេះយកទៅប្រើប្រាស់ដោយសាររថយន្ត SUV មានបំពាក់បច្ចេកវិទ្យាទំនើប និងមានសុវត្ថិភាពខ្ពស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយមានភាពងាយស្រួលក្នុងការបត់បែនបាននៅក្នុងទីក្រុង សន្សំសំចៃប្រេង និងមានប្រព័ន្ធសុវត្ថិភាពខ្ពស់ ធ្វើឲ្យរថយន្ត Ford Ecosport ដែលជាប្រភេទរថយន្ត SUV ខ្នាតតូចនេះទទួលបានការពេញនិយម នេះក៏ដោយសារតែសមត្ថភាពអាចបត់បែនទៅតាមគ្រប់តម្រូវប្រចាំថ្ងៃរបស់យើង ដូចជាការប្រើប្រាស់នៅក្នុងទីក្រុង ឬការដើរកម្សាន្តតាមខេត្តចុងសប្ដាហ៍ជាដើម។  

ជាមួយរថយន្ត Ford Ecosport ការបើកបរផ្លូវឆ្ងាយកាន់តែសប្បាយរីករាយ និងចំណាយកាន់តែតិច ព្រោះ Ford Ecosport បានបំពាក់ដោយម៉ាស៊ីន Ecoboost ទំហំ 1.0L តែមានកម្លាំងខ្លាំង ស៊ីប្រេងតិច និងមិនប៉ះពាល់បរិស្ថានទៀតផង។ 

សម្រាប់ការបើកបរនៅក្នុងទីក្រុងដែលមានផ្លូវស្ទះតូចចង្អៀត ពិបាកចតឡានក៏លែងជាបញ្ហាទៀតដែរ ព្រោះ Ford Ecosport មានរាងតូចល្មម ងាយស្រួលរកកន្លែងចត។ ម្យ៉ាងទៀតរថយន្តនេះក៏បានភ្ជាប់មកជាមួយនូវបចេ្ចកវិទ្យាទំនើបៗមួយចំនួនដូចជា ចង្កៀងមុខបិទបើកអូតូ ផ្លិតទឹកអូតូ និងមានកាមេរ៉ា និងសេនសឺខាងក្រោយជំនួយចូលចតផងដែរ។

មិនតែប៉ុណ្ណោះអ្នកអាចជ្រើសរើសរថយន្តមួយដែលអ្នកគិតថាស័ក្ដសមនឹងបុគ្គលិកលក្ខណៈរបស់អ្នក ព្រោះ Ford Ecosport មានច្រើនព៌ណសម្រាប់អ្នកជ្រើសរើស រួមមានដូចជាព៌ណខៀវ ស័ក្ដសមសម្រាប់អ្នកដែលចូលចិត្តភាពហ៊ឺហាសប្បាយរីករាយ ព៌ណក្រហមសម្រាប់អ្នកដែលស្រលាញ់រថយន្តបែបស្ព័រ ព៌ណទឹកក្រូចសម្រាប់អ្នកស្រលាញ់ភាពថ្មីខុសប្លែកពីគេ និងព៌ណ ក៏មើលទៅស្រស់ស្អាតមិនចាញ់ព៌ណដទៃដែរ។

 

ថ្វិត្បិតតែរថយន្តនេះមានរាងតូចល្មមមែនពិត តែមានកន្លែងដាក់សំភារៈច្រើនដល់ទៅជាង 20 កន្លែង ដូចជាកន្លែងដាក់កែវឬដបទឹក កន្លែងដាក់ស្បែកជើង ប្រអប់ត្រជាក់សម្រាប់ដាក់ភេសជ្ជៈ កន្លែងដាក់ទូរស័ព្ទ និងកន្លែងដាក់ឥវ៉ាន់ជាច្រើនទៀត។ 

រីឯសម្រាប់ដំណើរកម្សាន្តចុងសប្ដាហ៍វិញ Ford Ecosport ក៏មិនចាញ់រថយន្ត SUV ប្រភេទធំៗដែរ អ្នកអាចដាក់សំភារៈផ្សេងៗដូចជាកង់ ឬក្ដារជិះលើទឹកនៅលើដំបូល និងផ្នែកខាងក្រោយរថយន្តបាន។ បចេ្ចកវិទ្យាជំនួយនៅពេលបើកបរមួយចំនួនបានបំពាក់លើ Ford Ecosport ដែលផ្ដល់ភាពងាយស្រួល និងផ្ដល់ទំនុកចិត្តក្នុងការបើកបរ រួមមានដូចជា ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត (Hill Launch Assist)។ នៅពេលកំពុងឡើង ហើយអ្នកឈប់នៅលើទួល ប្រព័ន្ធនេះនឹងជាន់ហ្វ្រាំងដោយស្វ័យប្រវត្តិរយៈពេល 2.5 Sec ដើម្បីទុកពេលឲ្យអ្នកមានពេលដកជើងចេញពីហ្វ្រាំងទៅជាន់លើហ្គាជៀសវាងការរអិលថយក្រោយ។ 

 

កាន់តែពិសេសជាងនេះទៅទៀត ជាមួយនឹងប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរក្នុងផ្លូវកោង និងរអិល វាអាចធ្វើការទប់លំនឹងរបស់រថយន្ត និងបញ្ជៀសការក្រឡាប់ (Electronic Stability Control) មិនចំពោះតែផ្លូវធម្មតានោះទេ នៅលើផ្លូវគ្រួស ឬផ្លូវដីក៏ដំណើរការបានដូចគ្នា។ 

 

  

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន