no-alternative title

ស្មាតហ្វូន vivo S1 ត្រៀមបង្ហាញខ្លួនជាផ្លូវការជាមួយកំពូលព្រឹត្តិការណ៍ប្រគំតន្រ្តី vivo S1 Concert ដែលចូលរួមដោយកំពូលតារាចម្រៀងជាច្រើនដួង

កាលពីប៉ុន្មានសប្ដាហ៍មុន ក្នុងហ៊ុនស្មាតហ្វូន vivo បានធ្វើការប្រកាស និងបញ្ចេញ ទៅលើរូបភាពខ្លះៗទាក់ទងទៅនឹងការត្រៀមមកដល់នៃសមាជិក ស៊េរីថ្មីរបស់ខ្លួន ដែលត្រូវជាស្មាតហ្វូននៃត្រកូល S ដំបូងគេដែលនិងត្រូវបង្ហាញខ្លួននៅលើទីផ្សារកម្ពុជានាពេលឆាប់ៗនេះផងដែរ។  ស្មាតហ្វូនម៉ូឌែល vivo S1 នេះដែរ គឺត្រូវបានបង្ហាញមកជាមួយនឹងជម្រើសពណ៌ថ្មី ហើយនិងលក្ខណៈពិសេសៗជាច្រើនផងដែរដូចជា៖ បើនិយាយទៅកាន់ពណ៌របស់ S1 គឺត្រូវបានបង្ហាញមកជាមួយនឹងជម្រើសពណ៌ថ្មី 2 ពណ៌គឺ ពណ៌ផ្កាឈូកបែកទឹកសមុទ្រខៀវ (Skyline Blue) និង ពណ៌ខ្មៅបែកស្វាយ (Diamond Black)។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រីឯផ្នែកកាមេរ៉ាវិញ វាត្រូវបានបំពាក់មកជាមួយកាមេរ៉ាមុខទំហំ 32MP ដែរនាំមុខគេជាមួយកម្រិតបង្ហាញ Ultra HD ។ សម្រាប់កាមេរ៉ាក្រោយមានរហូតទៅដល់ 3 គ្រាប់ដែលមានកាមេរ៉ាគោលទំហំ 16MP និងកាមេរ៉ាជំនួយមុខងារផ្សេងទៀតមានទំហំ 8MP+2MP។ ហើយស្មាតហ្វូននេះដែរក៏ត្រូវបានបំពាក់មកជាមួយនឹងកាមេរ៉ា Sony IMX 449 Camera Sensor ដែលជួយបង្កើនឱ្យអ្នកថតរូបសន្លឹកបានកាន់តែច្បាស់ និង ថតជាវីដេអូមានលំនឹងល្អ។ Vivo S1 គឺបានបំពាក់មកជាមួយប្រភេទអេក្រង់ Halo FullView Display™ មានទំហំអេក្រង់ 6.38 អ៊ីញ ហើយបានបំពាក់នូវបច្ចេកវិទ្យា Super AMOLED ផងដែរ។ ផលធៀបអេក្រង់របស់ស្មាតហ្វូន vivo S1 គឺ 19.5:9 និងអត្រាអេក្រង់ទៅរាងទាំងមូលគឺ 90%។ 

ស្មាតហ្វូននេះ ដំណើរការដោយប្រព័ន្ធ octa-core ដែលរចនាមកមានទំហំ 12nm និងមានល្បឿន2.0GHz ។ ហើយវាក៏ត្រូវបានបំពាក់មកជាមួយ Ram ទំហំ 6GB និង អង្គផ្ទុកទិន្នន័យ 128GB ផងដែរ។ ចំពោះប្រតិបត្តិការនៃការដោះសោររបស់ S1 វិញត្រូវបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាដោះសោរ ដោយស្កេនក្រយៅដៃ នៅផ្ទៃខាងមុខអេក្រង់ដូចទៅនឹង V11 & V15pro ដែរ។ ដោយវាប្រើប្រាស់រយៈរពលដោះសោរត្រឹមតែ 0.48 វិនាទីតែប៉ុណ្ណោះ។ ស្មាតហ្វូន vivo S1 មានកម្លាំងថាមពលថ្ម 4500mAh ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា Dual-Engine សាកថ្មផ្លេកបន្ទោររបស់ក្រុមហ៊ុន vivo ។ លោកអ្នកអាចទុក Power Bank របស់លោកអ្នកនៅផ្ទះដោយមិនពិបាកយកតាមខ្លួន ហើយផ្តោតអារម្មណ៌ធ្វើការដោយមិនខ្វល់ពីរឿងអស់ថ្មទូរស័ព្ទរបស់អ្នកឡើយ។

សម្រាប់តម្លៃលក់របស់ស្មាតហ្វូន vivo S1 នេះដែរនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី 20 ខែកក្កដា ខាងមុខនេះផងដែរ។ ជាមួយនឹងព្រឹត្តិការណ៍នៃការប្រគំតន្ត្រី vivo S1 Concert ដែលនឹងមានការចូលរួមទៅដោយកំពូលតារាចម្រៀងជាច្រើនដួងដូចជា៖ លោក ខេមរៈសិរីមន្ត, កញ្ញា សុខ ពិសី, កញ្ញា ឡូរ៉ា ម៉ម, លោក ហ្សូណូ, លោក នី រតនា, ហើយនិងតារាចម្រៀងវ័យក្មេងទាំងពីរដួង ពេជ្រ ថៃ និង សុខ សុជាតា   រួមទាំងមានការចូលរួមពីសំណាក់តារាកិត្តិយសជាច្រើនដួងផ្សេងទៀតដូចជា៖ លោក ថេនា, លោក យារ៉ូ និងកញ្ញា ដាវដាវ។ សម្រាប់ព្រឹត្តិការណ៍នៃការប្រគំតន្ត្រី vivo S1 Concert នេះដែរនឹងត្រូវបើកឲ្យចូលរួមដោយស៊េរី នៅថ្ងៃសៅរ៍ ទី 20 ខែកក្កដា ឆ្នាំ 2019វេលាម៉ោង៧ យប់តទៅ នៅក្នុងស្ទុឌីយ៉ូទូរទស្សន៍ហង្សមាស HDTV ផ្សារទំនើបអ៊ីអន ម៉លសែនសុខស៊ីធីជាន់ទ 2។ កំពូលព្រឹត្តិការណ៍ vivo S1 Concert នេះក៏មានផ្សាយផ្ទាល់តាមរយៈទូរស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង 08 យប់រហូតដល់ចប់កម្មវិធី។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន