no-alternative title

ក្រុមហ៊ុន LG Electronics បង្ហាញចេញនូវម៉ាស៊ីនសម្ងួតបច្ចេកវិទ្យាដ៏ឆ្លាតវៃដំបូងគេបង្អស់នៅក្នុងទីផ្សារ ប្រទេសកម្ពុជា

នៅថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2019 នេះ ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀ (G Gear) បាន ប្រារព្ធពិធីសម្ពោធ ផលិតផលថ្មីម៉ាស៊ីនសម្ងួតបច្ចេកវិទ្យាដ៏ឆ្លាតវៃ ។ ជាក់ស្ដែង ពិធីសម្ពោធនេះប្រារព្ធនៅ LG Premium Brandshop ដែលមានអាស័យដ្ឋាន ផ្ទះលេខ 135 មហាវិថីព្រះមុនីវង្ស សង្តាត់ មនោរម្យ ខណ្ឌ 7 មករា រាជធានីភ្នំពេញ ក្រោមវត្តមានថ្នាក់ដឹកនាំក្រុមហ៊ុនទាំងពីរ រួមនឹងតំណាងចែកចាយលក់បន្ត ហើយនឹងអ្នកសារព័ត៌មានជាច្រើនរូប។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់ពីក្រុមហ៊ុន LG Electronics បានអោយដឹងថា ដោយសារតែមានការគ្រាំទ្រពីអ្នកប្រើប្រាស់ នូវម៉ាស៊ីនបោកសំលៀកបំពាក់ម៉ាកសញ្ញា LG នៅលើទីផ្សារកាន់តែច្រើនទៅពីមួយឆ្នាំទៅមួយឆ្នាំ ទើបធ្វើ អោយក្រុមហ៊ុន LG Electronics បានបង្តើតនូវបច្ចេកវិទ្យាដ៏ឆ្លាតវៃ និងអស្ចារ្យ សំរាប់សំរួលក្នុងការប្រើ ប្រាស់ នោះគឺម៉ាស៊ីនសម្ងួត LG Dryer ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា Dual Inverter Heat Pump ។ ហើយម៉ាស៊ីនសម្ងួតនេះ និងដាក់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជាចាប់ពីពេលនេះតទៅ ។

តាមប្រសាសន៍របស់ លោក ហ៊រ ហាប់ ដែលជាអគ្គនាយករងក្រុមហ៊ុន ជីហ្គៀ (G Gear) បានអោយ ដឹងថា ម៉ាស៊ីនសម្ងួត LG Dryer  ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា Dual Inverter Heat Pump គឺជា ម៉ាស៊ីនសម្ងួតជំនាន់ទី 3 របស់ក្រុមហ៊ុន LG Electronics វាផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ក្នុងការរស់នៅប្រកបដោយភាពស៊ីវិល័យ និង ផាសុកភាព។  សមត្ថភាពរបស់ម៉ាស៊ីនសម្ងួត LG Dryer  មានលក្ខណះខុសពីម៉ាស៊ីនសម្ងួតធម្មតាដូចជា ៖

• DUAL Inverter Heat Pump™៖ គឺជាបច្ចេកវិទ្យា កុំប្រែសសឺរភ្លោះ ដែល ប្រើនៅថាមពលដ៏អស្ចារ្យ  សន្សំសំចៃថាមពល និង ពេលវេលាទ្វេដង  កាត់បន្ថយសំលេងរំខាន បានយ៉ាងមានប្រសិទ្ធភាព ។

• Gentle Care៖ ដំណើរការសម្ងួតក្នុងសីតុណ្ហភាពទាប  ដើម្បីជួយកាត់បន្ថយការខូច ឬ រួញ សាច់ក្រណាត់ និង ជួយរក្សាសាច់ក្រណាត់បានយ៉ាងល្អ ។

• Eliminates up to 99.9% of Allergens ៖ ជាមុខងារកំចាត់ចោលនៅបាក់តេរីកង្វក់ និង អាឡែកហ្ស៊ី ផ្សេងៗ ជាប់នៅសាច់ក្រណាត់ ដែលបណ្ដាលអោយមានផលប៉ះពាល់ដល់ផ្លូវដង្ហើមកុមារ បានរហូតដល់ 99.9% ដែលទទួលបាន វិញ្ញាបនបត្រ័ ទទួលស្គាល់ ពី BAF (British Allergy Foundation ) ។

• Auto Cleaning Condenser៖ បង្កើតឡើងជាមួយតម្រងពីរដែលអាចរក្សាភាពស្អាតរបស់ធុងចម្រោះ នេះ ធ្វើឱ្យម៉ាស៊ីនសម្ងួតរក្សាការដំណើរការស្ងួតខ្ពស់ដោយការច្រោះចេញសំណើមពីសំលៀកបំពាក់។ ម្យ៉ាងទៀតមុខងារលាងសំអាតដោយស្វ័យប្រវតិ្ត  គឺរក្សានូវដំណើរការនៃការសម្ងួតល្អ  Auto CLeaning Condenser ផ្តល់នូវលំហូខ្យល់ដ៏ត្រឹមត្រូវ ដែលភ្ជាប់មកជាមួយឧបករណ៍ចាប់សញ្ញាសម្ងួតនៃសំណើមលើ សម្លៀកបំពាក់និងកំណត់ពេលស្ងួតដោយស្វ័យប្រវត្តិ។

• Smart ThinQ™ ៖ ផ្ដល់ជូនភាពងាយស្រួលជាងមុនជាមួយ Smart ThinQ ™ ពីការគ្រប់គ្រង ប្រតិបត្តិការរបស់ម៉ាស៊ីនតាមរយៈការតភ្ជាប់ពីចម្ងាយ។ អនុញ្ញាតឱ្យអ្នកបញ្ជាម៉ាស៊ីនសម្ងួតពីគ្រប់ទីកន្លែង គ្រប់ពេលតាមរយៈការភ្ជាប់ Wi-Fi

• Saving Money and Time ៖ បច្ចេកវិទ្យាកូនកាត់ Eco Hybrid™ គឺធ្វើអោយអ្នកអាចសំន្សំសំចៃថាម ពលក៏បាន និង ពេលវេលាក៏បាន   បច្ចេកវិទ្យានេះនឹងផ្តល់ជូនជម្រើសដើម្បីសន្សំសំចៃ ថាមពលឬពេល វេលា វាអាស្រ័យទៅលើរបៀបរស់នៅរបស់អ្នកប៉ុណ្ណោះ។

លោក Sung Suk Kim អគ្គនាយកក្រុមហ៊ុន LG ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៏ដែរ “ថ្ងៃនេះ ខ្ញុំមានមោទនភាពខ្លាំងណាស់ដែលបានណែនាំនូវផលិតផលដែលមានបច្ចេកវិទ្យាខ្ពស់មួយទៀតគឺម៉ាស៊ីនសម្ងួត LG Dryer ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា Dual Inverter Heat Pump យើងកត់សម្គាល់ឃើញ ថា មានការកើនជាឡើងខ្លាំងមួយរយះចុងក្រោយចំពោះការប្រើប្រាស់ផលិតផលអេឡិចត្រូនិចដើម្បីកាត់ បន្ថយកម្លាំងក្នុងគ្រួសារ ព្រមទាំងសន្សំពេលវេលាសម្រាប់គូស្វាមីភរិយាថ្មីថ្មោង ក៏ដូចជាគ្រួសារដែលមាន ចំនូលពីមធ្យមឡើងទៅ បញ្ហាអនាម័យរឹតតែត្រូវបានអោយតម្លៃខ្ពស់ចំពោះផលិតផលទាំងអស់សម្រាប់ ជីវភាពប្រចាំថ្ងៃផងដែរ។

លោកបានបន្ដទៀតរថា ម៉ាស៊ីនសម្ងួត LG Dryer អាចបំពេញតាមតម្រូវការនិងបំណងប្រាថ្នារបស់ អតិថិជនបាន វាគឺជាផលិតផលដែលអ្នករាល់គ្នានឹងពេញចិត្តបំផុតក្នុងការជួយសម្រួលអោយប្រសើរឡើង នូវ គុណភាពជីវិតរស់នៅប្រចាំថ្ងៃរបស់យើងគ្រប់ៗគ្នា”។ អ្វីដែលគួរអោយសរសើរនោះគឺក្រុមហ៊ុន LG បានគិត គូរដល់ភាពងាយស្រួល ដោយរចនាម៉ាស៊ីនបោក និងម៉ាស៊ីនសម្ងួត មានភាពសមស្របនឹងគ្នាក្នុង ការជួយសន្សំសំចៃពេលវេលា និងបង្កើនសោភ័ណភាពកាន់តែស្រស់ស្អាត សម្រាប់គេហដ្ឋានរបស់អ្នក ប្រើប្រាស់ទាំងឡាយ។

អតិថិជនទាំងអស់អាចអញ្ជើញមកទស្សនានៅការដាក់តាំង បង្ហាញម៉ាស៊ីនសម្ងួត LG Dryer  ស៊េរីថ្មីនេះបាននៅគ្រប់ហាងលក់គ្រឿងអេឡិចត្រូនិចដែលជាអ្នកចែកចាយលក់បន្តរបស់ ក្រុម ហ៊ុន G Gear និងហាង LG BrandShop គ្រប់សាខាទាំងអស់ ។ទំនាក់ទំនងបន្ថែម ទូរសព្ទលេខ 023 222 699

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន