no-alternative title

MSI GE75 Raider គឺជាហ្គេមម៉ាស៊ីនដែលរចនាឡើងសម្រាប់អ្នកលេងហ្គេមដែលមានចំណង់នៅក្នុងការលេងហ្គេមពិតៗ

ដើម្បីផ្តល់អោយអ្នកលេងហ្គេមនូវកុំព្យូទ័រលេងហ្គេមដែលមានសមត្ថភាព និងមានអនុភាពដ៏ល្អបំផុតនោះ ក្រុមហ៊ុន MSI បានបង្ហាញនូវកុំព្យូទ័រស៊េរីថ្មីរបស់ខ្លួន ដែលបំពាក់នូវអេក្រង់ទំហំ 17 អ៊ីង ដែលមានលេខកូដ GE75 Raider ដែលជាជំនាន់ថ្មីមួយទៀតនៃអធិរាជហ្គេមនេះ។ កុំព្យូទ័រលេងហ្គេមនេះ មានគែមព័ទ្ធ អេក្រង់ស្តើង និងការរចនារូបរាងកាន់តែស្រស់ស្អាតទាក់ទាញបំផុតក្នុងការប្រើប្រាស់។  ក្រុមហ៊ុន MSI បានបញ្ជាក់ថា “កុំព្យូទ័រ GE series ត្រូវបានរចនាឡើងសម្រាប់អ្នកលេងហ្គេមជាច្រើន ដែលមានចំណង់នៅក្នុងការលេងហ្គេមពិតៗ។ កុំព្យូទ័រនេះ គឺមានសមត្ថភាពខ្លាំងក្លា និងជាអាវុធមួយក្នុងការលេងហ្គេមរបស់ពួកគេ។” សម្រាប់ការរចនាទៅលើកុំព្យូទ័រលេងហ្គេមនេះ គឺនឹងផ្តល់អោយអ្នកលេងហ្គេមជាច្រើនពេញចិត្តនៅក្នុងការជ្រើសរើស ដោយសារតែ GE 75 Raider នេះ គឺមានការបំផុសគំនិត ច្នៃប្រឌិតយ៉ាងស្រស់ស្អាតជាមួយនឹងឡូហ្គោរូបនាគថ្មី។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើនិយាយអំពីអេក្រង់របស់កុំព្យូទ័រ GE75 Raider គឺមានការរចនាជាមួយនឹងគែមព័ទ្ធអេក្រង់ស្តើងដែលធ្វើឱ្យអ្នកលេងហ្គេមទទួលបាននូវបទពិសោធន៍នៃការទស្សនាកាន់តែអស្ចារ្យ។ អេក្រង់នេះ គឺមានទំហំ 17 អ៊ីង ជាមួយនឹងកម្រិត Refresh Rate 144Hz ហើយនិងមានកម្រិតពន្លឺ 3ms Overclockable Response Time ដែលនឹងផ្តល់នូវភាពរលូនក្នុងការលេងហ្គេមដែលមិនធ្លាប់ទទួលបានពីមុនមកនោះទេ។ ម្យ៉ាងទៀតនៅក្នុងនាមជាអ្នកខ្លាំងក្លានៅក្នុងផ្នែក True Gaming កុំព្យូទ័រ MSI GE75 Raider ត្រូវបានដំឡើងមកជាមួយនូវសមត្ថភាពខ្លាំងក្លា និងមានមុខងារថ្មីៗជាច្រើន អ្វីដែលអស្ចារ្យបំផុតនោះ គឺការភ្ជាប់នូវក្រាហ្វិកកាត NVIDIA® GeForce® GTX 1060 តែម្តង។ ជាមួយនឹងការប្រើប្រាស់នូវ Cooler Boost 5 Technology កុំព្យូទ័រ MSI នឹងធានាថា ការលេងហ្គេមនេះ គឺមានភាពស្ងប់ស្ងាត់បំផុតនៅក្នុងខណៈពេលលេងហ្គេម។

ក្រៅពីរបកគំហើញនៅក្នុងផ្នែក Hardware នេះ MSI ក៏មានតម្លើងមកជាមួយនូវកម្មវិធី MSI APP Player ដែលអនុញ្ញាតឱ្យអ្នកលេងហ្គេមជាច្រើន អាចរីករាយក្នុងការលេងហ្គេមស្មាតហ្វូនជាច្រើន នៅលើកុំព្យូទ័ររបស់ពួកគេបានផងដែរ។ សម្រាប់ Keyboards របស់វា ត្រូវបានក្រុមហ៊ុនភ្ជាប់ជាមួយនឹងភ្លើង lighting keycaps ផ្អែកទៅលើការជ្រើសរើសរបស់អ្នកលេងហ្គេមផ្សេងៗគ្នានោះ។ កុំព្យូទ័រ GE75 Raider ត្រូវបានគេជឿជាក់ថា នឹងអាចបំពេញនូវតម្រូវការរបស់អ្នកលេងហ្គេមជាមួយនឹងការរចនារូបរាងយ៉ាងស្រស់ស្អាត ការពង្រឹងទៅលើសមត្ថភាពនៃប្រព័ន្ធ Hardware និងការប្រើប្រាស់កម្មវិធី Software ផ្តាច់មុខ ដែលធ្វើឱ្យអ្នកលេងហ្គេមគ្រប់រូបពេញចិត្ត និងទទួលបានជោគជ័យជានិច្ច៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន