no-alternative title

ក្រុមហ៊ុន AWS Cambodia សហការណ៍ជាមួយក្រុមហ៊ុន ALANTEK និង ក្រុមហ៊ុន ZYCOO ដើម្បីចែករំលែកនូវចំណេះដឹងនៃបច្ចេកវិទ្យាថ្មីៗ ជូនដល់ដៃគូអាជីវកម្មរបស់ខ្លួន

កាលពីថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2019 ក្រុមហ៊ុន AWS Cambodia ដែលជាក្រុមហ៊ុនឈានមុខគេខាងផ្នែកចែកចាយផលិតផលបណ្ដាញទូរគមនាគមន៍ ពត៏មានវិទ្យា និង ប្រពន្ធ័គ្រប់គ្រងសុវត្ថិភាពសម្រាប់អគារបានសហការយ៉ាងជិតស្និទ្ធិជាមួយក្រុមហ៊ុន Alantek, និង ក្រុមហ៊ុន Zycoo ដើម្បីរៀបចំកម្មវិធី Partner Gala Dinner គោលបំណងដើម្បីចែករំលែកនូវចំណេះដឹងនៃបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាការថ្លែងអំណរគុណ នឹងការជួបជុំដៃគូអាជីវកម្មរបស់ខ្លួន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅភោជនីយ៍ដ្ឋាន Le President ដែលមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិតិ្តយស ដែលជានាយកក្រុមហ៊ុន ហើយអ្នកជំនាញបច្ចេកទេសមកពីបណ្តាស្ថាប័ននានាយ៉ាងកុះករគួរជាទីសមនស្សរីករាយ និង ស្និទស្នាលបំផុត។ 

តាមប្រសាសន៍របស់លោក  Ray Tan ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន  Alantek បានសង្កត់ធ្ងន់ថា ផលិតផល របស់ Alantek គឺជាផលិតផលដែលមាន គុណភាពខ្ពស់ និង មានការធារ៉ាប់រងរហូតដល់ទៅ 25 ឆ្នាំ។ ជាពិសេសជាងនោះទៅទៀតនោះ ផលិតផលរបស់ Alantek មានខ្សែរគ្រប់ប្រភេទទាំងអស់ មានចាប់ពី ខ្សែ Copper & Fiber Optic, Audio/control, FR Cable, telephone cable, CCTV, CATV, Power Cable. ក្រុមហ៊ុន  Alantek បានផ្តល់ ភាពងាយស្រួលដល់អតិថិជនក្នុងការជ្រើសរើសផលិតផលដែលមានគុណភាពខ្ពស់នឹង ផ្តល់ទំនុកចិត្តខ្ពស់ទៅដល់ ផ្ទះ វីឡា សណ្ឋាគារ ខុនដូ ផ្ទះល្វែង ភោនីយដ្ឋាន ហាងលក់ទំនិញ សាលារៀន ផ្សារទំនើប អគារពាណិជ្ជកម្ម ធានាគារ មីក្រូហរិញ្ញវត្ថុ និង មន្ទីរពេទ្យជាដើម។ សំរាប់ពត័មានបន្ថែមសូមចូលទៅកាន់ www.alantek.com 

ជាមួយគ្នានេះដែរ កញ្ញា រឿន ស្រីវីន ដែលជាប្រធានគ្រប់គ្រង ផលិតផល ZYCOO បានអោយដឹងថា ផលិតផល ZYCOO ដែលជាប្រភេទ ប្រប្រព័ន្ឌ ទូរស័ព្ឌឌីជីថលដ៏ឆ្លាតវៃនិងមានមុខងារដូចជា Call Recording, Holiday Setting, Hot-Standby ,IVR Operation voice respond ,Data storage, Call Forwarding….ហើយនៅពេលឆ្នាំថ្មីនេះដែរក្រុមហ៊ុនZYCOOបានផលិតនៅបច្ចេកវិទ្យាថ្មីទៀតមួយគី Call Center Solution ដែលមានតូនាទីដូចជា CRM-Built in, Monitor Agent, Customer Feedback, Service Process, Call Statistics Summary Report Time, Web Extensions  ។អ្វីដែលកាន់តែពិសេសសម្រាប់ផលិតផល ZYCOO វាអាចផ្តល់អោយអ្នកប្រើប្រាស់រហូតដល់ទៅទំហំ ៥០០អ្នកហើយគ្រប់លេខដែលចុះឈ្មោះលើប្រព័ន្ឌទូរស័ព្ឌឌីជីថល ទាំងអស់មិនត្រូវបានទាមទាញអាជ្ញាប័ណ្ណបង់ប្រាក់ប្រចាំឆ្នាំឡើយ។ ក្រុមហ៊ុន  ZYCOO បានផ្តល់ ភាពងាយស្រួលដល់អតិថិជនក្នុងការជ្រើសរើសផលិតផលដែលមានគុណភាពខ្ពស់នឹង ផ្តល់ទំនុកចិត្តខ្ពស់ទៅដល់ សណ្ឋាគារ ខុនដូ សាលារៀន អគារពាណិជ្ជកម្ម ធនាគារ មីក្រូហរិញ្ញវត្ថុ និង មន្ទីរពេទ្យជាដើម។ សំរាប់ពត័មានបន្ថែមសូមចូលទៅកាន់ www.zycoo.com 

លោក ថាក់ ស៊ូមុន្នី ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន AWS Cambodia បានមានប្រសាសន៍ថា ក្រុមហ៊ុន AWS (Asia Wiring System) ដែលមានស្នាក់ការកណ្ដាលនៅប្រទេសសិង្ហបុរី និងត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1993 គឺជាក្រុមហ៊ុនចែកចាយផ្តាច់មុខ មានគោលការណ៍ច្បាស់លាស់ និងក្រមសីលធម៌ក្នុងការធ្វើអាជីវកម្ម ក៏ដូចជាកិច្ច សហប្រត្តិបត្តិការ ក្នុងការបង្ហាត់បង្រៀនបច្ចេកទេសទៅដល់ដៃគូរពាណិជ្ជកម្ម   ដើម្បីឈានទៅរកភាពជោគជ័យទាំងអស់គ្នា។ ការអនុវត្តន៍ និងបន្តអនុវត្តប្រកបដោយភាពវិជ្ជមានមួយនេះ បានធ្វើអោយក្រុមហ៊ុន AWS កាន់តែមានដៃគូរពាណិជ្ជកម្មច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ 

ក្រុមហ៊ុន AWS បានយកចិត្តទុកដាក់ និងបានសហការយ៉ាងរឹងមាំ ជាមួយក្រុមហ៊ុនដែលមានបច្ចេកវិទ្យាល្បីៗនៅលើពិភពលោកដូចជា Epson, Alantek, Honeywell Security & Fire Solutions ,Socomec, CommScope(AMP, TE connectivity, Systimax), Cisco, Ruckus Network, Fluke Network, Austin Hughes,  D-Link, Brady, Zycoo IP Telephony, Printronix, Bullguard, Asus, Maken, Senor POS, Exzen និងផលិតផលជាច្រើនទៀត។ ហើយក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់នេះបានផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុន AWS ក្នុងការក្លាយជាក្រុមហ៊ុនចែកចាយ ស្របច្បាប់នៅក្នុងប្រទេសកម្ពុជាផងដែរ។ 

បច្ចុប្បន្នក្រុមហ៊ុនមានសាខា ក្នុងប្រទេស និង ក្រៅប្រទេសនៅតំបន់អាស៊ី រួមមានដូចជា ប្រទេសមាឡេស៊ី ឥណ្ខូនេស៊ី ថៃ ហ្វីលីពីន កម្ពុជា វៀតណាម និង ប្រទេសមីយ៉ាន់ម៉ា។ លោកក៏បានបន្ថែមថា រាល់ការទិញផលិតផលទាំងអស់ សូមសួររកលិខិតបញ្ជាក់ពីគុណភាព (Genuine Letter) ដើម្បីទទួលបានផលិតផលសុទ្ធ  និងមានការធានាយ៉ាងច្បាស់លាស់ពីខាងរោងចក្រ ។ ចំពោះពត៌មានបន្ថែមពីក្រុមហ៊ុនសូមចូលទៅកាន់ www.awscambodia.com 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន