no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ASUS TUF Gaming FX505 គឺជាហ្កេមម៉ាស៊ីនជំនាន់ថ្មី ដែលមានការរចនារូបរាងដ៏អស្ចារ្យ ដោយនឹងអាចអោយអ្នកក្លាយជាអធិរាជហ្គេមពិតៗ

ASUS TUF Gaming FX505 គឺជាកុំព្យូទ័រលេងហ្គេមជំនាន់ថ្មីមួយទៀត ដែលនឹងធ្វើអោយអ្នកទទួលបាននូវបទពិសោធន៍កាន់តែអស្ចារ្យមួយកម្រិតថែនទៀត នៅក្នុងការប្រើប្រាស់ ក៏ដូចជាសម្រាប់លេងហ្គេម។ នេះគឺជាកុំព្យូទ័រដែលមានសមត្ថភាពខ្លាំងក្លាលើសពីការរំពឹងទុក ការឌីស្សាញដែលទាក់ទាញបំផុត និងរឹងមាំបំផុតក្នុងការប្រើប្រាស់។ FX505 ភ្ជាប់ជាមួយនឹង Keyboard លេងហ្គេមដ៏ស្រស់ស្អាតដែលភ្ជាប់ជាមួយនឹង RGB-backlit keys, WASD key group និងបច្ចេកវិទ្យា Overstroke Technology សម្រាប់ធ្វើការគ្រប់គ្រងទៅលើការលេងហ្គេមនេះបានលឿន និងអស្ចារ្យបំផុត។

 

no-alternative title

ជាមួយនឹងអេក្រង់ cutting-edge IPS-level NanoEdge display និងវិញ្ញាបនប័ត្រនៃការធ្វើតេស្ត MIL-STD-810G ទៅលើភាពខ្លាំងរបស់វានោះ កុំព្យូទ័រ FX505 នេះ ផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏ទាក់ទាញបំផុត។

អេក្រង់ IPS-LEVEL NANOEDGE DISPLAY ដ៏ទាក់ទាញអស្ចារ្យបំផុត

សម្រាប់ការឌីស្សាញទៅលើអេក្រង់ NanoEdge នេះ គឺមានកម្រាស់គែមស្តើងត្រឹមតែ 6.5mm bezel ដែលផ្តល់នូវបទពិសោធន៍នៃការទស្សនាអស្ចារ្យបំផុត។ សម្រាប់កុំព្យូទ័រ FX505 នេះ គឺមានអេក្រង់កម្រិត IPS-level ដែលមានកម្រិតល្បឿន Ultrafast 144Hz Refresh Rate ពិតជាលឿនមែនទែនសម្រាប់ការលេងហ្គេម និងការកម្សាន្ត។ ស្មាតហ្វូននេះមានកម្រិតពណ៌ច្បាស់ 100% sRGB color gamut និងមុំនៃការទស្សនាអស្ចារ្យគ្មានគូប្រៀបនោះទេ នៅពេលដែលអ្នកសម្លឹងមើលទៅលើអេក្រង់ស្មាតហ្វូននេះ។ 

ASUS TUF GAMING ដ៏រឹងមាំក្នុងការប្រើប្រាស់

នៅក្នុងការជម្រុញដោយ The Ultimate Force (TUF) កុំព្យូទ័រលេងហ្គេម FX505 នេះ គឺឆ្លងកាត់ទៅលើវិញ្ញាបនប័ត្រនៃការធ្វើតេស្ត៍របស់ MIL-STD-810G ដែលបង្ហាញអំពីភាពរឹងមាំដ៏ខ្លាំងក្លារបស់កុំព្យូទ័រនេះ។ វាធន់ទៅនឹងការប្រើប្រាស់នៅក្នុងស្ថានភាពនៃធាតុអាកាសគ្របន់កម្រិតថែមទៀត។ វាគឺល្អបំផុតក្នុងការលេងហ្គេម។ 

ការឌីស្សាញរូបរាងប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុត

កុំព្យូទ័រនេះ មានការឌីស្សាញរូបរាងយ៉ាងប្រណិតល្អបំផុតក្នុងការប្រើប្រាស់ និងរឹងមាំគ្មានគូប្រៀបនោះទេ។ វាមានតួខ្លួនផលិតឡើងពីអាលុយមីញ៉ូមជាមួយនឹងការឌីស្សាញជាទម្រង់ Radiating-X ដែលមានពណ៌ Gunmetal Grey ដ៏ស្រស់ស្អាតបំផុតក្នុងការប្រើប្រាស់។ កុំព្យូទ័រលេងហ្គេមនេះគឺពិតជាទំនើបទាន់សម័យមែនទែន។

HYPERSTRIKE KEYBOARD ភ្ជាប់ជាមួយនឹង RGB-BACKLIT KEYBOARD

កុំព្យូទ័រយួរដៃ FX505 នេះភ្ជាប់ជាមួយនឹងKeyboard ដែលអាចធ្វើការគ្រប់គ្រងប៉ានយ៉ាងងាយស្រួលទៅលើការលេងហ្គេម ហើយវាក៏ភ្ជាប់ជាមួយនឹងភ្លើង RGB-backlighting ដែលអាចធ្វើការគ្រប់គ្រងបាននៅលើ TUF Aura Core panelដូចនេះអ្នកអាចបង្ហាញនូវស្ទាយ៍ផ្ទាល់ខ្លួនរបស់អ្នកបានយ៉ាងល្អមែនទែន។ ជាមួយនឹងការប្រើប្រាស់ទៅលើបច្ចេកវិទ្យាផ្តាច់មុខ HyperStrike Technology នេះអាចធ្វើការធានាទៅលើការវាយ Key បានលឿនរហ័សទៅតាមតម្រូវការថែមទៀត។ 

ម៉ាស៊ីនខ្លាំងក្លាក្នុងការប្រើប្រាស់

ក្រៅពីមានរូបរាងតូចនោះ កុំព្យូទ័រ FX505 នេះ គឹមានកម្លាំងខ្លាំងក្លាមែនទែនក្នុងការប្រើប្រាស់។ វាប្រើប្រាស់នូវបន្ទះឈីប  Intel® Core™ i7-8750H Hexa-Core Processor ជំនាន់ទី 8 ដែលមានល្បឿន 3.9GHz និងមានអង្គគណនា 6-Cores ដែលមានការបង្កើនកម្លាំងថាមពលខ្លាំងជាងមុនដល់ទៅ 23% ហើយបន្ទះឈីបចុងក្រោយបំផុតនេះពិតជាដំណើរការលឿន និងមានប្រសិទ្ធិភាពបំផុតក្នុងការប្រើប្រាស់ជាពិសេសនៅក្នុងការលេងហ្គេមក្នុងពេលដំណាលគ្នា ការថតវីដេអូ និងការ Live Streaming ថែមទៀត។ កុំព្យូទ័រ FX505 នេះប្រើប្រាស់នូវក្រាហ្វិកកាត NVIDIA GeForce GTX 1060 Graphics សម្រាប់ល្បឿននៃការលេងហ្គេមបានលឿន និងរលូនបំផុត។ កុំព្យូទ័រនេះ ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Windows 10 Pro ។ 

កុំព្យូទ័រនេះ ល្អបំផុតសម្រាប់ការដំណើរការទៅលើមុខងារ MultiTasking ដោយសារតែ FX505 ប្រើប្រាស់នូវបន្ទះឈីប hexa-core processor ជាមួយនឹង 32GB dual-channel DDR4 2666MHz memory សម្រាប់ការពង្រឹងទៅលើល្បឿនដំណើរការខ្លាំងក្លា និងមានប្រសិទ្ធិភាពបំផុត។ សម្រាប់ថាសរឹងរបស់វាគឺមានទំហំ 1TB 5400rpm FireCuda SSHD ដែលលឿនជាង 5400rpm HDDs ដែលប្រើប្រាស់នៅលើកុំព្យូទ័រផ្សេងទៀតលឿនជាងដល់ទៅ 2 ដង។ FX505 ភ្ជាប់ជាមួយនឹងរន្ធ I/O ports ជាច្រើនដូចជា 1x USB 2.0 និង 2x USB 3.1 Gen 1 Type-A ports រួមជាមួយនឹង 1x HDMI 2.0 សម្រាប់ភ្ជាប់ទៅអេក្រង់ខាងក្រៅ។ សម្រាប់ផតទាំងនេះ គឺស្ថិតនៅផ្នែកខាងឆ្វេងនៃកុំព្យូទ័រនេះ។

បច្ចេកវិទ្យាប្រព័ន្ធត្រជាក់ HYPERCOOL TECHNOLOGY

សម្រាប់បច្ចេកវិទ្យា HyperCool technology ផ្តាច់មុខរបស់ក្រុមហ៊ុនបច្ចេកវិទ្យា ASUS នេះគឺមានលក្ខណៈពិសេសដូចជាប្រព័ន្ធ Anti-Dust Cooling (ADC) system សម្រាប់ការពារទៅលើធូលី និងបច្ចេកវិទ្យា Fan Overboost technology ដើម្បីធានាទៅលើភាពត្រជាក់នៃម៉ាស៊ីននេះនៅក្នុងការលេងហ្គេមថែមទៀតផង។ 

 

no-alternative title
no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម