no-alternative title

ស្មាតហ្វូន OPPO F11 Pro ទំហំ 128GB គឺជាជម្រើសពិសេសបំផុត សម្រាប់ Fan ដែលនិយមចូលចិត្តលេងហ្គេមអនឡាញធំៗ

បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទដៃស៊េរី F របស់ OPPO ទំហំ 64GB ដែលមានពីរពណ៌ Thunder Black និង Aurora Green រួចមក! យើងឃើញថាស៊េរីនេះ នៅតែមានអ្នកគាំទ្រដដែលជាមួយទំហំថ្មី និង ធំជាងមុន រហូតដល់ទៅ128GB ដែលកាន់តែងាយស្រួលសម្រាប់ Fan OPPO ដែលនិយមចូលចិត្តលេងហ្គេមអនឡាញធំៗ និង ការផ្ទុកទិន្នន័យរូបភាព និង វីដេអូ បានច្រើនជាងមុនទ្វេដងឯណោះ។ OPPO F11 Pro ទំហំ 128GB បានចូលមករណ្តំចិត្តអ្នកប្រើប្រាស់ក្នុងរយៈពីរបីខែមកនេះ ដោយវាមកជាមួយនឹងពណ៌ថ្មីមួយទៀតនោះ គឺពណ៌ F11 Pro Waterfall Gray ដូចដែលអ្នកទាំងអស់គ្នាធ្លាប់ស្គាល់ដូច្នោះដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ ជម្រើសកាន់តែល្អប្រសើរជាងមុន ជាមួយនឹងកម្លាំងកាន់តែខ្លាំងជាងមុន ដោយ OPPO F11 Pro ទំហំ 128GB ដែលមាន៣ពណ៌ វាមិនត្រឹមតែតម្រូវទៅតាមចំណង់ចំណូលចិត្តរបស់លោកអ្នកប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យលោកអ្នកមានទំនុកចិត្តខ្ពស់ក្នុងការលេងហ្គេមអ៊ីនធើណែត គ្រប់ប្រភេទបានយ៉ាងរលូនទៀតផង! ដោយម៉ូឌែលនេះវាមាន ROM ទំហំ128GB និង RAM ទំហំ 6GB អាចបន្ថែម SD Cared បានរហូតដល់ទៅ 256GB ថាមពលថ្ម 4000mAh ក៏ចាត់ទុកបានថាមិនធម្មតាដែរ ដើម្បីទប់ទល់នឹងការលេងហ្គេមរយៈពេលយូរ ហើយវាមកម៉ាស៊េត (Set) ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC 3.0 ទោះបីជាទូរស័ព្ទលោកអ្នកលេងហ្គេមរហូតដល់តែអស់ថ្មក្តី ក៏បច្ចេកវិទ្យាដ៏ទំនើបមួយនេះ អាចជួយឲ្យលោកអ្នកសាកថ្មទូរស័ព្ទឆាប់ពេញនិងមានសុវត្ថិភាពបានដែរ។

មិនតែប៉ុណ្ណោះគុណសម្បត្តិមួយទៀត ដែលធ្វើឲ្យអ្នកនិយមលេងហ្គេម មិនអាចខ្វះបាន គឺបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ដែលកាត់បន្ថយភាពទាក់ កាត់បន្ថយភាពរអាក់រអួល ឬ មិនធ្វើឲ្យការលេងហ្គេមរបស់លោកអ្នកគាំងបានឡើយ ក្រៅពីនោះវាមកជាមួយនឹងមុខងារ Game Assistant ដែលមានអត្ថប្រយោជន៍ជាច្រើនដូចជាអាចបិទដំណឹង(Notification) ឬបិទសារកុំអោយលោតចេញ បិទការហៅទូរស័ព្ទចូល ដែលជាកត្តាអាចរំខានពេលវេលាកំពុងលេងហ្គេមរបស់លោកអ្នកបាន ក្នុងតម្លៃដែលសមរម្យបំផុតត្រឹមតែ 359$៕  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន