no-alternative title

ពិធីសម្ពោធជាផ្លូវការ ចាស្មីន ស្គីនឃ័រ ដែលជាហាងលក់ផលិតផលថែរក្សាសម្រស់សុទ្ធ 100% មកពីប្រទេសបារាំង និង ប្រទេសកូរ៉េ

នៅថ្ងៃទី 17 ខែកក្កដា ឆ្នាំ 2019 នេះ ចាស្មីន ស្គីនឃ័រ ដែលជាហាងលក់ផលិតផលថែរក្សាសម្រស់សុទ្ធ 100% មកពីប្រទេសបារាំង និងប្រទេសកូរ៉េ បានប្រកាសសម្ពោធជាផ្លួការហើយ។ "ចាស្មីន ស្គីនឃ័រ" នឹងក្លាយជាកន្លែងដាក់តាំង និងលក់គ្រឿងសម្អាងថ្មីមួយទៀតសម្រាប់ប្រជាជនកម្ពុជា ដែលនឹងអាចជួយលោកអ្នកអោយមានសម្រស់កាន់តែស្រស់ស្អាតបានគ្រប់គ្នា ពីព្រោះថា នៅក្នុងហាងថ្មីនេះ គឺមាននូវផលិតផលថែរក្សាស្រស់ជាច្រើនមុខ ដែលបាននាំចូលយ៉ាងពិសេសដើម្បីបម្រើជូនអតិថិជនគ្រប់ៗគ្នា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ផលិតផលថ្មី ដែលក្រុមហ៊ុនបាននាំចូលមកកាន់កម្ពុជាយើង គឺសុទ្ធតែផលិតផលដែលកំពុងតែមានភាពល្បីល្បាញលើពិភពលោកសរុបមាន 8 មុខ ក្នុងនោះមានដូចជា៖ 11Village Factory, L'OREAL, SANSiRO, Golden Rose, Guinot, SK-II, KLORANE និង ELANCYL។  ផលិតផលទាំងនេះ គឺសុទ្ធតែជាផលិតផល ដែលមានម៉ាកយីហោមានគុណភាពហើយកំពុងតែល្បីខ្លាំងនៅលើពិភពលោក។ 

តាមការឲ្យលើកឡើងពីអ្នកស្រី  ណែម សុភាព ដែលជាប្រធានផ្នែកទីផ្សាររបស់"ចាស្មីន ស្គីនឃ័រ" ដោយសារតែក្រុមហ៊ុនមើលឃើញផលិតផលដែលបានរៀបរាប់ខាងលើ គឺជាផលិតផលមានគុណភាព ហើយមានភាពល្បីខ្លាំងនៅពិភពលោក ជាពិសេស ប្រទេសបារាំងនិង កូរ៉េ ទើបក្រុមហ៊ុនសម្រេចនាំចូលមកលក់នៅទីផ្សារប្រទេសកម្ពុជា។ នៅក្នុងជំហានដំបូងនេះ "ចាស្មីន ស្គីនឃ័រ" បានសាកល្បងនាំចូលតែ 8 មុខនេះសិន ហើយជំហានបន្ទាប់ ក្រុមហ៊ុន និងនាំចូលផលិតផលជាច្រើន មុខផ្សេងទៀត។ ចំពោះតម្លៃវិញ ក្រុមហ៊ុនបានដាក់លក់យ៉ាងធូរថ្លៃបំផុតដែលគ្រប់ៗគ្នាអាចទទួលយកបាន។

អ្នកស្រីបានបង្ហាញសេចក្តីសង្ឃឹមយ៉ាងមុតមាំថា "ចាស្មីន ស្គីនឃ័រ" និងក្លាយជាជម្រើសថ្មីមួយទៀតប្រកបដោយទំនុកចិត្ត របស់អតិជនដែលនិយមប្រើប្រាស់ផលិតផលថែរក្សាសម្ផស្សសុទ្ធ 100% ហើយក្រុមហ៊ុន ធានា បម្រើជូនអតិថិជនមិនឲ្យខកបំណងឡើយ។ អ្នកស្រី  ណែម សុភាព បានលើកឡើងទៀតថា អតិថិជនមុនសម្រេចចិត្តប្រើប្រាស់ផលិតផលថែរក្សាសម្រស់ ទទួលបានគុណភាពគួរតែ ពិនិត្យសិក្សាពីស្លាកយីហោ ម៉ាកឲ្យបានច្បាស់សាល់ ថារបស់ទាំងនោះ សុទ្ធឬក្លែងក្លាយ ស្របពេលដែលនៅលើទីផ្សារនាពេលបច្ចុប្បន្ន មានផលិតផលក្លែងក្លាយច្រើនណាស់កំពុងចរាចរណ៍ ដូចនេះការមកហាង"ចាស្មីន ស្គីនឃ័រ" គឺជាជម្រើសដ៍ត្រឹមត្រូវបំផុត។ ទន្ទឹមនិងការបើកសម្ពោធហាងថ្មីនេះក្រុមហ៊ុនក៏កំពុងតែស្វែងរកដៃគូចែកចាយបន្ត គ្រប់ 25 រាជធានី ខេត្ត ក្រុង ផងដែរ។ 

ដើម្បីអបអរការបើកហាងថ្មីនេះ"ចាស្មីន ស្គីនឃ័រ" មានការចុះតម្លៃគ្រប់មុខទំនិញទាំងអស់ចាប់ពី 30% ទៅ 50% ដូចនេះ ប្រសិនបើលោកអ្នកមានបំណងចង់ សាកល្បងប្រើផលិតផលឬ ចង់ក្លាយជាភ្នាក់ងារ ដំណាងចែកចាយបន្តពីក្រុមហ៊ុន សូមអញ្ជើញមកហាង ចាស្មីន ស្គីនឃ័រ មានអាស័យដ្ឋានផ្ទះលេខ 175 ផ្លូវលេខ 274 (សីហនុ) សង្កាត់បឹងព្រលឹត ខណ្ឌ 7 មករា ភ្នំពេញ។ លេខទូរស័ព្ទ 010 51 5651,095 80 2651

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន