no-alternative title

Tecno CAMON i4 ស្មាតហ្វូនម៉ូដែលថ្មី ពណ៍មាស Champagne Gold ចេញលក់ក្នុងតម្លៃតម្លៃ $138 និងមានការថែមជូនកាដូទៀតផង

នៅថ្ងៃនេះ ស្មាតហ្វូន CAMON i4 ពណ៌មាសថ្មី  Champagne Gold  ត្រូវបានក្រុមហ៊ុន Tecno ចេញលក់ជាមួយនឹងតម្លៃ $138 និងមានការថែមជូនកាដូទៀតផង។ Camon i4 ត្រូវបានគេដឹងថា គឺស្មាតហ្វូនស៊េរីថ្មីចុងក្រោយបំផុតរបស់ក្រុមហ៊ុន TECNO Mobile ដែលបានមកដល់កម្ពុជានៅពេលនេះ ហើយនេះគឺជាស្មាតហ្វូន ដែលមានការឌីស្សាញដែលមានភ្ជាប់ជាមួយនឹង Notch ដ៏ស្រស់ស្អាត និងលក្ខណៈសម្បត្តិមួយចំនួនថែមទៀតផង។ ស្មាតហ្វូនស៊េរីថ្មី Camon i4 ត្រូវបានរចនាជាមួយនឹងរូបរាងស្តើង និងស្រស់ស្អាតទំហំតូចងាយស្រួលកាន់នៅក្នុងដៃ។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.2-inch IPS LCD display ជាមួយនឹងកម្រិតភាពច្បាស់ 720×1520 pixels មានថាមពលថ្មទំហំ 3500 mAh Li-ion និងប្រើប្រាស់នូវកាមេរ៉ា 3 គ្រាប់នៅខាងក្រោយ។ ក្រុមហ៊ុនបានអះអាងថា នេះ គឺជាកាមេរ៉ាល្អបំផុតសម្រាប់ប្រើប្រាស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មី Camon i4 គឺមានអេក្រង់ទំហំ 6.2-inch IPS LCD display ដែលមានអេក្រង់ប្រហែលជា 80% បើធៀបជាមួយនឹងតួខ្លួនរបស់វាដែលមើលទៅស្មាតហ្វូននេះ ពិតជាមានរូបរាងប្រណិតបំផុត។ ស្មាតហ្វូននេះ មានកម្រិតភាពច្បាស់ 720×1520 pixels ជាមួយនឹងអេក្រង់ IPS Touchscreen ដែលមានកម្រិតភិចសែលដង់ស៊ីតេ 271 ppi ដែលមានពណ៌ពន្លឺច្បាស់ងាយស្រួលមើលទៅលើ icons និងអក្សរបានយ៉ាងច្បាស់ល្អ។ ស្មាតហ្វូនស៊េរីថ្មី Camon i4 នេះ មានការបញ្ចូលគ្នារវាងលោហធាតុ និងតួខ្លួនធ្វើពីផ្លាស្ទិកដែលធ្វើអោយស្មាតហ្វូននេះមានភាពរឹងមាំក្នុងការប្រើប្រាស់បំផុត។ 

កាមេរ៉ា គឺជាមុខងារមួយដ៏សំខាន់នៅក្នុងការពិចារណាទៅលើការទិញស្មាតហ្វូនស៊េរីថ្មី។ ប្រសិនបើអ្នកស្វែងរកនូវស្មាតហ្វូនដែលមានតម្លៃសមរម្យក្នុងការប្រើប្រាស់បំផុតនោះ ហើយវាមានសមត្ថភាពកាមេរ៉ាខ្លាំងថែមទៀត Camon i4 គឺជាស្មាតហ្វូនដែលសក្តិសមបំផុតក្នុងការប្រើប្រាស់។ ស្មាតហ្វូនស៊េរីថ្មី Camon i4 នេះ មានកាមេរ៉ាដ៏ស្រស់ស្អាត។ កាមេរ៉ាខាងក្រោយទាំងបីមានទំហំ 13MP+8MP និង 2MP depth sensor។ កាមេរ៉ា 3 គ្រាប់នេះដំណើរការបានយ៉ាងល្អជាមួយនឹងមុខងារ High Dynamic Range និងកម្រិតគុណភាពច្បាស់បំផុតក្នុងការប្រើប្រាស់។ កាមេរ៉ានេះ អនុញ្ញាតអោយអ្នកថតវីដេអូនៅក្នុងកម្រិត 1080p ក្នុងកម្រិត 30 វិនាទីក្នុងមួយ frame ។

កាមេរ៉ារបស់ស្មាតហ្វូននេះ អាចផ្តិតរូបភាពបានច្បាស់លម្អិតបំផុតជាមួយនឹងពណ៌ស្រស់ស្អាត និងទាក់ទាញ។ អ្វីដែលខ្វះនៅលើកាមេរ៉ានេះ គឺវាមិនអាចធ្វើការថតរូបភាពនៅកន្លែងដែលមានពន្លឺទាបនោះ។ សម្រាប់មុខងារជាច្រើនទៀតនៅលើកាមេរ៉ានេះ មានដូចជា LED flash, panorama, HDR និង AR stickers សម្រាប់ការថតរូបភាព Selfies និងModes ជាច្រើនទៀតដូចជា beauty, bokeh និង AI។ សម្រាប់អ្នកដែលចូលចិត្តធ្វើការថតរូបភាព Selfie នឹងរីករាយជាមួយនឹងកាមេរ៉ាខាងមុខដែលមានទំហំ 16MP ថែមទៀត។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះទ្រទ្រង់នូវបច្ចេកវិទ្យា Face ID សម្រាប់ការពារសុវត្ថិភាពថែមទៀតផង។ បើនិយាយអំពីកម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូននេះ Camon i4 ប្រើប្រាស់នូវបន្ទះឈីប MediaTek MTK6761 Helio P22 ជាមួយនឹងអង្គគណនា octa-core ដែលដំណើរការនៅក្នុងល្បឿន 2.0 ជាមួយនឹងក្រាហ្វិកកាត Mali-T720 សម្រាប់ពង្រឹងទៅលើការលេងហ្គេម និងក្រាហ្វិកធំៗថែមទៀតស្មាតហ្វូនស៊េរីថ្មី Camon i4 នេះមានទំហំ 3GB -32GB។

ស្មាតហ្វូននេះប្រើប្រាស់ស៊ីមពីរ ហើយស្មាតហ្វូនស៊េរីថ្មី TECNO i4 ក៏មានភ្ជាប់ជាមួយនឹងរន្ធដោត microSD Card ដែលអាចបន្ថែមនូវម៉េមូរីបានទំហំ 128GB ថែមទៀត។  ស្មាតហ្វូនស៊េរីថ្មី Camon i4នេះគឺភ្ជាប់ជាមួយនឹងសេនស័រជាច្រើនទៀតដូចជា proximity sensor ដែលធ្វើការតាមដាននៅពេលដែលអ្នកប្រើប្រាស់កាន់ស្មាតហ្វូននេះនៅក្បែរមុខរបស់ពួកគេនៅក្នុងអំឡុងពេលខល និងការបិទអេក្រង់ដើម្បីការពារការចុចនៅលើ Keypad និងការប្រើប្រាស់ថាមពលថ្មនៅលើអេក្រង់នេះ។ វាក៏មានភ្ជាប់ជាមួយនឹងសេនស័រ accelerometer sensor សម្រាប់ធ្វើការតាមដានទៅលើចលនាថែមទៀត។ ស្មាតហ្វូនស៊េរីថ្មី Camon i4 នេះ ភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃដែលងាយស្រួលប្រើប្រាស់ និងមានសុវត្ថិភាពបំផុតក្នុងការការពារទិន្នន័យស្មាតហ្វូនរបស់អ្នក។ ស្មាតហ្វូនស៊េរីថ្មី TECNO Camon i4 នេះ មានរូបរាងស្រស់ស្អាត និងមានតម្លៃសមរម្យក្នុងការប្រើប្រាស់ ហើយវាក៏មានមុខងារប្រណិតជាច្រើន និងកាមេរ៉ា 3 គ្រាប់ថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន