no-alternative title

មនុស្សទាន់សម័យ តែងតែជ្រើសយកទូរស័ព្ទដែលឆ្លាតវៃ

នៅពេលដែលបច្ចេកវិទ្យាកាន់តែដើរទៅមុខ និង កាន់តែជឿនលឿនឥតដែនកំណត់ នោះការគិតរបស់មនុស្សយើងម្នាក់ៗកាន់តែទាន់សម័យទៅតាមយុគសម័យផងដែរ អ្នកខ្លះបានគិតថា ការដែលធ្វើខ្លួនឯងក្លាយជាមនុស្សទាន់សម័យកាលគឺជារឿងដែលចាំបាច់ និង ល្អបំផុត សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដោយសារតែនៅក្នុងផ្នត់គំនិតរបស់ពួកគេយល់ឃើញថា ពួកគេបានប្រឹងរកលុយមក គឺដើម្បីបំពេញតម្រូវការចង់បាន និង ចាំបាច់របស់ពួកគេ ដូច្នេះគេតែងតែជ្រើសយកអ្វីដែលពួកគេពេញចិត្ត និង អាចជួយសម្រាលការលំបាករបស់ពួកគេដែលមិនអាចធ្វើដោយផ្ទាល់បាន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឧទាហរណ៍ងាយៗថា ហេតុអ្វីបានជាខ្ញុំសរសេរប្រធានបទស្តីពី មនុស្សទាន់សម័យតែងជ្រើសយកទូរស័ព្ទឆ្លាតវៃ ព្រោះសម័យនេះទៅហើយមានមនុស្សតិចណាស់ ដែលមិនស្គាល់ស្មាតហ្វូននោះ សូម្បីតែមនុស្សចាស់ទូទៅ ក៏ពួកគាត់តែងមានស្មាតហ្វូនប្រើប្រាស់ដែរ! ព្រោះស្មាតហ្វូន ឬ ទូរស័ព្ទឆ្លាតវៃ គឺជាឧបករណ៍ដែលផលិតដោយដៃមនុស្ស និង បង្កើតឡើងប្រកបដោយគំនិតច្នៃប្រឌិតខ្ពសរបស់មនុស្សដែលវៃឆ្លាតបំផុត។ ពួកគេបានកំលាយឧបរកណ៍មួយប្រភេទនេះ ទៅជារបស់ដែលមានតម្លៃ និង មានភាពវៃឆ្លាត និង ចាំបាច់សម្រាប់មនុស្ស ដូចជាសម្រួលដល់ការសន្ទនាគ្នា ការទំនាក់ទំនង ការទស្សនា និង ការសិក្សាស្រាវជ្រាវជាដើម។ 

មិនតែប៉ុណ្ណោះនៅឆ្នាំ 2019 នេះ ចំពោះស្មាតហ្វូនដែលជាជម្រើសដ៏សាកសម គឺវាត្រូវបានគេប្រើប្រាស់ធ្វើជាជំនួយការសម្រាប់មនុស្សយើងទាំងការថតរូបទុកជាអនុស្សាវរីយ៍ និង ផ្ទុកទិន្នន័យទាំងឡាយសម្រាប់ពួកគេផងដែរ។ បច្ចុប្បន្ននេះទីផ្សារទូរស័ព្ទកំពុងមានការប្រកួតប្រជែងគ្នា ដោយពួកគេបានសម្រិតសម្រាំងទាំងរូបរាងខាងក្រៅប្រកបដោយភាពទាក់ទាញ គ្រាន់តែឃើញភ្លាម ចង់បានតែម្តង និងរចនាផ្នែកខាងក្នុងបានយ៉ាងល្អសម្រាប់តម្រូវការអតិថិជនរបស់ពួកគេ។ យើងអាចនិយាយបានថា OPPO F11 Pro 128GB ជាប្រភេទស្មាតហ្វូន ដែលSmart ដ៏មានប្រជាប្រិយក្នុងឆ្នាំ 2019 នេះ ព្រោះវាមានអេក្រង់លាតពេញមិនរំខានដល់ភ្នែក នៅពេលទស្សនារូបភាពវីដេអូ និង អាចកំដរអ្នកលេងហ្គេមអនឡាញបានយ៉ាងស្រលះភ្នែក និង មានថាមពលថ្មរហូតដល់ទៅ 4000 mAh មានបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 ហើយស្មាតហ្វូន ដែលSmart គឺសំដៅលើស្មាតហ្វូនដែលមានអង្គផ្ទុកទិន្នន័យធំ ROM 128GB ជាទំហំដែលមានការគាំទ្រខ្លាំងដោយមិនចាំបាច់ឲ្យលោកអ្នកបន្ថែម SD Card ឡើយ! ហើយស្មាតហ្វូនដែល Smart គឹជាស្មាតហ្វូនដែលអាចផ្តិតយករូបភាពច្បាស់នៅទីងងឹត និង ថតរូបស៊ែលហ្វីរបស់លោកអ្នកបានយ៉ាងច្បាស់ល្អឥតខ្ចោះថែមទៀតផង។  

ដោយឡែកអ្នកខ្លះទៀត ក៏មានការគិតបែបផ្សេងៗគ្នាដែរ ដោយពួកគេមិនបានផ្តោតលើសម្ភារៈនិយមអ្វីទាំងអស់ ប៉ុន្តែពួកគេនៅតែជ្រើសរើងស្មាតហ្វូនម៉ូឌែល OPPO F11 Pro 128GB នេះដើម្បីការទិញអីវ៉ាន់អនឡាញ និង Scan Cord នៅតែទីសាធារណៈ ព្រោះវាកាន់ថ្មបានយូរ និង Smooth ថែមទៀតផង ៕    

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន