no-alternative title

ពិតជាអស្ចារ្យស្មាតហ្វូនស៊េរីថ្មី TECNO Pouvoir 3 Air សាកថ្មពេញម្តង អាចប្រើប្រាស់បានរហូតដល់ទៅ 4 ថ្ងៃ

ថ្មីៗនេះ ក្រុមហ៊ុន TECNO បានបង្ហាញចេញកំពូលស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន ដែលមានថាមពលថ្មរហូតដល់ទៅ 5000mAh ដែលមានឈ្មោះថា Pouvoir 3 Air មានសមត្ថភាពខ្ពស់ អាចប្រើប្រាស់បានរយៈពេលរហូតដល់ទៅ 4 ថ្ងៃសម្រាប់ការបញ្ចូលថាមពលថ្មតែម្តង។ ដូចនេះ អ្នកប្រើប្រាស់គ្មានការព្រួយបារម្ភនោះទេ ដោយសារតែសមត្ថភាពដ៏ខ្លាំងក្លារបស់ស្មាតហ្វូននេះ។ កម្លាំងថាមពលថ្មខ្លាំងរបស់ស្មាតហ្វូននេះ ផ្តល់ជូននូវបទពិសោធន៍នៃការប្រើប្រាស់កាន់តែល្អជាងមុន និងការប្រើប្រាស់កាន់តែមានសុវត្ថិភាពជាងមុនថែមទៀត។ ខាងក្រោមនេះ គឺជាលក្ខណះពិសេសនៃស្មាតហ្វូននេះ៖ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អេក្រង់ 6.0” FULLVIEW Screen ធំទូលាយងាយស្រួលទស្សនា

កំពូលស្មាតហ្វូនស៊េរីថ្មី Pouvoir 3 Air នេះភ្ជាប់ជាមួយនឹងអេក្រង់ 6.0” FULLVIEW ថ្មីដែលនាំយកនូវការទស្សនាកាន់តែអស្ចារ្យសម្រាប់លោកអ្នក។ អ្នកអាចមើលនៅលើអ៊ីនធឺណិតបានកាន់តែធំទូលាយជាងមុនសម្រាប់មាតិកា Contents ជាច្រើនដោយអ្នកធ្វើការ Scroll អូសចុះឡើងកាន់តែតិចជាងងមុន និងរីករាយជាមួយនឹងការទស្សនាខ្សែភាពយន្តជាច្រើនជាមួយនឹងក្តីរីករាយជាទីបំផុត។ អេក្រង់កាន់តែធំ កាន់តែជក់ចិត្តសម្រាប់ការទស្សនា។ តោះ សាកល្បងប្រើប្រាស់ និងទទួលបាននូវបទពិសោធន៍ថ្មីដ៏អស្ចារ្យនៅលើស្មាតហ្វូន Pouvoir 3 Air នេះទាំងអស់គ្នា។

ប្រព័ន្ធប្រតិបត្តិការ Android™ 9 Pie (Go edition) ចុងក្រោយបំផុត

Pouvoir 3 Air ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android™ 9 Pie(Go edition) ចុងក្រោយបំផុត ហើយវាក៏ផ្តល់នូវភាពឆ្លាតវៃកាន់តែប្រសើរជាងមុនសម្រាប់ស្មាតហ្វូននេះថែមទៀត។ ជាមួយនឹងការអាប់ដេតថ្មីទៅលើប្រព័ន្ធរបស់ស្មាតហ្វូននេះ អ្នកអាចទទួលបាននូវមាតិកាជាច្រើនដែលគួរអោយចាប់អារម្មណ៍ជាទីបំផុត និងមុខងារដ៏ភ្ញាក់ផ្អើលជាច្រើននៅលើស្មាតហ្វូន Pouvoir 3 Air នេះ។ វាពិតជាលឿនក្នុងការប្រើប្រាស់ និងបទពិសោធន៍កាន់តែងាយស្រួលជាទីបំផុតថែមទៀត។

បន្ទះឈីប 2.0GHz Processor ល្បឿនលឿនក្នុងការប្រើប្រាស់

ជាមួយនឹងការបំពាក់នូវបន្ទះឈីប Quad-core 2.0GHz processor នេះ ស្មាតហ្វូនស៊េរីថ្មី Pouvoir 3 Air អាចដំណើរការនូវកម្មវិធីជាច្រើននៅក្នុងពេលតែមួយជាមួយនឹងល្បឿនលឿនគ្មានគាំងអ្វីបន្តិចនោះទេ។ វាគ្មានការព្រួយបារម្ភអ្វីនោះទេសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូននេះសម្រាប់មុខងារ Multitasking នោះ។ ការជជែកជាមួយនឹងមិត្តភក្តិ ការស្តាប់តន្ត្រី ការថតរូបភាព Selfies ការឆែកមើលទៅលើគេហទំព័រ ឬការលេងហ្គេមនៅក្នុងពេលជាមួយគ្នានោះ ស្មាតហ្វូន Pouvoir 3 Air នៅតែដំណើរការបានយ៉ាងរលូនបំផុត។

ការភ្ជាប់ទំនាក់ទំនងបានលឿនគ្រប់ពេលវេលា គ្រប់ទីកន្លែង

ស្មាតហ្វូន Pouvoir 3 Air ប្រើប្រាស់ស៊ីមពីរដែលអាចភ្ជាប់ជាមួយនឹងបណ្តាញ 4G LTE network នៅក្នុងពេលតែមួយបាន។ ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យា 4G LTE technology នៅលើស្មាតហ្វូន Pouvoir 3 Air នេះ អ្នកអាចប្រើប្រាស់បាននៅលើ Networks ទាំងពីរបានបើទោះបីជា Data Network មានការផ្លាស់ប្តូរក៏ដោយដែលមានន័យថា ការភ្ជាប់ទំនាក់ទំនងគឺនៅតែលឿន និងមានស្ថេរភាព។

ដោះសោរជាមួយនឹងបច្ចេកវិទ្យា Face Unlock

អ្នកអាចធ្វើការដោះសោរស្មាតហ្វូន Pouvoir 3 Air តាមរយៈការស្កេនមុខបានយ៉ាងងាយស្រួល។ វាធ្វើការថតយកនូវព័ត៌មាននៃផ្ទៃមុខរបស់អ្នកដែលមានន័យថា ស្មាតហ្វូន Pouvoir 3 Air នេះអាចធ្វើការរៀន និងស្គាល់ទៅលើមុខរបស់អ្នកនៅពេលដែលអ្នកដាក់ស្មាតហ្វូននេះនៅចំមុខរបស់អ្នកភ្លាម វានឹងធ្វើការដោះសោរភ្លែតតែម្តង។ បច្ចេកវិទ្យានេះគឺមានការធានាសុវត្ថិភាពខ្ពស់ និងផ្តល់នូវបទពិសោធន៍ប្រើប្រាស់កាន់តែងាយស្រួលថែមទៀត។

បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃឆ្លាតវៃ (Smart Fingerprint)

អ្នកអាចធ្វើការដោះសោរស្មាតហ្វូនរបស់អ្នកដោយផ្ទាល់ដោយគ្រាន់តែប៉ះម្រាមដៃរបស់អ្នកនៅលើស្មាតហ្វូននេះ។ ដោយភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃ fingerprint sensor ស្មាតហ្វូនស៊េរីថ្មី Pouvoir 3 Air នេះផ្តល់នូវការការពារសុវត្ថិភាព និងឯកជនភាពរបស់អ្នកបន្ទាប់ពីការស្កេនថតនូវព័ត៌មាននៃស្នាមម្រាមដៃរបស់អ្នក នោះវាអាចដំណើរការទៅលើមុខងារនេះបានភ្លាមៗតែម្តង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន