no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ស្វែងយល់ពីការបង្កើតនូវផ្ទាំងទស្សនីយភាពថ្មីដ៏អស្ចារ្យបំផុតមិនធ្លាប់មានជាមួយនឹង Samsung QLED TV 8K 2019

បច្ចុប្បន្នក្រុមហ៊ុន Samsung កំពុងតែក្តោបក្តាប់ចំណែកទីផ្សារស្មាតហ្វូនឈានមុខគេក្នុងទីផ្សារស្មាតហ្វូនពិភពលោក ហើយបច្ចុប្បន្ននេះផងដែរក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ថ្នាក់ពិភពលោករបស់ប្រទេសកូរ៉េខាងត្បូងមួយនេះក៏កំពុងធ្វើដំណើរលើដងវិថីដើម្បីឆ្ពោះទៅក្តោបក្តាប់ចំណែកទីផ្សារជួរមុខគេសម្រាប់ទីផ្សារទូរទស្សន៍ឆ្លាតវៃ ឬ ហៅថា “Smart VT” ផងដែរ។ ដោយពីមួយឆ្នាំទៅមួយឆ្នាំក្រុមហ៊ុន Samsung តែងតែបានពាំនាំមកបង្ហាញនូវផលិតផលស្មាតធីវីស៊េរីថ្មីៗរបស់ខ្លួនដើម្បីបំពេញតម្រូវការទីផ្សារជាមួយនឹងភាពច្នៃប្រឌិតខ្ពស់រួមជាមួយការបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាប្រើប្រាស់ទំនើបៗចុងក្រោយបំផុត។ 

 

no-alternative title

តួរយ៉ាងដូចជាក្នុងឆ្នាំ 2019 នេះ Samsung បានដាក់បង្ហាញចេញទូរទស្សន៍ស្មាតធីវីស៊េរីថ្មីចុងក្រោយបំផុតស៊េរីឆ្នាំ 2019 របស់ខ្លួនម៉ូដែល Samsung 2019 QLED 8K TV ដែលមានលេខកូដសំគាល់ម៉ូដែល Q950R។ ស្មាតធីវីជំនាន់ថ្មីចុងក្រោយនេះត្រូវបានក្រុមហ៊ុនធ្វើការរចនាឡើងមកដោយមានបំពាក់នូវបច្ចេកវិទ្យាប្រើប្រាស់ទំនើបៗចុងក្រោយ និងជាពិសេសគឺអេក្រង់ដែលបង្ហាញបានច្បាស់ខ្លាំងបំផុតមិនធ្លាប់មានគឺដល់កម្រិត 8K ដែលធ្វើអោយការបង្ហាញចេញរាល់ផ្ទាំងទស្សនីយភាពទាំងឡាយបានច្បាស់ខ្លាំងត្រជាក់ភ្នែកបែបធម្មជាតិពិតៗតែម្តង។ 

ដូចនេះមានទូរទស្សន៍ Samsung QLED 8K TV ម៉ូដែល Q950R នៅក្នុងគេហដ្ឋាន ឬក្រុមហ៊ុនរបស់លោកអ្នកគឺជួយបង្កើននូវសោភណ័្ឌភាព បង្ហាញនូវភាពទំនើបស៊ីវិល័យ និងភាពថ្លៃថ្នូរបានថែមមួយកម្រិតទៀតដល់លោកអ្នក។ ហើយជាកិច្ចបន្តក្រុមការងារទស្សនាវដ្តីពិភពអេឡិចត្រូនិកយើងខ្ញុំសូមសម្រង់នូវគុណសម្បត្តិដ៏ពិសេសៗដែលមានភ្ជាប់មកជាមួយស្មាតធីវីជំនាន់ថ្មីមួយនេះមកបង្ហាញជូនប្រិយមិត្តអ្នកអានជាបន្តបន្ទាប់ដូចខាងក្រោម។

 

-រូបរាង និងការរចនាមានភាពប្រណិតផ្តល់ភាពងាយស្រួលក្នុងការដាក់តាំងលម្អរ

ចំពោះរចនាបថ Samsung QLED 8K TV ជំនាន់ថ្មីនេះគឺមានភាពរឹងមាំបែប Premium តែម្តង។ ផ្នែកគ្រោងតួរខ្លួនខាងក្រោយត្រូវបានស្រោបដោយជ័រស្វិតដែលមានការដុសខាតបានយ៉ាងរលោងដែលរំលេចចេញឆ្នូតៗបែបសរសៃកាបោនដោយនៅផ្នែកកណ្តាលមានគន្លាក់រាងជាអក្សរ “M” ដែលជាកន្លែងសម្រាប់ដាក់ភ្ជាប់នៅលើជញ្ចាំងជាមួយនឹងជើងភ្ជាប់ Gap Wall Mount ប៉ុន្តែវាក៏អាចដាក់តាំងនៅលើផ្ទៃរាបស្មើរដូចជាលើតុជាដើមដោយការភ្ជាប់ជាមួយនឹងជើងទម្ររ Stand Mount បានផងដែរ។ មួយផ្នែកជិតគែមខាងក្រោមរបស់វាមានរន្ធសម្រាប់បំភាយកំដៅជាច្រើនដើម្បីជួយក្នុងការកាត់បន្ថយកំដៅចេញពីក្នុងតួរខ្លួនរបស់វា និងរន្ធដោតសម្រាប់ភ្ជាប់ទៅកាន់ឧបករណ៍ TV Connection Box រីនៅជាប់គែមខាងលើមានរន្ធរត់ជាជួរគឺជារន្ធបំពងសំឡេងដែលមានគុណភាពបញ្ចេញសំឡេងបានលឺខ្លាំងច្បាស់ពិរោះមិនបែបរ៉ែ។ 

ស្មាតធីវីជំនាន់ថ្មីនេះ មានកម្រាស់ស្តើងល្មមត្រឹមតែ 34.8 mm ប៉ុណ្ណោះ រីឯទំងន់របស់វាគឺធ្ងន់ទៅតាមប្រភេទទំហំអេក្រង់របស់វា។ ចំពោះឧបករណ៍ TV Connection Box សម្រាប់ភ្ជាប់ជាមួយស្មាតធីវីជំនាន់ថ្មីនេះវាមានទំហំតូចល្មមងាយស្រួលក្នុងការទុកដាក់ និងតភ្ជាប់។ វាមានរន្ធភ្ជាប់ HDMI ចំនួន 4, រន្ធសម្រាប់ភ្ជាប់ខ្សែបណ្តាញណែតវ៉ើក (Ethernet RJ45), រន្ធ Audio Output, រន្ធ micro-USB និងឌុយភ្ជាប់អង់តែនជាដើម។

-អេក្រង់កម្រិត QLED 8K ភ្លឺច្បាស់លើពីអ្វីដែលបានឃើញ

Samsung Q950R គឺជាស្មាតធីវីដំបូងដែលបំពាក់អេក្រង់ប្រភេទ QLED ដែលមានកម្រិតបង្ហាញខ្ពស់បំផុតដល់ទៅ 8K ក្នុងទំហំរីសូលូហ្ស៊ិន 7,680 x 4,320 ភិចសែលជាមូយកម្រិតភាពច្បាស់ដល់ទៅ 33 លានភិចសែល។ កម្រិតរីសូលូហ្ស៊ិន 8K នេះគឺស្មើរនឹងកម្រិត 4Kx4 និងកម្រិត Full-HDx16 ដូចនេះការបង្ហាញចេញនៅលើផ្ទៃអេក្រង់របស់ស្មាតធីវីជំនាន់ថ្មីចុងក្រោយនេះគឺពិតជាមានភាពភ្លឺច្បាស់ត្រជាក់ភ្នែកបំផុតជាមួយផ្ទាំងទស្សនីយភាពដែលបង្ហាញចេញមកគឺច្បាស់បែបពណ៌ធម្មជាតិពិតៗតែម្តង។ 

ជាមួយគ្នានេះដែលអេក្រង់ QLED 8K របស់វាក៏ភ្ជាប់នូវបច្ចេកវិទ្យាលាយពណ៌ 100% colour volume ជាមួយបច្ចេកវិទ្យា DCI-P3 ដែលធ្វើអោយពណ៌បង្ហាញចេញមកគឺមានភាពច្បាស់ដិតល្អបំផុតគ្រប់ផ្នែកទាំងអស់នៅរបស់អេក្រង់, បច្ចេកវិទ្យា 8K AI Upscaling ថ្មីក៏ជួយធ្វើអោយផ្ទាំងទស្សនីយភាពដែលបង្ហាញចេញមកកាន់តែមានភាពច្បាស់រស់រវ៉ើកទោះបីជារូបភាពវីដេអូដែលចាក់ចេញពីម៉េមូរីកាត់តាមរយះ USB-Flash Drive ក៏ដោយក៏វាជួយសម្រួលមិនអោយអោយឃើញគ្រាប់ភិចសែលខ្លាំងនោះដែរ រួមនិងបច្ចេកវិទ្យាបង្ហាញ HDR10+ និង Q HDR 4000 កាន់តែជួយអោយការទស្សនាខ្សែភាពយន្តដែលមានកម្រិតរីសូលូហ្ស៊ិនខ្ពស់កប់ប្រកបដោយភាពភាពច្បាស់បំផុត។ ស្មាតធីវីជំនាន់ថ្មី Samsung QLED 8K TV នេះកើតឡើងមកជាមួយជម្រើសទំហំអេក្រង់ចាប់ពី 55”,65”,75” ,82”,85” ឡើងដល់ 98” ដោយអេក្រង់របស់វាត្រូវបានព័ទ្ធជុំវិញដោយស៊ុមដែលមានទំហំតូចស្តើងបំផុត។

-ប្រព័ន្ធឈីបដំណើរការឆ្លាតវៃ

សម្រាប់ប្រព័ន្ធដំណើរការរបស់ស្មាតធីវី Samsung QLED 8K VT Q950R គឺប្រើប្រាស់នូវប្រព័ន្ធឈីបឆ្លាតវៃជំនាន់ថ្មីចុងក្រោយបំផុតគឺ Samsung AI Quantum Processor 8K។ ឈីបជំនាន់ថ្មីនេះវាមានភាពឆ្លាតវៃ យល់ដឹងនូវអ្វីដែលអ្នកកំពុងទស្សនាដោយវានឹងធ្វើការសម្របសម្រួលទៅលើការបង្ហាញផ្ទាំងទស្សនីយភាព និងប្រព័ន្ធសំឡេងដ៏ល្អបំផុតដោយស្វ័យប្រវត្តិ។ ហើយវាក៏ផ្តល់នូវលទ្ធភាពដល់អ្នកប្រើប្រាស់ក្នុងតភ្ជាប់ទៅកាន់ឧបករណ៍ឆ្លាតវៃ (SmartThings) ផ្សេងៗទៀតដែលមាននៅក្នុងកេហដ្ឋានបានកាន់តែមានភាពងាយស្រួល។ 

ជាមួយគ្នានេះដែរយើងអាចធ្វើការបញ្ជាដោយសំឡេងក្នុងការស្វែករកមាតិកាកម្សាន្តផ្សេងៗបានកាន់តែលឿនរហ័សថែមទៀតផងដោយវាទ្រទ្រង់បានជាមួយនឹងជំនួយការសំឡេង Samsung Bixby, Amazon Alexa និង Google Assistant ជាដើម។ បន្ថែមពីនេះយើងអាចធ្វើការបញ្ជាក្នុងការបើកមាតិកាកម្សាន្តផ្សេងៗដោយផ្ទាល់តាមរយះការចុចបញ្ជាដោយតេលេដែលមានការរចនាយ៉ាងប្រណិតពីលោហះធាតុដោយភ្ជាប់នូវប៊ូតុងចុចបញ្ជាដ៏ឆ្លាតវៃផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងនៅលើមាតិកាកម្សាន្តទាំងឡាយ ដូចនេះយើងនឹងទទួលបានភាពសប្បាយរីករាយក្នុងការទស្សនារាល់មាតិកាកម្សាន្តទាំងឡាយដែលយើងចូលចិត្តបានយ៉ាងឆាប់រហ័សបំផុត។ 

សរុបសេចក្តី

និយាយជារួមមកវិញ… ស្មាតធីវី Samsung QLED 8K TV Q950R ស៊េរីថ្មីចុងក្រោយគឺពិតជាស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់តាំងលម្អរនៅក្នុងកេហដ្ឋានដែលស៊ីវិល័យដោយវាជួយបង្កើននូវភាពកាន់តែទំនើបស៊ីវីល័យ និងភាពថ្លៃថ្នូរថែមមួយកម្រិតទៀតសម្រាប់កេហដ្ឋានរបស់លោកអ្នក។ បន្ថែមពីនេះវាក៏ជួយបង្កើនភាពសប្បាយរីករាយសម្រាប់សមាជិកគ្រួសាររបស់លោកអ្នកក្នុងការទស្សនានូវរាល់មាតិកាកម្សាន្តដែលមានសម្បូរបែបជាមួយផ្ទាំងទស្សនីយភាពដ៏ភ្លឺច្បាស់ម៉ដ្ឋខៃត្រជាក់ភ្នែកបែបពណ៌ធម្មជាតិពិតៗកម្រិត 8K ដែលមិនធ្លាប់មានពីមុនមក។ ដូចនេះភាពទំនើបស៊ីវីល័យ និងភាពសប្បាយរីករាយរសាយអស់ក្តីកង្វល់ពិតជាកើតមាននៅក្នុងក្រុមគ្រួសារ និងក្នុងកេហដ្ឋានរបស់លោកអ្នកគ្រប់ពេលវេលានៅពេលមានកំពូលទូរទស្សន៍ Samsung QLED 8K TV Q950R ស៊េរីឆ្នាំ 2019 នៅក្នុងកេហដ្ឋានរបស់លោកអ្នក៕

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម