no-alternative title

Samsung Galaxy Note 10 និង Note 10+ បានបង្ហាញខ្លួនជាផ្លូវការនៅកម្ពុជាហើយ! ការ Pre-Order ក៏បានផ្តល់ចាប់ពីថ្ងៃនេះដែរ

ក្រោយពីមហាព្រឹត្តិការណ៍ដ៏កក្រើកអស្ចារ្យ និងភ្ញាក់ផ្អើលបំផុតរបស់ក្រុមហ៊ុន សាមសុង ដែលបានដាក់បង្ហាញរូបរាងពិតនៃ ស្តេចកំពូលស្មាតហ្វូន Samsung Galaxy Note 10 និង Galaxy Note 10+ នៅក្នុងទីក្រុងញ៉ូវយក (New York) រដ្ឋប្រ៊ូឃ្លីន (Brooklyn) សហរដ្ឋអាមេរិក កាលពីថ្ងៃពុធទី 07 ខែសីហា ឆ្នាំ 2019 ត្រូវនឹងថ្ងៃទី 08 ខែសីហា ឆ្នាំ 2019 នៅប្រទេសកម្ពុជារួចមកក្រុមហ៊ុនសាខាថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា ក៏បានអញ្ចើញអ្នកសារព័ត៌មាន និងអ្នកថតរូបអាជីពជាច្រើននាក់មកជួបជុំគ្នាទាំងអស់ដើម្បីធ្វើការទស្សនានូវការផ្សាយផ្ទាល់នៅផ្សារទំនើប អ៊ីអនភ្នំពេញជាន់ផ្ទាល់ដី Lively Plaza ដើម្បីធ្វើជាសក្ខីភាពនៃការបង្ហាញជាសាកលនូវ ស្តេចកំពូលស្មាតហ្វូន ដ៏ជាទីមោទនៈបំផុតរបស់ក្រុមហ៊ុន សាមសុង ដែលពិភពលោកទាំងមូលកំពុងរង់ចាំនេះយ៉ាងអន្ទះសារ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Samsung Galaxy Note 10 និង Galaxy Note 10+ ពិតជាមានភាពខុសគ្នាច្រើន មិនត្រឹមតែមានរាងស្អាត ឡូយ ទាន់សម័យ និងទាក់ទាញ ការបន្ថែមកាមេរ៉ាច្រើជាងមុន និងច្បាស់ជាងមុន ជាមួយអេក្រង់ធំជាងមុន និងថាមពលថ្មធំកាន់តែខ្លាំងជាងមុនប៉ុណ្ណោះទេថែមទាំងបំពាក់ជាមួយនឹងបច្ចេកវិទ្យា Ultrasonic Fingerprint on screen, កាមេរ៉ាមុខដ៏លេចធ្លោចំកណ្តាលអេក្រង់ (A single central punch-hole camera) យ៉ាងល្អបំផុត និងលក្ខណៈពិសេសអស្ចារ្យជាច្រើនទៀតសម្រាប់បទពិសោធន៍ថ្មីដែលមិនធ្លាប់មានក្នុងកំណត់ត្រាប្រចាំឆ្នាំ 2019 នេះផងដែរ ។ 

គួររំឭកផងដែរថា លោក រតនា សោភ័ណ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃ ក្រុមហ៊ុនសាខាថៃ សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “នៅក្នុងឆ្នាំ 2019 នេះ យើងពិតជាមានមោទនភាពក្រៃលែងក្នុងការដាក់បង្ហាញនូវស្តេចកំពូលស្មាតហ្វូន Samsung Galaxy Note 10 និង Galaxy Note 10+ នាពេលនេះ នៅក្នុងប្រទេសកម្ពុជាដែលកំពុងតែមានការជឿនលឿនផ្នែកបច្ចេកវិទ្យា និងស្មាតហ្វូននាពេលបច្ចុប្បន្ន។ យើងសង្ឃឹមជឿជាក់យ៉ាងមុតមាំថា Samsung Galaxy Note 10 និង Galaxy Note 10+ ប្រចាំឆ្នាំ 2019 នេះ នឹងទទួលបានការគាំទ្រយ៉ាងច្រើនបំផុតពីសំណាក់អតិថិជនទាំងអស់ដែលកំពុងស្វែងរកនូវស្តេចកំពូលស្មាតហ្វូន ដ៏ល្អឥតខ្ចោះ និងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ” ។ 

អ្វីដែលកាន់តែពិសេស និងអស្ចារ្យបំផុតនោះ កំពូលស្មាតហ្វូន Samsung Galaxy Note 10 និង Galaxy Note 10+ នឹងបើកឱ្យកម្ម៉ង់ទិញទុកមុន (Pre-order) សម្រាប់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី 08 ខែសីហាដល់ថ្ងៃទី 18 ខែសីហា ឆ្នាំ 2019ជាមួយនឹការថែមជូន ២ ជម្រើសយ៉ាងអស្ចារ្យបំផុតដែលពុំធ្លាប់មាន៖

* Galaxy Note10: (មានតែពណ៌ប្រាក់ប៉ុណ្ណោះ) តម្លៃ $899 មានថែមជូន Galaxy Buds តម្លៃ $129; ព្រមទាំង SIM សែលកាត លេខពិសេសតម្លៃរហូតដល់ $132 និងអ៊ីនធឺណេត180GB ដោយឥតគិតថ្លៃ!

* Galaxy Note10+: មាន 3 ពណ៌ (ពណ៌ប្រាក់ ពណ៌ខ្មៅ ពណ៌ស) តម្លៃ$1,059 និងមានថែមជូនការ Upgrade ទៅ 512GB; ព្រមទាំង SIM សែលកាត លេខពិសេសតម្លៃរហូតដល់ $330 និងអ៊ីនធឺណេត 180GB ដោយឥតគិតថ្លៃ!

ដូច្នេះកុំនៅបង្អង់យូរសូមអញ្ជើញទៅហាងដែលមានស្លាកសញ្ញា (Pre-order) ឬហាងដែលនៅជិតលោកអ្នកបំផុត។ សូមប្រញាប់មកទទួលយកបទពិសោធន៍ដ៏អស្ចារ្យនៃស្តេចកំពូលស្មាតហ្វូន Galaxy Note 10 | 10+ ដំបូងបំផុតឱ្យបានមុនគេនៅថ្ងៃនេះភ្លាមទៅ!

* លក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន