no-alternative title

ហេតុតែស្រលាញ់ Idol Barcelona! Fan ផ្កាប់មុខម្នាក់សុខចិត្តធ្វើរឿងដែលមិនគួរឲ្យជឿ……..!

នៅមុននេះបន្តិចម្ចាស់ហាងលក់ទូរស័ព្ទ 5 ទៅ 6 កន្លែង ដែលជាបណ្តាញចែកចាយរបស់ OPPO បានទាក់ទងមកបុគ្គលិកលក់នៃក្រុមហ៊ុន OPPO នៅកម្ពុជាស្តីពីការកម្មង់ទូរស័ព្ទឲ្យភ្ញៀវរបស់គេ(ដែលជាហ្វេនផ្កាប់មុខរបស់ក្រុមបាល់ទាត់ Barcelona បានពាក់អាវគាំទ្រក្រុម Barcelona) មកកាន់ហាងរបស់ពួកគេ ដើម្បីទិញទូរស័ព្ទម៉ូឌែលថ្មី OPPO Reno FC Barcelona Edition អស់ជិត 5 ហាងហើយ ប៉ុន្តែនៅតែពួកគេ (ម្ចាស់ហាង) មិនមានលក់ឲ្យ! ព្រោះតែ Fan ផ្កាប់មុខរូបនោះ ទៅរកប៉ះចំតែហាងលក់ទូរស័ព្ទដែលមិនមានទូរស័ព្ទនេះលក់ឲ្យ និងមិនបានកុម្ម៉ង់ទូរស័ព្ទ OPPO Reno FC Barcelona Edition ពីក្រុមហ៊ុនផ្ទាល់ឡើយ!

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយសារតែវាមានចំនួនតិចតួចពេក ត្រឹមតែ 68 គ្រឿងប៉ុណ្ណោះ នៅទូទាំងប្រទេសកម្ពុជា ដែលមានតម្លៃ 999 ដុល្លារ រហូតដល់ថ្នាក់រូបគេហ៊ានឲ្យតម្លៃលើសពីតម្លៃលក់ចេញ ធ្វើយ៉ាងម៉េចឲ្យតែបានទូរស័ព្ទនោះ ដែលជារឿងស្ទើតែមិនគួរឲ្យជឿថែមទៀតផង។ 

ក្រោយពីផ្ទុះវីដេអូ Unboxing របស់វែបសាយស្រុកដ៏ល្បីទាក់ទងនឹងការបង្ហាញបច្ចេកវិទ្យាថ្មីៗនៅក្នុងកម្ពុជា បានបង្ហាញយ៉ាងលម្អិតពីចំណុចពិសេស និង បញ្ចេញរូបរាងដ៏សង្ហារបស់ OPPO Reno FC Barcelona Edition រួចមក គឺមានក្រុមហ្វេនផ្កាប់មុខកម្ពុជា ដែលងប់ងល់នឹងកីឡាករ Leonel Messi ដែលជាតួរឯករបស់ក្រុមបាល់ទាត់ដ៏ល្បីលើពិភពលោក Barcelona បានបាក់ចិត្តលង់ស្រលាញ់វាតែម្តង! បើទោះបីជារូបគេបានស្វែងរកនៅតាមដេប៉ូចែកចាយនានា ក្នុងការទិញទូរស័ព្ទម៉ូឌែលនេះក្តី រហូតរូបគេហានឲ្យតម្លៃលើសពីតម្លៃលក់ចេញដោយក្រុមហ៊ុន និងរហូតដល់ថ្នាក់ម្ចាស់ហាងទាំងនោះឡើង Surprise ព្រមៗគ្នាតែម្តង ជាមួយនឹងទង្វើរបស់បុរសម្នាក់នោះ! 

ដោយរូបគេបាននិយាយថា “ការពិតខ្ញុំចង់ទិញទូរស័ព្ទ Reno ហ្នឹងមធ្យមទេ, តែងំគឺខ្ញុំស្រលាញ់វាត្រង់មាន Edition Brand Barcelona ដែលជា Idol ក្នុងចិត្តរបស់ខ្ញុំតែម្តង គឺស្រលាញ់យូរហើយ ទើបតែពេលេនេះ វាបានមកស្រុកខ្មែរ ដូច្នេះខ្ញុំមិនចង់ឲ្យឱកាសបែបនេះរំលងផុតទេ” ហើយពួកគេបានទំនាក់ទំនងមកក្រុមហ៊ុនដើម្បីផ្តល់ព័ត៌មានច្បាស់លាស់ទៅឲ្យបុរសនោះវិញដែរ ដែលជាហ្វេនផ្កាប់មុខអាចទៅត្រូវកន្លែងលក់ទូរស័ព្ទស្មាតហ្វូន OPPO Reno FC Barcelona Edition នោះតែម្តង! តែយើងមិនទាន់ដឹងថាពេលនេះបុរសនោះបានទិញទូរស័ព្ទនោះហើយឬនៅ?ហើយគេទិញក្នុងតម្លៃដើមឬយ៉ាងម៉េចនោះទេ!។ 

សូមបញ្ជាក់ថា ទោះបីជាទូរស័ព្ទម៉ូឌែលថ្មី OPPO Reno FC Barcelona Edition មានសមត្ថភាពពិសេសដូចគ្នាបេះបិតទាំង កាមេរ៉ា និង ទំហំផ្ទុកជាមួយនឹងម៉ូឌែល OPPO Reno 10X Zoom (60X Digital Zoom)ក្តី! ក៏វានៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្រុមអ្នកគាំទ្រ OPPO និង ហ្វេនផ្កាប់មុខរបស់ Barcelona ដដែល៕     

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន