no-alternative title

OPPO Reno 10X មានបង្កប់បច្ចេកវិទ្យា Audio 3D Zoom! តិចច្រលំស៊ីត្រាវអីចប់ប៉ាដោយ……

អ្នកណាខ្លះមានទូរស័ព្ទ OPPO Reno 10X Hybrid Zoom (60X Digital Zoom) នៅក្នុងដៃ! ចុះតើបងប្អូនធ្លាប់ដឹងអំពីបច្ចេកវិទ្យាទំនើបអ្វីខ្លះរបស់វា? លោកអ្នកធ្លាប់ថតវីដេអូ 4K និងដឹងពី Audio 3D Zoom របស់វាដែរឬអត់? លឺថា បច្ចេកទេសស្រូបសំលេងនៃម៉ូឌែល OPPO Reno 10X Hybrid Zoom មួយនេះ ក៏មិនធម្មតាដែរ និយាយគ្នា ឬ នាំគ្នាស៊ីត្រាវល្មមៗ វាស្រូបសំលេងច្បាស់ដោយស្វ័យប្រវត្តិតែម្តង ហេហេហេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Audio 3D Zoom គឺជាបច្ចេកវិទ្យា Zoom ថ្មីដែលបានបំពាក់នៅលើម៉ូឌែលស៊េរីចុងក្រោយរបស់ OPPO គឺ ត្រកូល Reno 10X ដែលវាមានសមត្ថភាពក្នុងការថតស្រូបយកសម្លេងសន្ទនារបស់មនុស្សជុំវិញបិរវេណខ្លួនអ្នកបានយ៉ាងងាយស្រួល បើទោះបីជាពួកគេនិយាយគ្នាលឺតិចតួចតួចយ៉ាងណាក្តី។  

បច្ចេកវិទ្យា Audio 3D Zoom បែប Surround Sound នេះគឺត្រូវចិត្តម៉ាច់តែម្តងជាមួយនឹងក្រុមអ្នកផលិតឯកសារធំៗ និង ក្នុងវិស័យថតកុន ដែលវាអាចប្រើប្រាស់ជំនួយ Mic Audio ដូចថតកុនបានថែមទៀតផង។ មិនតែប៉ុណ្ណោះទូរស័ព្ទស៊េរីចុងក្រោយរបស់ OPPO Reno 10X Hybrid Zoom មួយម៉ូឌែលនេះ ក្រោយពីធ្វើការ Upgradeហើយ គឺថាកប់ស៊េរិតែម្តង ក្នុងការថតរូបភាពវីដេអូក្នុងកម្រិត 4K បានរហូតដល់ទៅ 60fps បានយ៉ាងច្បាស់ ដោយក្នុងនោះ វាអាចថតរូបភាពពេលយប់បានយ៉ាងល្អ កាត់បន្ថយចំណុចអុចតូចៗ ហៅថា Noise បានល្អជាងមុន ទាំងរូបភាពសន្លឹក និង រូបភាពវីឌីអូ ដោយសារតែគុណភាពវីដេអូរបស់វាបានចាប់យ៉ាងច្បាស់ល្អនិងរក្សាលំនឹងល្អមិនធម្មតា បើទោះបីជាយើងដើរថតក្តី ដោយវាមិនមានភាពអង្គើរច្រើននោះទេ (នេះសំដីរបស់អតិថិជនអ្នកប្រើប្រាស់ផ្ទាល់ ដែលជាម្ចាស់រូបថតទាំងនេះ) ដោយសារតែវាបានបំពាក់មកជាមួយនូវបច្ចេកវិទ្យាទប់លំនឹង OIS ធ្វើឲ្យវីឌីអូដែលបានថតចេញមក កាន់តែមានលំនឹងល្អ និង មានគុណភាពច្បាស់។

សរុបមកទូរស័ព្ទ OPPO Reno 10X Hybrid Zoom តម្លៃ 899 ដុល្លារ ពិតជាអស្ចារ្យបស់គេមែន ទិញហើយមិនស្តាយលុយទាល់តែសោះ ដោយសារតែវាអាចបង្កើនអារម្មណ៍របស់យើងឲ្យកាន់តែជក់ចិត្តក្នុងការថតវីឌីអូបែប Slow Motion, វីដេអូ Time-Lapse និង ធ្វើឲ្យការផលិតវីឌីអូរបស់លោកអ្នកកាន់តែ Perfect តែម្តង ៕ 

រូបភាព៖ Cozy Dy Malyneth 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន