no-alternative title

គ្មានអ្វីដែលជាឧបសគ្គសម្រាប់ Gamer ទៀតឡើយបើមាន OPPO Reno 10X Hybrid Zoom នៅក្នុងដៃ

កូនច្បងត្រកូល Reno របស់ OPPO ដែលមានឈ្មោះថា OPPO Reno 10X Hybrid Zoom ទាំងពីរពណ៌ Ocean Green និង Jet Black (ដែលមានបង្កប់បច្ចេកវិទ្យាកាមេរ៉ា60X Digital Zoom) គឺជាប្រភេទស្មាតហ្វូនថ្មីដែលមានប្រជាប្រិយភាពគួរសមដែរ នៅពាក់កណ្តាល ឆ្នាំ 2019 នេះ ដោយវាមកទាំងព្រមជាមួយនឹងរូបរាងដ៏សង្ហាផ្នែកខាងមុខ ខាងក្រោយ ផ្នែកចំហៀង  ព្រមជាមួយនឹងសមត្ថភាពផ្នែកខាងក្នុងដ៏លេចធ្លោគ្មានគូរប្រៀបថែមទៀតផង ដោយការរចនាផ្នែកខាងក្នុងរបស់វាចេញមក គឺស្រស់ស្អាត មានសភាពរលោង ទាក់ទាញអារម្មណ៍ និង មានលក្ខណៈពិសេសនៅលើ Software ថែមទៀតផង។ លើកនេះ Admin សុំសួរបន្តិចមើល៍ថាអ្នកណាខ្លះ ធ្លាប់លេងហ្គេមអនឡាញក្នុងស្មាតហ្វូន OPPO Reno 10X Hybrid Zoom? មានអារម្មណ៍ម៉េចដែរ? 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាការពិតណាស់ Admin ក៏ជាអ្នកចូលចិត្តលេងហ្គេមអនឡាញដែរ ហើយទូរស័ព្ទ Reno បានបំពេញក្តីសុបិន្តរបស់ Admin និង ក្រុម Gamer ភាគច្រើនហើយនៅពេលនេះ! ដោយសារតែវាមានថ្មធំ 4065mAh មានបច្ចេកវិទ្យា Hyper Boost 2.0 ដើម្បីជំនួយល្បឿនក្នុងការលេងហ្គេមអនឡាញធំៗ នឹងធ្វើឲ្យមានតុល្យភាពដល់ថាមពលប្រើប្រាស់ទូរស័ព្ទរបស់លោកអ្នក! ចំណែក Frame Boost និង Touch Boost ជំនួយដល់អ្នកលេងហ្គេមទាំងអស់ ចៀសវាងពីការរំខាននានា និង ទម្លាក់រាល់ការរំខានទាំងនោះចេញពីអេក្រង់ហ្គេមរបស់អ្នកបាន! 

ហើយវាប្រៀបបានទៅនឹងជំនួយការដ៏ជំនាញមួយ ដែលមានតួនាទីត្រួតពិនិត្យ និង ឃ្លាំងមើលយ៉ាងសម្ងាត់ នៅលើតារាងក្រាហ្វិចនៃប្រព័ន្ធទូរស័ព្ទរបស់អ្នក និងជួយការពាររាល់ការរំខានទាំងនោះ នៅក្នុងស្ថានភាពដ៏សំខាន់នៅពេលដែលអ្នកលេងហ្គេមម្តងៗ ម្យ៉ាងវិញទៀតការប្រើប្រាស់មុខងារ Touch Boost ប្រៀបបានទៅនឹងអ្នកការពារលើបញ្ហា      ស្រដៀងគ្នានេះដែរ។ មិនតែប៉ុណ្ណោះ Game Assistant នឹងផ្តល់ឲ្យអ្នកប្រើប្រាស់នូវការជូនដំណឹងសារដ៏មានតម្លាភាពក្នុងកំឡុងពេលលេងហ្គេម ក៏ដូចជាកាត់បន្ថយកម្រិតប៉ះពាល់ភ្នែកនៅលើអេក្រង់បាន។ លើសពីនេះទៀត Gamers ទាំងអស់ក៏អាចមានជម្រើសក្នុងការទំលាក់កម្មវិធីលេងហ្គេមរបស់ពួកគេនៅក្នុងទូ "កុងតឺន័រ" របស់វាបានដែរ ព្រោះវាងាយស្រួលចំណាំទីតាំងហ្គេមក្នុងទូរស័ព្ទដៃរបស់លោកអ្នក។ 

អ្វីដែលកាន់សំខាន់ជាងនេះទៅទៀតនោះគឺការប្រើប្រាស់ស្មាតហ្វូន Reno 10x Zoom នៅពេលលេងហ្គេមអនឡាញកាន់តែយូរ អាចចៀសវាងកើតឡើងនូវបញ្ហាកម្តៅទូរស័ព្ទបាន ដោយសារតែវាមានកម្មវិធីបន្សាបកំដៅបីស្រទាប់ខុសៗគ្នាដូចជាស្រទាប់ក្រាហ្វីត ស្រទាប់ស្ពាន់ត្រជាក់ និង   ជែលបន្សាបកម្ដៅ និង កាន់តែងាយស្រួលក្នុងការចាប់កាន់ទូរស័ព្ទដោយដៃកាន់តែងាយស្រួលពេលកំពុងលេងហ្គេមម្តងៗ ៕  

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន