no-alternative title

កុំព្យូទ័រយួដៃ ZenBook Duo (UX481) អេក្រង់ភ្លោះរបស់ក្រុមហ៊ុន Asus និងមានវត្តមាននៅកម្ពុជា នាពេលឆាប់ៗនេះ

បន្ទាប់ពីបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ពិពរណ៍ Computex 2019 កាលពីខែឱសភាកន្លងទៅថ្មីៗនេះ ZenBook Duo (UX481) ដែលជាកុំព្យូទ័រយួដៃអេក្រង់ភ្លោះរបស់ក្រុមហ៊ុន Asus ត្រូវបានគេដឹងថា គ្រោងនិងមានបង្ហាញវត្តមាននៅកម្ពុជា នាពេលឆាប់ៗនេះហើយ នេះបើយោងតាមការបង្ហាញនៅលើគណនី Facebook មួយដែលគួរអោយទុកចិត្តបាន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ZenBook Duo (UX481) កុំព្យូទ័រយួដៃថ្មីនេះ ត្រូវបានក្រុមហ៊ុនភ្ជាប់ជាមួយនឹងពីរដូចគ្នា ដែលអេក្រង់ទីមួយមានទំហំ 14 អ៊ីង និងអេក្រង់ទីពីរនោះ គឺមានទំហំ 12.6 អ៊ីង FHD ScreenPad Plus។ កុំព្យូទ័រយួដៃថ្មីនេះ គឺដំណើរការជាមួយនឹងបន្ទះឈីប Intel Core i7 CPU រួមនិងក្រាហ្វិកកាតប្រភេទ GeForce MX250 GPU មានរ៉េមទំហំ 8GB និង 16GB ហើយនិងម៉េមូរីក្នុងម៉ាស៊ីនចំនួន 3 ជម្រើស ទំហំ 256GB, 512GB និង1TB PCIe 3.0 x4 SSD។

បើនិយាយអំពីលក្ខណៈសម្បត្តិរបស់អេក្រង់ស្តង់ដារទី 2 នេះ គឺវាមានសមត្ថភាពអាចដំណើរការលើ Windows display ដែលទ្រទ្រង់ជាមួយនិងកម្មវិធី ScreenXpert control software របស់ក្រុមហ៊ុន ASUS ផ្តល់ជូននូវការប្រើប្រាស់ជាទំរង់ Multiscreen window និង app management tools ដែលរួមមានកម្មវិធី App Switcher, ViewMaxនិង App Navigator ថែមទៀតផង។

គួរបញ្ជាក់ថា នៅក្នុងកំឡុងនៃព្រឹត្តិការណ៍ពិពរណ៍ Computex 2019 នោះ ក្រុមហ៊ុន Asus បានបង្ហាញេចេញនូវកុំព្យូទ័រ ZenBook Pro Duo ចំនួនពីរជម្រើស ដែលមួយគឺ UX481 និងមួយទៀតគឺ UX581។ សម្រាប់បងធំនេះ គឺមានភ្ជាប់ជាមួយនឹង ScreenPad Plus ដ៏ទាក់ទាញបំផុត។ ZenBook Pro Duo (UX581) គឺមានអេក្រង់ទំហំ15.6 អ៊ីង និងបំពាក់នូវបន្ទះឈីប Intel Core i9 CPU ជំនាន់ទី 6 ក្រាហ្វិកកាត GeForce RTX 2060 GPU មានរ៉េមទំហំ 32GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 1TB PCIe 3.0 x4 SSD storage ថែមទៀតផង។ ZenBook Pro Duo ភ្ជាប់ជាមួយនឹងរន្ធដោត I/O ports ជាច្រើនដូចជា Thunderbolt 3 និង USB Type-C port ជាដើម៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន